អ៊ីរ៉ង់ចោទអ៊ីស្រាអែលថា សម្លា.ប់មេបញ្ជាការកងឆ្មាំបដិវត្តន៍ម្នាក់
ប្រទេសអ៊ីរ៉ង់ ៖ ការភ័យខ្លាចពីការកើនឡើងនៃជម្លោះនៅមជ្ឈឹមបូព៌ាបង្ហាញកាន់តែច្បាស់។
ប្រទេសអ៊ីរ៉ង់ ៖ ការភ័យខ្លាចពីការកើនឡើងនៃជម្លោះនៅមជ្ឈឹមបូព៌ាបង្ហាញកាន់តែច្បាស់។
ប្រទេសអ៊ីរ៉ង់ ៖ ការភ័យខ្លាចពីការកើនឡើងនៃជម្លោះនៅមជ្ឈឹមបូព៌ាបង្ហាញកាន់តែច្បាស់។ ប្រធានាធិបតីអ៊ីរ៉ង់លោកអ៊ីប្រាហ៊ីមរ៉ាអ៊ីស៊ីចោទអ៊ីស្រាអែលថា ជាប្រភពនៃការស្លាប់របស់ឧត្ដមសេនីយរ៉ាហ្ស៊ីមូសាវី មេបញ្ជាការម្នាក់នៃកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់។
ក្នុងសេចក្ដីប្រកាសមួយប្រធានាធិបតីរូបនេះលើកឡើងថា អ៊ីស្រាអែលពិតណាស់នឹងត្រូវបង់តម្លៃចំពោះឧក្រិដ្ឋកម្មនោះ។ អ៊ីរ៉ង់ចោទប្រកាន់រដ្ឋអីុស្រាអែលថា បានធ្វើការវាយប្រហារមួយនៅស៊ីរីកាលពីថ្ងៃទី២៥ធ្នូ បណ្ដាលឲ្យស្លាប់មេបញ្ជាការជាន់ខ្ពស់រូបនោះ។
តាមទូរទស្សន៍រដ្ឋសីុរីថា ឧត្ដមសេនីយទោរ៉ាហ្សុីមូសាវី រងការវាយប្រហារដោយមីសីុល៣គ្រាប់ នៅសង្កាត់សាយេដាហ្សេអីុណាប ភាគខាងត្បូងរដ្ឋធានីដាម៉ាស់។ ទូរទស្សនសីុរីបានផ្សាយរូបភាពនៃពពកផ្សែងដែលហុយពីលើតំបន់រងការវាយប្រហាររបស់អីុស្រាអែល៕
ចែករំលែកព័តមាននេះ