ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តួ​ក​គី​សម្លា.ប់​ប្រមុខ​ពួក​ឃើ​តម្នាក់​ក្នុង​ការ​វា.យ​ប្រហារ​នៅ​អ៊ី​រ៉ា​ក់

1 ឆ្នាំ មុន

ប្រទេស​តួ​ក​គី ៖ តួ​ក​គី​បាន​បើក​ធ្វើ​ចាប់តាំងពី​ចុង​ស​ប្ដា​ហ៍​មុន​មក ការ​វាយប្រហារ​តាម​អាកាស​

ប្រទេស​តួ​ក​គី ៖ តួ​ក​គី​បាន​បើក​ធ្វើ​ចាប់តាំងពី​ចុង​ស​ប្ដា​ហ៍​មុន​មក ការ​វាយប្រហារ​តាម​អាកាស​ប្រឆាំង​អ្វី​ដែល​ខ្លួន​ហៅ​ថា​ពួក​ភេរវ​ករ​នៅ​ភាគ​ខាងជើង​ស៊ី​​រី​និង​នៅ​អ៊ី​រ៉ា​ក់​។ ការ​វាយប្រហារ​ទាំងនោះ​ធ្វើ​ឡើងជា​ការ​សងសឹក​បន្ទាប់​ពី​ការ​ស្លាប់​ទាហាន​តួ​ក​គី​១២​នាក់ រយៈពេល​ត្រឹម​២​ថ្ងៃ​នៅ​ភាគ​ខាងជើង​អ៊ី​​រ៉ា​ក់ កន្លែង​ដែល​ក្រុង​អង់កា​រ៉ា​មាន​បណ្ដា​មូលដ្ឋាន​យោធា​នៅ​ទីនោះ​។

កាលពី​ថ្ងៃ​ទី​២៦​ ធ្នូ​ ភ្នាក់ងារ​ស៊ើប​ការណ៍​តួ​ក​គី គូសបញ្ជាក់​ថា បាន​វាយប្រហារ​សំដៅលើ​ប្រមុខ​ម្នាក់​ក្នុង​ចំណោម​ប្រមុខ​នៃ​ចលនា​ឧទ្ទាម​ឃើ​ត​ក្រុម​PKK ក្នុង​ឱកាស​នៃ​ប្រតិបត្តិការ​មួយ​ក្នុង​ទីក្រុង​ស៊ូ​ឡី​ម៉ា​នី​ញ៉េ​ភាគ​ខាងជើង​អ៊ី​រ៉ា​ក់​។

ប្រភព​ព័ត៌មាន​សន្តិសុខ​តួ​ក​គី​និយាយ​ថា ជន​ឈ្មោះ MEHMET SEFA AKMAN មាន​រហស្សនាម​ថា BAHOZ ZAGROS ប្រមុខ​គណបក្ស​ពលករ​ឃើ​ត​ឌី​ស្ថាន​ PKK​ នៅ​ក្រុង​ស៊ូ​ឡី​ម៉ា​នី​ញ៉េ​បាន​ត្រូវ​ស្លាប់​ក្នុង​ការ​វាយប្រហារ​តម្រង់​ទិស​ដៅ​កាលពី​ថ្ងៃ​ទី​២៦ ​ធ្នូ​។ ការ​វាយប្រហារ​តាម​អាកាស​នោះ​ធ្វើ​ឡើង​ដោយ​អង្គការ​ស៊ើប​ការណ៍​ជាតិ​តួ​ក​គី​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ