ព្យុះនិងទឹកជំនន់នៅឆ្នេរសមុទ្រខាងកើតអូស្ត្រាលី ស្លា.ប់៧នាក់
ប្រទេសអូស្ត្រាលី ៖ ព្យុះនិងទឹកជំនន់បណ្ដាលឲ្យមនុស្សស្លា.ប់៧នាក់ នៅឆ្នេរសមុទ្រខាងកើតនៃប្រទេស
ប្រទេសអូស្ត្រាលី ៖ ព្យុះនិងទឹកជំនន់បណ្ដាលឲ្យមនុស្សស្លា.ប់៧នាក់ នៅឆ្នេរសមុទ្រខាងកើតនៃប្រទេស
ប្រទេសអូស្ត្រាលី ៖ ព្យុះនិងទឹកជំនន់បណ្ដាលឲ្យមនុស្សស្លាប់៧នាក់ នៅឆ្នេរសមុទ្រខាងកើតនៃប្រទេសអូស្ត្រាលីដែលនៅទីនោះ ពួកអ្នកជួយសង្គ្រោះកំពុងបន្តនាថ្ងៃទី២៧ធ្នូប្រតិបត្តិការរុករកអ្នកបាត់ខ្លួន ក្នុងពេលដែលមនុស្សដល់ទៅជាង៨០.០០០គ្រួសារនៅតែពុំទាន់មានអគ្គិសនីប្រើវិញ។
តាមAFPថា បណ្ដាខេត្តក្នុងរដ្ឋឃ្វីនឡែននិងរដ្ឋវិកតូរីយ៉ា រងការប៉ះពាល់ចាប់តាំងពីថ្ងៃទី២៥ធ្នូមក ដោយព្យុះនិងខ្យល់បោកបក់ខ្លាំងបណ្ដាលឲ្យដើមឈើរលំបាក់និងបណ្ដាលឲ្យមានទឹកជំនន់ភ្លាមៗ។ នាវា១គ្រឿងមានមនុស្សជិះ១១នាក់បានលិច នៅជិតក្រុងព្រីស្បានបណ្ដាលឲ្យមនុស្ស២នាក់លង់ទឹកស្លាប់។ ការរុករកកំពុងបន្តតាមរកអ្នកបាត់ខ្លួនម្នាក់៕
ចែករំលែកព័តមាននេះ