ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះស៊ីទែនទឹកផ្អើល​​ទាំងថ្ងៃ

1 ឆ្នាំ មុន
  • ព្រះសីហនុ

ស្រុក​ព្រៃ​នប់ ៖ ផ្ទុះ​ការ​ភ្ញាក់ផ្អើល​មួយ​យ៉ាង​ខ្លាំង បន្ទាប់​ពី​មាន​ផ្សែង​ឆេះ​ហុយ​យ៉ាង​សន្ធោសន្ធៅ​ពេញ​មេឃ​ដែល ដែល​ដំបូង​ត្រូវ​ប្រជាពលរដ្ឋ​សង្ស័យ​ថា ច្បាស់​ជា​ឆេះ​ផ្ទះ ឬ​ទីតាំង​ណា​ហើយ តែ​តាម​ពិត​គឺ​ឆេះ​ស៊ីទែន​ទឹក​ចាស់​មួយ​កន្លែង ដែល​គេ​ទុក​ចោល​នៅ​ចំណុច​ដី​មួយ​កន្លែង តាម​បណ្ដោយ​​ផ្លូវជាតិ​លេខ​3…

ស្រុក​ព្រៃ​នប់ ៖ ផ្ទុះ​ការ​ភ្ញាក់ផ្អើល​មួយ​យ៉ាង​ខ្លាំង បន្ទាប់​ពី​មាន​ផ្សែង​ឆេះ​ហុយ​យ៉ាង​សន្ធោសន្ធៅ​ពេញ​មេឃ​ដែល ដែល​ដំបូង​ត្រូវ​ប្រជាពលរដ្ឋ​សង្ស័យ​ថា ច្បាស់​ជា​ឆេះ​ផ្ទះ ឬ​ទីតាំង​ណា​ហើយ តែ​តាម​ពិត​គឺ​ឆេះ​ស៊ីទែន​ទឹក​ចាស់​មួយ​កន្លែង ដែល​គេ​ទុក​ចោល​នៅ​ចំណុច​ដី​មួយ​កន្លែង តាម​បណ្ដោយ​​ផ្លូវជាតិ​លេខ​3 ក្បែរ​អាហារ​ដ្ឋា​ន​ឡេ​ង​ទ្រី ស្ថិត​ក្នុងភូមិ​វាល​មាស ឃុំ​វាល​រេញ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

តាម​សមត្ថកិច្ច​ឲ្យ​ដឹង​ថា ហេតុការណ៍​កើតឡើង​កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៧ ខែធ្នូ នេះ ដោយ​មាន​អណ្ដាតភ្លើង​និង​ផ្សែងហុយ​ខ្លាំង​ពេញ​មេឃ ។

ជាមួយ​គ្នា​នេះ ក៏​មាន​សមត្ថកិច្ច​បាន​ទៅ​ដល់​កន្លែង​កើតហេតុ ហើយ​ក៏​បាន​ពិនិត្យ​ឃើញ​ថា មិនមែន​ជា​ករណី​អគ្គិភ័យ​ឆេះ​ផ្ទះ​នោះ​ទេ គឺជា​អគ្គី​ភ័យ​ឆេះ​ស៊ីទែន​ទឹក​ជ័រ​មួយ​ដែល​គេ​ទុក​ចោល​ក្បែរ​ព្រំ​របង ហើយ​ការ​ឆេះ​នេះ​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជាក់​ថា មក​ពី​ឆេះ​ស្មៅ​រៀល​ទៅ​ប៉ះ​និង​ស៊ីទែន​ទឹក​នោះ ។

ទន្ទឹម​នេះ សមត្ថកិច្ច​ក៏​បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ក្នុង​រដូវ​រាំង​ស្ងួត​នេះ សូមកុំ​ដុត​ស្មៅ ឬ​ដុត​ព្រៃ​ដែល​នៅ​ក្បែរ​ផ្ទះ​របស់​ខ្លួន ដែល​ជា​ហេតុ​ងាយ​នឹង​កើត​អគ្គិភ័យ​បាន​គ្រប់ពេល ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ