សំណុំរឿងនេះ! តំណាងអយ្យការកំពុងបើកដំណើរការស៊ើបសួរលើជនសង្ស័យបើកឡាន Jeep
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ទីបំផុត សំណុំរឿងជនបង្កដែលជាអ្នកបើកបររថយន្ដទំនើបម៉ាកJeep បណ្តាលឲ្យ
រាជធានីភ្នំពេញ ៖ ទីបំផុត សំណុំរឿងជនបង្កដែលជាអ្នកបើកបររថយន្ដទំនើបម៉ាកJeep បណ្តាលឲ្យ
រាជធានីភ្នំពេញ ៖ ទីបំផុត សំណុំរឿងជនបង្កដែលជាអ្នកបើកបររថយន្ដទំនើបម៉ាកJeep បណ្តាលឲ្យបុកស្លា.ប់អ្នកដទៃនៅកន្លែង នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ នេះតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បាននឹងកំពុងដំណើរការបើកការស៊ើបសួរលើជនសង្ស័យ ដើម្បីធ្វើការចោទប្រកាន់ជាផ្លូវការ រួចបន្តនីតិវិធីបញ្ជូនទៅខាងចៅក្រមស៊ើបសួរ ដើម្បីម្រេចឃុំខ្លួន ឬមិនឃុំខ្លួន ជាឆ័ន្ទានុសិទ្ធិរបស់លោកចៅក្រម ។
សូមជម្រាបថា ជនបង្កដែលជាអ្នកបើកបររថយន្ដទំនើបម៉ាកJeep បណ្តាលឲ្យបុកស្លាប់អ្នកដ៏ទៃនៅកន្លែងកើតហេតុ ដែលស្ថិតក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ បានចូលសារភាព និងទទួលស្គាល់កំហុសរបស់ខ្លួន នៅការិយាល័យចរាចរផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ ដើម្បីទទួលខុសត្រូវចំពោះមុខច្បាប់នូវរាល់កំហុសដែលខ្លួនបានប្រព្រឹត្ត ។ នៅចំពោះមុខលោកឧត្តមសេនី យ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជ ធានីភ្នំពេញ បានបញ្ជាក់ថា អ្នកបើករថយន្ដឈ្មោះ ព្រហ្ម វិចិត្រសុសក្ដា បានចូលខ្លួនមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញហើយ ដើម្បីទទួលស្គាល់កំហុសរបស់ខ្លួនតាមផ្លូវច្បាប់ ។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានថ្លែងបែបនេះថា «ក្រុមគ្រួសារ និងសាមីខ្លួន បានមកប្រគល់ខ្លួននៅស្នងការនគរបាលរាជធានីភ្នំពេញ នៅវេលាម៉ោង ១១ព្រឹកនាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០ ២៣នេះ» ។ បន្ទាប់ពីជនបង្កបានចូលខ្លួនទទួលស្គាល់កំហុសនោះ សមត្ថកិច្ចនគរបាលជំនាញការិយាល័យចរាចរផ្លូវគោក បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ។
សូមបញ្ជាក់ទៀតថា កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ លោក ប្លង់ សុផល ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបញ្ជាឲ្យអ្នកបើករថយន្ដ Jeep ដែលបុកជនរងគ្រោះម្នាក់ស្លាប់ នៅខណ្ឌទួលគោកនោះ ឲ្យចូលខ្លួនទៅ កាន់សាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីគេចវេសមិនទទួលខុសត្រូវ ក្រោយបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យអ្នកដទៃស្លាប់បាត់បង់អាយុជីវិត ។ ហើយជនបង្កឈ្មោះ ព្រហ្ម វិចិត្រសុសក្ដា ភេទប្រុស អាយុ២៣ឆ្នាំ ត្រូវបង្ហាញខ្លួននៅតុលាការឲ្យបានមុនថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ នៅរៀងរាល់ម៉ោងធ្វើការ ។ ក្នុងដីកានោះក៏បានកត់សម្គាល់ថា អនុញ្ញាតឲ្យមន្ដ្រីនគរបាលយុត្តិធម៌ ប្រើប្រាស់កម្លាំងសាធារណៈ ដើម្បីបង្ខំឲ្យបុគ្គលឈ្មោះ ព្រហ្ម វិចិត្រសុសក្ដា ចូលបង្ហាញខ្លួនឲ្យបានមុនថ្ងៃកំណត់ ។
ទាក់ទិន និងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលលើនេះដែរ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានណែនាំឲ្យព្រះរាជ អាជ្ញារាជធានីភ្នំពេញ ធ្វើការពិនិត្យស្រាវជ្រាវ និងដោះស្រាយឲ្យបានត្រឹមត្រូវ និងម៉ឹងម៉ាត់បំផុតទៅតាមផ្លូវច្បាប់ ។ ករណីគ្រោះ ថ្នាក់ចរាចរណ៍នេះ បានបង្កឲ្យមានការបញ្ចេញមតិយោបល់ផ្សេងៗគ្នា នៅតាមបណ្ដាញសង្គមគ្រាដែលអ្នកបើកបររថយន្ដបង្ក បានព្យាយាមគេចខ្លួនក្រោយកើតហេតុ ហើយគំរាមក្រុមគ្រួសាររបស់ជនរងគ្រោះមិនឲ្យដាក់ពាក្យបណ្ដឹង ជាថ្នូរ និងប្រាក់ ១០០០ ដុល្លារអាមេរិក ដើម្បីបញ្ចប់រឿង ដែលធ្វើឲ្យមានការរិះគន់ផ្ទុះលើបណ្តាញសង្គម ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្ត Jeep ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ2CB-9963 និងម៉ូតូ បុកគ្នានៅត្រង់ចំណុចផ្លូវប្រសព្វ លើផ្លូវលេខ៣១៧ ប្រសព្វផ្លូវលេខ៥៦៦ ភូមិ៦ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ហេតុការណ៍នោះបណ្ដាលឲ្យអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែង ហើយអ្នកបើករថយន្ដបានគេចខ្លួនបាត់ ។ ជនរងគ្រោះត្រូវបានក្រុមគ្រួសារ និងសាច់ញាតិនាំយកទៅធ្វើបុណ្យបូជាតាមប្រពៃណី ។ ចំណែករថយន្ត និងម៉ូតូត្រូវបានសមត្តកិច្ចនាំយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរផ្លូវគោក ដើម្បីរង់ចាំធ្វើការដោះស្រា យ ។ ដូច្នេះរង់ចាំមើលតែជោគវាសនាជនបង្ក ដែលបើករថយន្តបុកមនុស្សស្លា.ប់ បោះលុយ១០០០ ដុល្លារអាមេរិក ហើយមានការគំរាមភាគីជនរងគ្រោះមិនឲ្យដាក់ពាក្យបណ្តឹងទៀតនោះ បានសម្រេចទៅដល់គោលដៅពន្ធនាគារដែរអត់ ?
អត្ថបទពាក់ព័ន្ធ ៖
-ថ្ងៃនេះ ជនសង្ស័យដែលបើករថយន្ត Jeep បុកមនុស្សស្លា.ប់ ចូលខ្លួនសារភាពហើយ
ចែករំលែកព័តមាននេះ