ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៅកែ​អេតចាយភ័.យ​ពេកជំងឺរើ​ឡើង ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់ ក្រោយ​ឆេះ​រោង​កម្ម​ករ​ ក្នុង​ខណ្ឌ​ដង្កោ

4 ខែ មុន
  • ភ្នំពេញ

រាធធានី​ភ្នំពេញ ​៖​ ព្រះ​អគ្គិ​ដែល​បង្ក​ឡើង​ដោយ​ការ​ឆ្លង​ចរន្តអគ្គិសនី​បាន​ឆាបឆេះ​រោង​ស្នាក់​នៅ​របស់​

រាធធានី​ភ្នំពេញ ​៖​ ព្រះ​អគ្គិ​ដែល​បង្ក​ឡើង​ដោយ​ការ​ឆ្លង​ចរន្តអគ្គិសនី​បាន​ឆាបឆេះ​រោង​ស្នាក់​នៅ​របស់​កម្មករ​ក្នុង​ទីតាំង​លក់​ និង​ទិញ​អេ​ត​ចាយ​មួយ​កន្លែង​យ៉ាង​សន្ធោ​សន្ធៅ​ និង​មាន​ផ្សែង​ខ្មៅ​ឃ្មួ​ល​ខ្មាញ់​ហោះ​ឡើង​លើ​អាកាស ។ ខណៈនោះ​បាន​ធ្វើ​ឲ្យ​ស្ត្រី​ម្ចាស់​ទីតាំង​នោះ​នូវ​ការ​ភិតភ័យ​យ៉ាង​ខ្លាំង រហូត​បេះដូង​ធ្វើទុក្ខ​ចុក​ណែន​ទ្រូង​ស្ទើ​រស្លា.ប់ ហើយ​ភ្លាម​ៗ​នោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​តាម​ម៉ូតូ​កង់​បី​នាំ​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​បន្ទាន់​។

ហេតុការណ៍​ខាងលើ​នោះ​បាន​កើតឡើង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០២៣ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​២១៧ ភូមិ​រលួស សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា រោង​ស្នាក់​នៅ​របស់​កម្មករ​ដែល​រង​ការ​ឆាបឆេះ​នោះ​សាងសង់​ពី​ដែក​ប្រក់​ស័ង្កសី​មាន​ទំហំ​៦​ម៉ែត្រ​គុណ​នឹង​៨​ម៉ែត្រ ហើយ​ក៏​មាន​ស្តុក​អេ​ត​ចាយ​ចម្រុះ​ជា​ច្រើន​មុខ​នៅ​ក្នុង​នោះ​ផង​ដែរ ។ ចំណែក​ស្ត្រី​ដែល​ដែល​ជា​ម្ចាស់​ទីតាំង​ខាងលើ​ឈ្មោះ​អ៊ឹម ស៊ីវិ​ន អាយុ​៤៣​ឆ្នាំ មុខរបរ​លក់​និង​ទិញ​អេ​ត​ចាយ ស្នាក់​នៅ​ក្នុង​ទីតាំង​កើតហេតុ​នោះ​។

តាម​ប្រភព​មួយ​នោះ​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា នៅ​មុន​ពេល​កើតហេតុ​ ខណៈ​ដែល​ម្ចាស់​ទីតាំង​និង​កម្មករ​៣​ទៅ​៤​នាក់​ទៀត​កំពុង​សម្រាក​ក្រោយ​ហូប​បាយ​ថ្ងៃត្រង់​រួច ស្រាប់តែ​មានការ​ឆ្លង​ចរន្តអគ្គិសនី​បង្ក​ជា​អណ្ដាតភ្លើង​ឆាបឆេះ​រោង​កម្មករ​និង​ឆេះ​រាល​ដល់​អេ​ត​ចាយ​យ៉ាង​សន្ធោរ​សន្ធៅ​ភ្លាម​ៗ​ព្រមទាំង​មាន​ផ្សែង​ហោះ​ឡើង​លើ​កប់​អាកាស​តែ​ម្ដង​ ។​ ពេល​នោះ​ភ្លើង​ឆេះ​លឿន​ខ្លាំង​ណាស់ ព្រោះ​អេ​ត​ចាយ​សម្បូរ​ទៅ​ដោយ​គ្រឿង​ជ័រ​ដែល​ងាយ​និង​ឆាបឆេះ​បំផុត ហើយ​ក្រុម​កម្មករ​នៅ​ទីនោះ​បាន​នាំ​គ្នា​ដងទឹក​ជះ​ពន្លត់​ដែរ ប៉ុ​ន្ត​មិន​រលត់​ឡើយ​រឹតតែ​ឆេះ​ខ្លាំង​ទៅ​ៗ ទើប​ផ្ដល់​ព័ត៌មាន​ទៅ​កាន់​អាជ្ញាធរ​ខណ្ឌដង្កោ​ដើម្បី​សុំ​ជំនួយ​រថយន្ត​ពន្លត់​អគ្គិភ័យ​។

តាម​ប្រភព​ខាងលើ​បាន​បាន​ប្រាប់​បន្ថែម​ទៀត​ថា ខណៈ​រោង​កម្មករ​ត្រូវ​អគ្គិ​លេប​ត្របាក់​បែប​នេះ​បាន​ធ្វើ​ឲ្យ​ស្ត្រី​ដែល​ជា​ម្ចាស់​ទីតាំង​រង​ការ​ភិតភ័យ​ជា​ខ្លាំង រហូត​ធ្វើ​ឲ្យ​ជម្ងឺ​បេះដូង​រើ​ឡើង​បណ្ដាល​ឲ្យ​គាត់​ចុក​ណែន​ទ្រូ​ស្ទើរ​ស្ទះដង្ហើម​ស្លា.ប់ ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​បន្ទាន​។​ដោយឡែក​អាជ្ញាធរ​និង​នគរបាល​ខណ្ឌដង្កោ​បាន​ទៅ​កាន់​ទីនោះ​ភ្លាម​ៗ ហើយ​ក៏​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៥​គ្រឿង​ទៅ​ដល់​ជា​បន្ត​បន្ទា ដោយ​ប្រើប្រាស់​ទឹក​អស់​៣​​រថយន្ត​ ស្មើ​នឹង​១៤​ម៉ែត្រគូប​ទើប​រលត់​ទៅ​វិញ​នៅ​វេលា​ម៉ោង​១​និង​២០​នាទី​ថ្ងៃ​ដដែល​នោះ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ