ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ​៤​នាក់​ឆ.ក់​កាបូប​នៅ​ខណ្ឌដង្កោ​បាន​ហើយ​បន្ត​ទៅ​ឆក់​នៅ​ស្រុក​កណ្ដាលស្ទឹង​ទៀត​ ត្រូវ​អស់លក្ខណ៍

4 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​+​ខេត្តកណ្ដាល​ ៖ ជនសង្ស័យ​៤​នាក់​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​អ្នកដំណើរ​២​នាក់​ប្ដី​

រាជធានី​ភ្នំពេញ​+​ខេត្តកណ្ដាល​ ៖ ជនសង្ស័យ​៤​នាក់​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​អ្នកដំណើរ​២​នាក់​ប្ដី​ប្រពន្ធ​បាន​សម្រេច​នៅ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ រួច​គេចខ្លួន​ទៅ​ឆក់​បន្ត​នៅ​ក្នុងភូមិ​សាស្ត្រ​ស្រុក​ក​កណ្ដាលស្ទឹង ខេត្តកណ្ដាល​ទៀត ​ប៉ុន្តែ​ព្រះ​អត់​ជួយ​ ក៏​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៅ​ទីនោះ​ដេញ​តាម​បំ​បុក​ធ្លាក់​ចូល​ប្រឡាយ​ទឹក រួច​ឃាត់ខ្លួន​បាន​ទាំង​៤​នាក់​រួម​ទាំង​ម៉ូតូ​២​គ្រឿង​ផង​ដែរ​។

ហេតុការណ៍​ខាងលើ​នេះ​មុន​ដំបូង​បាន​កើតឡើង​កាលពី​វេលា​ម៉ោងជាង​៦​ព្រឹក​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៣ នៅ​តាម​ផ្លូវ​លេខ​២១៧ ហៅ​ផ្លូវ​ចំការ​ដូង ត្រង់​ចំណុច​មុខ​រោងចក្រ​ស្រា​បៀរ​កម្ពុជា សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ​លុះ​ប៉ុន្មាន​នាទី​ក្រោយមក​ក្រុម​ចោរ​ខាងលើ បាន​បន្ត​ទៅ​ធ្វើ​សកម្មភាព​នៅ​ក្នុងភូមិ​សាស្ត្រ​ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល​ទៀត ទើបត្រូវ​អស់លក្ខណ៍​នៅ​ទីនោះ​តែ​ម្ដង​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៤​នាក់​ខាងលើ​ពុំ​ទាន់​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ហើយ​នៅ​វេលា​ព្រឹក​ព្រលឹម​ថ្ងៃ​កើតហេតុ​ ជនសង្ស័យ​១​ក្រុម​នេះ​ជិះ​ម៉ូតូ​២​គ្រឿង ក្នុង​នោះ​១​គ្រឿង​ម៉ាក​ហុងដា​ ព​ណ៍​ស ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1KM-1890 ។​ចំណែក​១​គ្រឿង​ទៀត​មិន​ស្គាល់​ម៉ាក​គ្មាន​ស្លាក​លេខ ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​អ្នកដំណើរ​២​នាក់​ប្ដី​ប្រពន្ធ ដែល​កំពុង​ជិះ​ម៉ូតូ​នៅ​តាម​ផ្លូវ​លេខ​២១៧ ហៅ​ផ្លូវ​ចំការ​ដូង ត្រង់​ចំណុច​មុខ​រោងចក្រ​ស្រា​បៀរ​កម្ពុជា សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

តាម​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​បន្ត​ទៀត​ថា លុះ​ក្រោយ​ពេល​ឆក់​បាន​សម្រេច​ក៏​បាន​ជិះ​គេចខ្លួន​ចូល​ទៅ​កាន់​ភូមិសាស្ត្រ​ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល ហើយ​សកម្មភាព​នោះ​ក៏​ត្រូវ​បាន​ថត​ដោយ​កស​មេ​រ៉ា​សុវត្ថិភាព​ដែល​បំពាក់​ក្នុង​រថយន្ត​អ្នកដំណើរ​ផង​ដែរ​។ បន្ទាប់​មក​ក្រុម​ជនសង្ស័យ​បាន​បន្ត​ធ្វើ​សកម្មភាព​ឆក់​អ្នកដំណើរ​នៅ​ក្នុងភូមិ​សាស្ត្រ​ស្រុក​កណ្ដាលស្ទឹង​នោះ​ទៀត ប៉ុន្តែ អស់លក្ខណ៍​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៅ​ទីនោះ​ដេញ​តាម​បំ​បុក​ធ្លាក់​ចូល​ប្រឡាយ​ទឹក​ទើប​ឃាត់ខ្លួន​បាន​ទាំង​នាក់ ។​ព្រមទាំង​ដកហូត​បាន​ម៉ូតូ​២​គ្រឿង ប៉ុន្តែ​ពុំ​ដឹង​ថា​យក​កាបូប​បាន​មក​វិញ​ឬ​អត់​ឡើយ ក្រោយមក​សមត្ថកិច្ច​ក៏​បាន​នាំ​ទៅ​សាកសួរ​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​ចាប់ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ