ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនុប្រធាន​ការិយាល័យនៃ​គណៈកម្មការ​គ្រប់គ្រង​ល្បែ.ង​ពាណិជ្ជកម្ម​កម្ពុជា១រូប ជួបគ្រោះអកុសលតាមផ្លូវ​

11 ខែ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ បុរស​ជា​អនុប្រធាន​ការិយាល័យ​នៃ​គណៈកម្មការ​គ្រប់គ្រង​ល្បែង​ពាណិ​ជ្ជ​កម្ម​កម្ពុជា​​

​រាជធានីភ្នំពេញ ៖ បុរស​ជា​អនុប្រធាន​ការិយាល័យ​នៃ​គណៈកម្មការ​គ្រប់គ្រង​ល្បែង​ពាណិ​ជ្ជ​កម្ម​កម្ពុជា​​មួយរូប​​បាន​ស្លា.ប់​បាត់បង់ជីវិត​ភ្លាម​ៗ បន្ទាប់​ពី​ជិះ​ម៉ូតូ​ឆ្លងកាត់​ផ្លូវបំបែក​ជា​បួន​ ត្រូវ​រថយន្ត​ស៊េរី​ទំនើប​ម៉ាក Jeep មួយ​គ្រឿង ​បុ.កយ៉ាង​​ពេញទំហឹង កាលពី​វេលា​ម៉ោង​១០​និង​៤០​នាទី​យប់​ថ្ងៃ​ទី​១៤ ​ខែធ្នូ​ ឆ្នាំ​២០២៣​ ត្រង់​ចំណុច​ជិត​សាលា​អន្តរជាតិ​ផា​រ៉ា​ហ្គ​ន តាម​បណ្តោយ​ផ្លូវ​៣១៧​កែង​នឹង​ផ្លូវ​៥៦៦ ក្នុង​សង្កាត់​បឹង​កក់​ទី​២ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ ។

សព​ជន​រង​គ្រោះ​មានឈ្មោះ សៀង គី​ម​ហុង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជា​អនុប្រធាន​ការិយាល័យ នៃ​គណៈកម្មការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​កម្ពុជា ស្នាក់​នៅផ្ទះ​លេខ​១១Eo ផ្លូវ​លេខ​២៧ ភូមិ​៣ សង្កាត់​ចតុមុខ ខណ្ឌដូនពេញ​។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​រង​គ្រោះ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ហុងដា​ឃ្លី​ក ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ​1DF-5396 ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​៥៦៦ ទិស​ដៅ​ពី​លិចទៅ​កើត​។ លុះមក​ដល់​ចំណុច​កើតហេតុ ម៉ូតូ​ក៏​បាន​ជិះ​ឆ្លងកាត់​ផ្លូវ​៣១៧ ខណៈ​ពេល​ជិះ​ឆ្លង​បាន​ពាក់​កណ្តាលផ្លូវ ក៏​ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក Jeep ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2CB-9963 បើកបរ​ដោយ​បុរស​ម្នាក់ តាម​បណ្ដោយ​ផ្លូវ​៣១៧ ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង និង​ក្នុង​ល្បឿន​យ៉ាង​លឿន​រួច​ក៏​ជ្រុល​បុ.ក​ម៉ូតូ​ចំពាក់​កណ្ដាល​ពេញទំហឹង បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ហោះ​ផ្លោង​ទៅ​បុក​ផ្ទុប​និង​បង្គោល​ភ្លើង​បែ.កក្បាល​ស្លា.ប់​ភ្លាម​ៗ​យ៉ាង​អាណោចអាធ័ម ។

តាមប្រភព​​ខាងលើបាន​បន្តថា ចំណែក​រថយន្ត​នៅ​មិន​ទាន់​អស់​ល្បឿន​ក៏​បន្ត​ទៅ​មុខ​ទាំង​កៀប​ម៉ូតូ​ជាប់​ក្រោយ​រថយន្ត​អូស​ទៅ​បុក​បង្គោល​ស្លាក​សញ្ញា​ចរាចរណ៍​បាក់​អស់​មួយ​ដើម និង​បុក​ចំ​ម៉ាស៊ីនភ្លើង​របស់​ហាង​ស៊ុប​ដែល​ដាក់​នៅ​លើ​ខឿន​តាម​ចិញ្ចើម​បណ្តាល​ឲ្យ​ក្រពឹត ហើយ​រថយន្ត​បាន​រង​ការ​ខូចខាត​ក្រពឹត​ផ្នែក​ខាង​មុខ​ចំហៀង​ខាងស្តាំ រីឯ​ម៉ូតូ​បាន​រង​ការ​ខូចខាត​ដាច់​ជា​ពីរ​។ បន្ទាប់​មក​​អ្នក​បើកបរ​រថយន្ត​ក៏​បាន​គេចខ្លួន​ចេញពី​កន្លែង​កើតហេតុ​បាត់​ស្រមោល​។

​បន្ទាប់ពីកើតហេតុ ​សមត្ថកិច្ច​មូលដ្ឋាន​ក៏​បាន​ចុះ​ធ្វើ​អន្តរាគមន៍​ និង​បាន​ស្រាវជ្រាវ​ទាក់ទង​ទៅ​សាច់ញាតិ​ជន​រង​គ្រោះ​ ហើយ​សាច់ញាតិ​ជន​រង​គ្រោះ​ក៏​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ​និង​បាន​ស្រែក​ទ្រហោយំ​អោប​ស.ព​ជន​រង​គ្រោះ​យ៉ាង​គួរ​ឲ្យ​ស្រោក​សង្រេង​។

ក្រោយ​ពេល​កើតហេតុ​ សមត្ថកិច្ច​ជំនាញ​ចុះ​ធ្វើការ​វាស់វែង​យក​រថយន្ត​និង​ម៉ូតូ​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នរ​គ​បាល​រាជធានី​ភ្នំពេញ ​ដើម្បី​រង់ចាំ​ដោះស្រាយ​ទៅ​តាម​ផ្លូវច្បាប់​។ ដោយឡែក​ស.ព​ជន​រង​គ្រោះ​ត្រូវ​សមត្ថកិច្ច​ប្រគល់​ឲ្យ​ទៅ​សាច់ញាតិ​ដឹក​យក​ទៅ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ