ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាគ​ខាងត្បូង​ថៃ​កំពុង​ជួប​ប្រទះ​គ្រោះ​ទឹកជំនន់​ធ្ងន់ធ្ងរ

1 ឆ្នាំ មុន

ប្រទេស​ថៃ ៖ ភ្កៀ​ង​ធ្លាក់​ខ្លាំង​រយៈពេល​២​ថ្ងៃ​ចុង​ក្រោយ​នេះ បណ្ដាល​ឲ្យ​មាន​ទឹកជំនន់​ធ្ង​ន​ធ្ង​រ​ក្នុង​បណ្ដា​

ប្រទេស​ថៃ ៖ ភ្កៀ​ង​ធ្លាក់​ខ្លាំង​រយៈពេល​២​ថ្ងៃ​ចុង​ក្រោយ​នេះ បណ្ដាល​ឲ្យ​មាន​ទឹកជំនន់​ធ្ង​ន​ធ្ង​រ​ក្នុង​បណ្ដា​ខេត្ត​ភាគ​ខាងត្បូង​ថៃ​។

អាជ្ញាធរ​ថៃ​ប្រកាស​កាលពី​ថ្ងៃ​ទី​២៥​ធ្នូ​ថា ទឹកជំនន់​ប៉ះពាល់​ដល់​មនុស្ស​ច្រើន​សិប​ពាន់​នាក់ និង​នាំ​ឲ្យ​ផ្លូវថ្នល់​និង​ផ្លូវដែក​ជួប​ការ​រាំងស្ទះ​ដោយសារ​ទឹក​លិច​។ ខេត្ត​២​នៅ​ជាប់​ព្រំដែន​ជាមួយ​ម៉ា​ឡេ​ស៊ី​គឺ​ខេត្ត​យ៉ា​ឡា​និង​ខេត្ត​ណា​រ៉ា​ធី​វ៉ា​ត់ រង​ការ​ប៉ះពាល់​ខ្លាំង​ជាងគេ​ដោយ​ទឹកជំនន់ ជាមួយ​ឃុំ​និង​ស្រុក​ជា​ច្រើន​ត្រូវ​ទឹក​ជន់​លិច​រួច​សាលារៀន​ជា​ច្រើន​ត្រូវ​បិទទ្វារ​។

ខ្យល់​និង​ភ្លៀង​ធ្លាក់​ខ្លាំង​ក៏​បណ្ដាល​ឲ្យ​មាន​បញ្ហា​ក្នុង​សមុទ្រ​ផង​ដែរ ជាមួយ​នាវា​យ៉ាងតិច​៧​គ្រឿង​ត្រូវ​លិច​ក្នុង​ឈូង​សមុទ្រ​ថៃ និង​ក្នុង​សមុទ្រ​អាន​ឌ័​រ​ម៉ា​ន​ចាប់តាំងពី​ថ្ងៃ​ទី​២២​ធ្នូ​មក​។ ក្នុង​ឈូង​សមុទ្រ​ថៃ​រលក​មាន​កម្ពស់​ដល់​ពី​២​ទៅ​៤​ម៉ែត្រ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ