ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​រត់​កង់​បី​ម្នាក់​ជួយ​យកអាសា​សិស្សសាលា​បែរជា​រង​គ្រោះ​ខ្លួនឯង​

4 ខែ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ បុរស​ជា​អ្នក​រត់​ម៉ូតូ​កង់​បី​ម្នាក់​បាន​រង​របួស​ធ្ងន់ធ្ងរ បែ.កក្បាល និង​បែក​មុខ

​រាជធានី​ភ្នំពេញ ៖ បុរស​ជា​អ្នក​រត់​ម៉ូតូ​កង់​បី​ម្នាក់​បាន​រង​របួស​ធ្ងន់ធ្ងរ បែ.កក្បាល និង​បែក​មុខ ខណៈ​ពេល​ដែល​គាត់​ឃើញ​ក្មេង​ស្រី​សិស្សសាលា​២​នាក់ ទើប​ជិះ​ម៉ូតូ​ប៉ះ​រថយន្ត បណ្ដាល​ឲ្យ​ខូច​ម៉ូតូ ហើយ​ពួក​នាង​នាំ​គ្នា​អូស​ម៉ូតូ​ដើរ​តាម​ផ្លូវ​។ ដោយសារ​តែ​ក្ដី​អាណិត គាត់​ក៏​បាន​ជួយ​ធ្វើការ​ជួសជុល​ដើម្បី​ឲ្យ​ក្មេង​ស្រី​បាន​ជិះ​ទៅ​ផ្ទះវិញ​ បន្ទាប់​មក​គាត់​ក៏​បាន​ជិះ​សាក​សិន ស្រាប់តែ​ម៉ូតូ​នោះ​ជាប់​ហ្គា​រ​ស្ទុះ​បោះពួយ​ជ្រុល​ទៅ​បុក​ម៉ូតូ​១​គ្រឿង​ទៀត រុញ​ផ្ទប់​ពីក្រោយ​រថយន្ត​ដឹក​ហ្គា​សយ៉ាង​​ពេញទំហឹង​តែ​ម្ដង​។

​ហេតុការណ៍​​ខាងលើនេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៣ នៅ​តាម​ផ្លូវ​បេតុង កែង​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី​ ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ទា​១ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ មាន​ក្មេង​ស្រី​សិស្សសាលា​២​នាក់ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ស្កូ​ប​ពី ១​គ្រឿង​ ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1BW-6116 ។ ពួក​នាង​ជិះ​ឌុ​ប​គ្នា​ធ្វើ​ដំណើរ​ចេញពី​ក្នុ​ងៀ​ផ្សារ​ព្រៃ​ទា ក្នុង​ពី​ជើង​ទៅ​ត្បូង ហើយ​បាន​ជ្រុល​ទៅ​ប៉ះ​ជាមួយ​រថយន្ត​១​គ្រឿង បណ្ដាល​ឲ្យ​ម៉ូតូ​ខូច​ហ្គា និង​ដាច់​ខ្សែ​ហ្វ្រាំង ។ ​ពេល​នោះ​ភាគី​ទាំង​សងខាង​មិន​បាន​ជជែក​វែកញែក​គ្នា​អ្វី​ឡើយ រថយន្ត​ក៏​បាន​ចាកចេញ​ទៅ​បាត់ ហើយ​ក្មេង​ស្រី​ក៏​នាំ​គ្នា​អូស​ម៉ូតូ​ដើម្បី​រក​ជាង​ជួសជុល​។

ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា លុះ​អូស​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​បាន​ជួប​បុរស​ជា​អ្នក​រត់​កង់​បី​រូប​នោះ កំពុង​រង់ចាំ​ម៉ូយ​នៅ​តាម​ផ្លូវ ហើយ​បុរស​នេះ​ក៏​បាន​សួរនាំ​និង​ជួយ​ធ្វើការ​ជួសជុល​ឲ្យ​។​បន្ទាប់​មក​ក៏​បាន​ជិះ​សាក ស្រាប់តែ​ម៉ូតូ​ជាប់​ហ្គា​រ​ស្ទុះ​បោល​ទៅ​បុក​ពីក្រោយ​ម៉ូតូ​១​គ្រឿង​ទៀត​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​លែ​ត​ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 1DO-8512 ជិះ​ដោយ​ស្ត្រី​ម្នាក់​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង រុញ​បុក​ផ្ទប់​ពីក្រោយ​រថយន្ត​ដឹក​ហ្គា​ស់កំ​ពុង​បើក​ស្របគ្នា​ពេញទំហឹង​តែ​ម្ដង​។

ប្រភព​ខាងលើ​បាន​ឲ្យ​ដឹង​បន្ត​ថា ខណៈនោះ​បាន​បណ្ដាល​ឲ្យ​បុរស​អ្នក​រត់​កង់​បី​ខាងលើ​រង​របួស​បែកក្បាល​និង​បែក​មុខ​ធ្ងន់ធ្ងរ​និង​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​ភ្លាម​ៗ រីឯ​ស្ត្រី​អ្នក​ជិះ​ម៉ូតូ​លែ​តរង​របួសស្រាល ហើយ​ម៉ូតូ​ស្កូ​ប​ពី​រង​ការ​ខូចខាត​យ៉ាងដំណំ​។ ចំណែក រថយន្ត​ដឹក​ហ្គា​ស់​ម៉ាក​ហ៊ី​​យ៉ា​ន់​ដាយ ពណ៌​ខៀវ​លា​យស ពាក់​ស្លាក​លេខ ភ្នំពេញ 3E-2178 ពុំ​រង​ការ​ខូចខាត​ឡើយ​។ បន្ទាប់​មក​នគរបាល​ចរាចរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ចុះ​ទៅ​វាស់វែង និង​នាំ​យក​រថយន្ត​និង​ម៉ូតូ​ទៅ​រក្សា​ទុក​រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ