ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ទីបំផុត! អ្នកបើកឡានJeepបុកមនុស្សស្លា.ប់ សម្រេចឃុំ​ខ្លួន​ដាក់​ក្នុង​PJ

4 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ​តាម​សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹងថា ជន​បង្ក​​ជា​អ្នកបើកបរ​រថយន្ដ​ទំនើប​ម៉ាក Jeep ​ដែល​បុក​មនុស្ស​ស្លាប់​​នៅ​នឹងកន្លែង ត្រូវ​បាន​ចៅ​ក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធ​នាគារ​PJ​ជា​បណ្តោះអាសន្នហើយ កាលពី​ល្ងាច​ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០២​៣…

រាជធានី​ភ្នំពេញ ៖ ​តាម​សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹងថា ជន​បង្ក​​ជា​អ្នកបើកបរ​រថយន្ដ​ទំនើប​ម៉ាក Jeep ​ដែល​បុក​មនុស្ស​ស្លាប់​​នៅ​នឹងកន្លែង ត្រូវ​បាន​ចៅ​ក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធ​នាគារ​PJ​ជា​បណ្តោះអាសន្នហើយ កាលពី​ល្ងាច​ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០២​៣ ​។

អត្ថបទពាក់ព័ន្ធ ៖

-អនុប្រធាន​ការិយាល័យ​នៃ​គណៈកម្មការ​គ្រប់គ្រង​ល្បែ​.​ង​ពាណិជ្ជកម្ម​កម្ពុជា​១​រូប ជួប​គ្រោះ​អកុសល​តាម​ផ្លូវ

-ថ្ងៃនេះ ជនសង្ស័យ​ដែល​បើករថយន្ត Jeep បុក​មនុស្ស​ស្លា​.​ប់ ចូលខ្លួន​សារភាព​ហើយ

ការ​សម្រេច​ឃុំខ្លួន​ជន​បង្ក​នោះ​ ត្រូវ​បាន​លោក ប៉េង ម៉េ​ង​គ័ង អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ថ្លែង​ឲ្យ​ដឹង​ថា តំណាង​អយ្យការ​បាន​សម្រេច​បើក​ការ​ស៊ើបសួរ​លើ​ឈ្មោះ ព្រហ្ម វិចិត្រ​សុ​សក្តា ពី​បទ​.​បើកបរ​ដោយ​ធ្វេសប្រហែស ខ្ជីខ្ជារ មិន​ប្រុង​ប្រយ័ត្ន ឬ​មិន​គោរព​កាតព្វ​កិច្ច​ដែល​បទ​ប្បញ្ញត្តិ​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​បទ​រត់គេច​ខ្លួនតាម​មាត្រា៨៥នៃ​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក និង​មាត្រា៥៤៣ នៃ​ក្រមព្រហ្មទណ្ឌ ។

សូម​ជម្រាប​ថា ជន​បង្ក​ដែល​ជា​អ្នកបើកបរ​រថយន្ដ​ទំនើប​ម៉ាក​Jeep បណ្តាល​ឲ្យ​បុក​ស្លាប់​អ្នក​ដ​ទៃ​នៅ​កន្លែង​កើតហេតុ ដែល​ស្ថិត​ក្នុង​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០២៣ បាន​ចូល​សារភាព និង​ទទួលស្គាល់​កំហុស​របស់​ខ្លួន នៅ​ការិយាល័យ​ចរាចរ​ផ្លូវគោក នៃ​ស្នង​ការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០២៣ ដើម្បី​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​នូវ​រាល់​កំហុស​ដែល​ខ្លួន​បាន​ប្រព្រឹត្ត ។

នៅ​ចំពោះ​មុខ​លោក​ឧត្តម​សេនី យ៍​ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជ ធានី​ភ្នំពេញ​បាន​បញ្ជាក់​ថា អ្នក​បើករថយន្ដ​ឈ្មោះ ព្រហ្ម វិចិត្រ​សុស​ក្ដា បាន​ចូលខ្លួន​មក​កាន់​ស្នង​ការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ហើយ ដើម្បី​ទទួលស្គាល់​កំហុស​របស់​ខ្លួន​តាម​ផ្លូវច្បាប់ ។

លោក​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ បាន​ថ្លែង​បែប​នេះ​ថា «​ក្រុម​គ្រួសារ និង​សាមីខ្លួន បាន​មក​ប្រគល់​ខ្លួន​នៅ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នៅ​វេលា​ម៉ោង ១១​ព្រឹក​នា​ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០ ២៣​នេះ​» ។ បន្ទាប់​ពី​ជន​បង្ក​បាន​ចូលខ្លួន​ទទួលស្គាល់​កំហុស​នោះ សមត្ត​កិច្ច​នគរបាល​ជំនាញ​ការិយាល័យ​ចរាចរ​ផ្លូវគោក បាន​កសាង​សំណុំរឿង បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់ ។

សូម​បញ្ជាក់​ទៀត​ថា កាលពី​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០២៣ លោក ប្លង់ សុផល ព្រះរាជអាជ្ញា​រងនៃ​អយ្យ​ការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បញ្ជា​ឲ្យ​អ្នក​បើករថយន្ដ Jeep ដែល​បុក​ជន​រង​គ្រោះ​ម្នាក់​ស្លាប់ នៅ​ខណ្ឌទួលគោក​នោះ ឲ្យ​ចូលខ្លួន​ទៅ កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ បន្ទាប់​ពី​គេចវេស​មិន​ទទួល ខុស​ត្រូវ ក្រោយ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​អ្នក​ដទៃ​ស្លាប់​បាត់បង់​អាយុជីវិត ។

ហើយ​ជន​បង្ក​ឈ្មោះ ព្រហ្ម វិចិត្រ​សុស​ក្ដា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ត្រូវ​បង្ហាញខ្លួន​នៅ​តុលាការ​ឲ្យ​បាន​មុន​ថ្ងៃ​ទី​០៩ ខែមករា ឆ្នាំ​២០២៤ នៅ​រៀង​រាល់​ម៉ោង​ធ្វើការ ។ ក្នុង​ដីកា​នោះ​ក៏​បាន​កត់​សម្គាល់​ថា អនុញ្ញាត​ឲ្យ​មន្ដ្រី​នគរបាល​យុត្តិធម៌ ប្រើប្រាស់​កម្លាំង​សាធារណៈ ដើម្បី​បង្ខំ​ឲ្យ​បុគ្គល​ឈ្មោះ ព្រហ្ម វិចិត្រ​សុស​ក្ដា ចូល​បង្ហាញខ្លួន​ឲ្យ​បាន​មុន​ថ្ងៃ​កំណត់ ។

ទាក់ទិន និង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាង​​​លើ​នេះ​ដែរ លោក កើត រិ​ទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បាន​ណែនាំ​ឲ្យ​ព្រះរាជ អាជ្ញា​រាជធានី​ភ្នំពេញ ធ្វើការ​ពិនិត្យ​ស្រាវជ្រាវ និង​ដោះ​ស្រាយ​​ឲ្យ​បាន​ត្រឹមត្រូវ និង​ម៉ឹង​ម៉ាត់​បំផុត​ទៅ​តាម​ផ្លូវច្បាប់ ។ ករណី​គ្រោះ ថ្នាក់​ចរាចរណ៍​នេះ បាន​បង្ក​ឲ្យ​មានការ​បញ្ចេញ​មតិយោបល់​ផ្សេង​ៗ​គ្នា នៅ​តាម​បណ្ដាញ​សង្គម​គ្រា​ដែល​អ្នកបើកបរ​រថយន្ដ​បង្ក បាន​ព្យាយាម​គេចខ្លួន​ក្រោយ​កើតហេតុ ហើយ​គំរាម​ក្រុម​គ្រួសារ​របស់​ជន​រង​គ្រោះ​មិន​ឲ្យ​ដាក់​ពាក្យបណ្ដឹង ជា​ថ្នូរ និង​ប្រាក់​១០០០ ដុល្លារ​អា​មេ​រិ​ក ដើម្បី​បញ្ចប់រឿង ដែល​ធ្វើ​ឲ្យ​មានការ​រិះគន់​ផ្ទុះ​លើ​បណ្តាញ​សង្គម ។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០២៣ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង រវាង​រថយន្ត Jeep ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​2CB-9963 និង​ម៉ូតូ បុក​គ្នា​នៅ​ត្រង់​ចំណុច​ផ្លូវ​ប្រសព្វ លើ​ផ្លូវ​លេខ​៣១៧ ប្រសព្វ​ផ្លូវ​លេខ​៥៦៦ ភូមិ​៦ សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។ ហេតុការណ៍​នោះ​បណ្ដាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ហើយ​អ្នក​បើករថយន្ដ​បាន​គេចខ្លួន​បាត់ ។ ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ និង​សាច់ញាតិ​នាំ​យក​ទៅ​ធ្វើបុណ្យ​បូជា​តាម​ប្រពៃណី ។

ចំណែក​រថយន្ត និង​ម៉ូតូ​ត្រូវ​បាន​សមត្ត​កិច្ច​នាំ​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរ​ផ្លូវគោក ដើម្បី​រង់ចាំ​ធ្វើការ​ដោះ​ស្រា យ ។ ជោគវាសនា​ចុង​ក្រោយ​ជន​បង្ក​ដែល​បើករថយន្ត​បុក​មនុស្ស​ស្លាប់ បោះ​លុយ​១០០០ ដុល្លារ​អា​មេ​រិ​ក​គំរាម​មិន​ឲ្យ​ភាគី​ជន​រង គ្រោះ​ប្តឹង​នោះ ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ​ ៕ ​

អត្ថបទសរសេរ ដោយ