ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វា.យប្រហារ​ដ៏​សាហា.វ​នៅ​នី​ហ្សេ​រី​យ៉ា ​ស្លា.ប់​យ៉ាងតិច​១៦០​នាក់

4 ខែ មុន

ប្រទេស​នី​ហ្សេ​រី​យ៉ា ៖ ចំនួន​ជន​រង​គ្រោះ​ដោយសារ​ការ​វា.យប្រហារ​ដ៏​សាហា.វ​កាលពី​ចុង​សបា្ដហ៍​កន្លង​

ប្រទេស​នី​ហ្សេ​រី​យ៉ា ៖ ចំនួន​ជន​រង​គ្រោះ​ដោយសារ​ការ​វា.យប្រហារ​ដ៏​សាហា.វ​កាលពី​ចុង​សបា្ដហ៍​កន្លង​ទៅ​ក្នុង​រដ្ឋ​ប្លា​តូ នី​ហ្សេ​រី​យ៉ា ប​ន្ត​កើនឡើង​មក​ដល់​យប់​ថ្ងៃ​ទី​២៥ ​ធ្នូ ដោយ​អាជ្ញាធរ​មូលដ្ឋាន​នៃ​រដ្ឋ​នៅ​ភាគ​កណ្ដាល​ប្រទេស​នេះ និយាយ​ថា មាន​ដល់​យ៉ា់ងតិច​១៦០​នាក់​។ ការ​វាយប្រហារ​ទាំងនោះ​កើត​មាន​ក្នុង​មណ្ឌល​៣​គឹ​មណ្ឌល​ម៉ា​ន​ហ្គូ បុក​កូ​ស និង​បា​គី​ន​ឡា​ឌី​។

អំពើ​ហិ.ង្សា​ដំបូង​ៗ​រាយការណ៍​នា​យប់​ថ្ងៃ​ទី​២៣​ធ្នូ ហើយ​បន្ត​មក​ដល់​ថ្ងៃ​ទី​២៤​និង​២៥​ធ្នូ​។ ការ​វាយប្រហារ​ទាំងនេះ​ធ្វើ​ឡើង​ដោយ​ពួក​ជនប្រដាប់អាវុធ ប្រឆាំង​បណ្ដា​សហគមន៍​ជនបទ​។ គេ​បាន​រិះ​កន់​រដ្ឋាភិបាល​ថា គ្មាន​សមត្ថភាព​ក្នុង​ការ​ការពារ​ប្រជាជន​។

តាម​អ្នក​ទទួលខុសត្រូវ​តំបន់​បុក​កូ​ស​ថា ពួក​ជនប្រដាប់អាវុធ​ទាំងនេះ ស្ថិត​ក្នុង​ក្រុម​ចោរ​ឧក្រិដ្ឋ​ដែល​នៅ​នី​ហ្សេ​រិ​យ៉ា​គេ​និយម​ហៅ​ថា​ពួក​ចោរព្រៃ បាន​វាយប្រហារ​លើ​ភូមិ​២០​រវាង​ពី​យប់​ថ្ងៃ​ទី​២៣​ទៅ​ព្រឹក​ថ្ងៃ​ទី​២៥​ធ្នូ​ក្នុង​តំបន់​នោះ​។ ការ​វាយប្រហារ​ដោយ​មានការ​សម្របសម្រួល​គ្នា​ទាំងនេះ​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ដល់​យ៉ាងតិច​១៦០​នាក់​និង​របួស​ជាង​៣០០​នាក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ