ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្ត​ព​លិ​ក​ស្ត្រី​ទាំង១០រូប រក​ចំណូល​បាន​ច្រើន​បំផុត​លើ​ពិភពលោក​ឆ្នាំ​២០២៣

4 ខែ មុន

សហរដ្ឋអាមេរិក ៖ ដោយសារ​តែ​កំពូល​កីឡាការិនី​វាយ​កូន​បាល់​អា​មេ​រិ​ក Serena Williams បាន​

សហរដ្ឋអាមេរិក ៖ ដោយសារ​តែ​កំពូល​កីឡាការិនី​វាយ​កូន​បាល់​អា​មេ​រិ​ក Serena Williams បាន​ប្រកាស​ចូល​និវត្តន៍ ស្រប​ពេល​ដែល​កំពូល​កីឡាការិនី​វាយ​កូន​បាល់​ជប៉ុន Naomi Osaka ត្រូវ​អវត្តមាន​សម្រាប់​ឆ្នាំ​នេះ ព្រោះ​ទើប​សះស្បើយ​ពីរ​បួស និង​សម្រាលកូន​ផង​នោះ បញ្ជី​អត្ត​ព​លិ​ក​ស្ត្រី​រក​ចំណូល​បាន​ច្រើន​ជាងគេ​បំផុត​លើ​ពិភពលោក​ឆ្នាំ ២០២៣ បាន​ធ្លាក់​លើ​កំពូល​កីឡាការិនី​វាយ​កូន​បាល់​វ័យក្មេង​របស់​ប៉ូ​ឡូញ Iga Swiatek ។

ចាប់តាំងពី​ទស្សនាវដ្តី Forbes បាន​ដាក់​ចំណាត់ថ្នាក់​នៅ​ក្នុង​ឆ្នាំ ២០០៨ មក កំពូល​កីឡាការិនី​វាយ​កូន​បាល់​រុ​ស្ស៊ី Maria Sharapova គឺជា​អត្ត​ព​លិ​ក​ស្ត្រី​តែ​ម្នាក់​គត់​ក្រៅពី​កីឡាការិនី Serena Williams និង​កីឡាការិនី Osaka ដែល​បាន​គ្រង​មកុដ​ដោយ​គ្រងរាជ្យ​រយៈពេល​ប្រាំបី​ឆ្នាំ​ជាប់​គ្នា​រហូត​ដល់ Naomi Osaka ដែល​ឡើង​កាន់​កំពូល​តារាង​នៅ​ឆ្នាំ ២០១៦ ។

យ៉ាងណាមិញ នៅ​ឆ្នាំ ២០២៣ ត្រូវ​បាន​ចាត់ទុកជា​ឆ្នាំ​មាស​សម្រាប់​កីឡាការិនី Iga Swiatek ម្ចាស់​ជើងឯក Grand Slam ឯកត្តជន​ស្ត្រី​នៅ​ឯ​ព្រឹត្តិការណ៍ French Open បូក​រួម​ជាមួយ​កិច្ចព្រមព្រៀង​ម្ចាស់​ឧ​បត្ត​ម្ភ​ថ្មី​ចំនួន ៤ ផ្សេង​ទៀត បាន​ធ្វើ​ឱ្យ​កីឡាការិនី​ប៉ូ​ឡូញ​វ័យ​២២​ឆ្នាំ​រូប​នេះ ឡើង​កាន់​កំពូល​តារាង​អត្ត​ព​លិ​ក​ស្ត្រី​រក​ចំណូល​បាន​ច្រើន​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក​ឆ្នាំ ២០២៣​។
បញ្ជី​អត្ត​ព​លិ​ក​ស្ត្រី​ទាំង​១០​រូប ដែល​រក​ចំណូល​បាន​ច្រើន​ជាង​បំផុត​លើ​ពិភពលោក​ឆ្នាំ ២០២៣ របស់​ទស្សនាវដ្តី Forbes មុន​កាត់​ពន្ធ និង​ថ្លៃ​ភ្នាក់ងារ ៖

១-កីឡាការិនី​វាយ​កូន​បាល់ Iga Swiatek (​ប៉ូ​ឡូញ​) វ័យ​២២​ឆ្នាំ រកបាន ២៣.៩​លាន​ដុល្លារ​អា​មេ​រិ​ក

២-កីឡាការិនី​ជិះ​ស្គី Eileen Gu (​ចិន​) វ័យ​២០​ឆ្នាំ រកបាន ២២.១​លាន​ដុល្លារ

៣-កីឡាការិនី​វាយ​កូន​បាល់ Coco Gauff (​អា​មេ​រិ​ក​) វ័យ​១៩​ឆ្នាំ រកបាន ២១.៧​លាន​ដុល្លារ

៤-កីឡាការិនី​វាយ​កូន​បាល់ Emma Raducanu (​អង់គ្លេស​) វ័យ​២១​ឆ្នាំ រកបាន ១៥.២​លាន​ដុល្លារ

៥-កីឡាការិនី​វាយ​កូន​បាល់ Naomi Osaka (​ជប៉ុន​) វ័យ​២៦​ឆ្នាំ រកបាន ១៥​លាន​ដុល្លារ

៦-កីឡាការិនី​វាយ​កូន​បាល់ Aryna Sabalenka (​បេឡា​រុស​) វ័យ​២៥​ឆ្នាំ រកបាន ១៤.៧​លាន​ដុល្លារ

៧-កីឡាការិនី​វាយ​កូន​បាល់ Jessica Pegula (​អា​មេ​រិ​ក​) វ័យ​២៩​ឆ្នាំ រកបាន ១២.៥​លាន​ដុល្លារ

៨-កីឡាការិនី​វាយ​កូន​បាល់ Venus Williams (​អា​មេ​រិ​ក​) វ័យ​៤៣​ឆ្នាំ រកបាន ១២.២​លាន​ដុល្លារ

៩-កីឡាការិនី​វាយ​កូន​បាល់ Elena Rybakina (​កា​ហ្សា​ក់​ស្ថាន​) វ័យ​២៤​ឆ្នាំ រកបាន ៩.៥​លាន​ដុល្លារ

១០-កីឡាការិនី​វាយ​កូន​បាល់ Leylah Fernandez (​កា​ណា​ដា​) វ័យ​២១​ឆ្នាំ រកបាន ៨.៨​លាន​ដុល្លារ

ដោយឡែក កីឡាការិនី​បាល់ទាត់​អា​មេ​រិ​ក Megan Rapinoe និង​កីឡាការិនី​កាយសម្ព័ន្ធ​អា​មេ​រិ​ក Simone Biles ដែល​ទទួល​ការ​ចាប់អារម្មណ៍​ខ្លាំង​នៅ​ឆ្នាំ ២០២៣ ស្ថិត​នៅ​ក្រៅ​តំណែង​កំពូល​ទាំង ១០ ដោយ​កីឡាការិនី Megan វ័យ​៣៨​ឆ្នាំ ឈរ​នៅ​លេខ​រៀង​ទី​១១ រកបាន ៨.២​លាន​ដុល្លារ និង​កីឡាការិនី Simone Biles វ័យ​២៦​ឆ្នាំ ឈរ​នៅ​លេខ​រៀង​ទី​១៦ រកបាន ៧.១​លាន​ដុល្លារ​៕ (​ប្រភព ៖ Forbes)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ