ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយត្រឡប់មក​ពី​ហ្គា​ហ្សា​វិញ នាយក​រដ្ឋមន្ត្រី​អ៊ី​ស្រា​អែ​ល​សន្យា​បង្កើន​ការ​ប្រយុទ្ធ​

4 ខែ មុន

សង្គ្រាម​អ៊ី​​ស្រា​អែ​ល​និង​ក្រុម​ហា​ម៉ាស់ ៖ មក​ដល់​ថ្ងៃ​ទី​៨០​នៃ​សង្គ្រាម​ជាមួយ​ពួក​ហា​ម៉ាស់​ប៉ា​ឡ​ស្ទី​ន

សង្គ្រាម​អ៊ី​​ស្រា​អែ​ល​និង​ក្រុម​ហា​ម៉ាស់ ៖ មក​ដល់​ថ្ងៃ​ទី​៨០​នៃ​សង្គ្រាម​ជាមួយ​ពួក​ហា​ម៉ាស់​ប៉ា​ឡ​ស្ទី​ន នាយក​រដ្ឋមន្ត្រី​អ៊ី​ស្រា​អែ​ល ​លោក​បេន​ចា​មីន​ នេ​តាន់​យ៉ា​ហ៊ូ​ ប្រកាស​ថា នា​ថ្ងៃ​ទី​២៥​ ធ្នូ​ លោក​បាន​ទៅ​កាន់​ហ្គា​ហ្សា​ និង​បន្ទាប់​ពី​វិល​ត្រឡប់​ពី​ទីនោះ​វិញ លោក​សន្យា​ពី​ការ​បង្កើន​ការ​ប្រយុទ្ធ នៅ​ដែនដី​ប៉ា​ឡេ​ស្ទី​ន​នោះ​។

នៅ​មុខ​បណ្ដា​សមាជិក​សភា​នៃ​គណបក្ស​លី​គូ​ដ​របស់​លោក នាយក​រដ្ឋមន្ត្រី​អី​ុ​ស្រា​អែ​ល​ថ្លែង​ថា ខ្ញុំ​ទើប​មក​ពី​ជ្រោយ​ហ្គា​ហ្សា​។ យើង​មិន​បញ្ចប់​ការ​ប្រយុទ្ធ​នៅ​ទីនោះ​ឡើយ​ហើយនឹង​បន្ត​ដោយ​យើង​បង្កើន​ការ​ប្រយុទ្ធ​នា​បណ្ដា​ថ្ងៃ​ខាង​មុខ ហើយ​នោះ​នឹង​ជា​សង្គ្រាម​រយៈពេល​យូរ​មួយ​ដែល​មិន​ទាន់​ងាយ​បញ្ចប់​ឡើយ​។

ការ​អះអាង​នោះ​របស់​លោក​នេ​តាន់​យ៉ា​ហ៊ូ បង្ហាញ​ថា លោក​មិន​បន្ទាន់​ជំហរ​ឡើយ​ក៏​ទោះបី​មានការ​អំពាវនាវ របស់​អង្គការក្រៅរដ្ឋាភិបាល​ជា​ច្រើន​និង​របស់​បណ្ដា​សាច់ញាតិ​គ្រួសារ​ចំណាប់ខ្មាំង ឲ្យ​មាន​បទ​ឈប់​បាញ់​គ្នា​មួយ​ក្ដី​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ