ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោករ៉ុង ឈុន ​កំពុងប្រមូល​​ផ្តុំ​កម្មករ​រោង​ចក្រ​មិថុនា​ដង្ហែ​​ក្បួន​តវ៉ា​​ទៅកាន់​ទី​លាន​​សេរីភាព​

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​លោករ៉ុង ឈុន ​ប្រធាន​សហជីព​កម្មករ និងជា​ប្រធាន​​សមាគម​គ្រូ​បង្រៀន​កម្ពុជា​​ឯករាជ្យ បាន​​មកជួបជុំជា​មួយ​កម្ម​ករ​​រាប់​រយនាក់​នៅមុខ​​រោង​ចក្រ​មិថុនា ​​កាល​ពី​​​វេលាម៉ោង​​៨​ព្រឹក​ថ្ងៃទី​​២៥ ឧសភា ២០១១ ដើម្បី​​ដឹកនាំ​​ហ្វូងបាតុ​កម្ម​​ដង្ហែ​​​ជា​ក្បួន​ទៅកាន់​​ទី​លាន​សេរីភាព​ ឬ​ប្រជាធិបតេយ្យ​ ដែល​មាន​​ទីតាំង​ស្ថិត​នៅ​​​​ក្នុងសង្កាត់​​វត្ត​ភ្នំ​​

រាជធានីភ្នំពេញ ៖ ​លោករ៉ុង ឈុន ​ប្រធាន​សហជីព​កម្មករ និងជា​ប្រធាន​​សមាគម​គ្រូ​បង្រៀន​កម្ពុជា​​ឯករាជ្យ បាន​​មកជួបជុំជា​មួយ​កម្ម​ករ​​រាប់​រយនាក់​នៅមុខ​​រោង​ចក្រ​មិថុនា ​​កាល​ពី​​​វេលាម៉ោង​​៨​ព្រឹក​ថ្ងៃទី​​២៥ ឧសភា ២០១១ ដើម្បី​​ដឹកនាំ​​ហ្វូងបាតុ​កម្ម​​ដង្ហែ​​​ជា​ក្បួន​ទៅកាន់​​ទី​លាន​សេរីភាព​ ឬ​ប្រជាធិបតេយ្យ​ ដែល​មាន​​ទីតាំង​ស្ថិត​នៅ​​​​ក្នុងសង្កាត់​​វត្ត​ភ្នំ​​ ប្រយោជន៍​​​ទាម​ទារ​​​ឱ្យ​​​ថៅកែ​​រោងចក្រ​មិថុនា ​បើក​ប្រាក់​​អតីត​​ភាពការ​ងារ និង​​​ប្រាក់បំណាច់​ឆ្នាំ ប៉ុន្តែ​ពុំ​​​អាច​ទៅ​រួចទេ ដោយ​សមត្ថ​កិច្ច​​​មានប៉ូលិស ប៉េអឹម ​រា​រាំង​​និង​ព្យាយាម​​បំបែកហ្វូង ។​

សូមបញ្ជាក់​ថា មុននេះ​កម្មករ​​រោងចក្រ​មិថុនា​​​​ជាង​២ពាន់​នាក់​បាន​យល់ព្រម​បើក​ប្រាក់​​ឧបត្ថម្ភ​​​​៣០​ដុល្លារ​​​​ ក្នុងម្នាក់​ៗ​រួចហើយ ​ដើម្បី​​​បញ្ចប់ការ​តវ៉ា នៅសល់​​ជាង​​១ពាន់​នាក់​​ប៉ុណ្ណោះ ​​មិនទាន់​យល់ព្រម​បើក​​​ ហើយពួក​គេ​​​នៅតែ​​ធ្វើ​ការ​តវ៉ា​​​ដូច​ជា​ពេលនេះ​​ជាដើម ។​ សូមបញ្ជាក់​ កាលពី​ព្រឹក​ថ្ងៃ​ទី ២០ ខែ​ឧសភា​ ឆ្នាំ​២០១១ កម្មករ​រោង​ចក្រ​មិថុនា​​​ប្រមាណ​២០០​នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​​ស្តាប់​ការ​ប្រកាស​របស់​លោក​រុ៉ង ឈុន ​ប្រធាន​សហ​ភាព​សហ​ជីព​ដែល​ឱ្យ​​កម្មករ​បន្ត​ធ្វើ​បាតុ​កម្ម​ដើម្បី​ប្រឆាំង​តវ៉ា​ចំពោះ​និយោ​ជក​ដែល​បាន​បើក​ប្រាក់​បំណាច់​ឆ្នាំ​២០​ដុល្លារ​ ដោយ​​បំផុស​ថា និយោជក​គួរ​បើក​ប្រាក់​ដល់​កម្មករ​១០០​ដុល្លារ​យ៉ាង​តិច​បំផុត។

នៅ​ចំពោះ​មុខ​កម្មករ កម្មការិនី​រោង​ចក្រ​មិថុនា​ លោក​រុ៉ង ឈុន​ បាន​ប្រកាស​​ឱ្យ​កម្មករ​ កម្មការិនី​ប្រមូល​ផ្តុំ​គ្នា​​ ហើយគ្រោង​ធ្វើ​បាតុ​កម្ម​ហែក្បួន​នៅ​ថ្ងៃ​ពុធ​សប្តាហ៍​ក្រោយ​ ដោយ​និយាយ​​ថា​​កម្មករ​ កម្មការិនី​ត្រូវ​បាន​ប្រាក់​​បំណាច់​ឆ្នាំ១០០ដុល្លារ​​ មិន​ត្រូវ​ទទួល​ប្រាក់​២០​ដុល្លារ​ពី​និយោ​ជក​នោះ​ទេ ។ ទោះ​បី​ជា​យ៉ាង​ណា​បើ​តាម​ប្រភព​ព័ត៌​មាន​ពី​សមត្ថ​កិច្ច​ក៏​ដូចជា​ខាង​ភាគី​រោង​ចក្រ​បាន​ឱ្យ​ដឹង​មុន​នេះ​ថា កម្មករ​ ក​ម្មការិនី​ប្រមាណ​៦០​ភាគ​រយ​ដែល​ធ្វើ​ការ​នៅ​ក្នុង​រោង​ចក្រ​មិថុនា​បាន​ព្រម​ព្រៀង​បើក​ប្រាក់​បំណាច់​ឆ្នាំ​ចំនួន​២០​ដុល្លារ​ពី​និយោ​ជក​ហើយ ប៉ុន្តែ​នៅ​សល់​កម្មករតែ​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ​ដែល​បន្ត​ធ្វើ​ការ​តវ៉ា​ដោយ​ស្តាប់​តាម​ការ​ឃោសនា​របស់​មនុស្ស​មួយ​ចំនួន​តូច​ដែល​កំពុង​កេង​ប្រវ័ញ្ច​យក​ផល​ប្រយោជន៍​ពី​ក្រុម​កម្មករ​ កម្មការិនី​។

រោង​ចក្រ​មិថុនា ​ស្ថិត​នៅ​តាម​ដងមហា​វិថី​​សហ​ព័ន្ធ​រុស្ស៊ី​ ​សង្កាត់​​ទឹក​ថ្លា​ ខណ្ឌ​សែន​សុខ​ ​បាន​ត្រូវ​អគ្គី​ភ័យ​ឆាបឆេះខ្ទេច​ខ្ទី​ជាង​១​ខែ​មក​ហើយ ហើយ​ទាំង​កម្មករ​និង​និយោ​ជក​​ត្រូវ​គេ​និយាយ​ថា សុទ្ធ​តែ​ជា​ជន​រង​គ្រោះ​ដូច​គ្នា​ ព្រោះកម្មករ​ត្រូវ​បាត់​បង់​ការ​ងារ​ ឯ​និយោ​ជក​ត្រូវ​ខាត​បង់​យ៉ាង​ច្រើន។​ គួររំឭក​ថា ​កាលពីវេលាម៉ោង​​​១០​​ព្រឹក​ថ្ងៃទី​​២៣ ឧសភា ២០១១ ​កម្មករ​​រោង​ចក្រ​​មិថុនាជា​ច្រើន​រយនាក់​ និង​តំណាង​​​កម្មករ​​រោង​ចក្រ​​​មិថុនា​​ដឹកដោយ​លោកស៊ីថា ​ប្រធាន​​សហ​ជីព​​សិទ្ធិ​ប្រយោជន៍​​កម្មករ បានធ្វើ​​សន្និសីទ​កាសែត​​​រយៈ​មួយ​ម៉ោង ដើម្បី​​​ប្រាប់​​ពីគោល​ជំហរ និង​​ការតវ៉ា​របស់ពួកគេ​ ។ ​

លោកស៊ីថា ប្រធានសហជីព​​​សិទ្ធ​ិ​ប្រយោជន៍​​​កម្មករ​បានប្រាប់​​​​មក​កោះសន្តិភាព​ថា ព្រឹកនេះ ​យើង​​ទាំងអស់គ្នា​​​ជា​កម្មករ​​​​រាប់រយ​នាក់​ និង​មាន​ខ្ញុំ​ជា​តំណាង​កម្ម​ករ​​រោងចក្រ​មិថុនា ​ធ្វើសន្និសីទ​កាសែត​​​​ គឺដើម្បី​​​ទាមទារ​​ឱ្យ​ថៅកែ​រោងចក្រ​​ និង​ក្រសួង​ការងារ ​​ស្ថាប័ន​ពាក់ព័ន្ធ​​ផ្សេងៗ ​​ជួយ​​ដោះ​ស្រាយ​​​ឱ្យពួក​គេ​ ​​ជា​ពិសេស​​គឺ​រោង​ចក្រ​​​មិថុនា​មួយ​​ទៀត​ដែល​មិនទាន់ឆេះ ​មានកម្មករ​​ធ្វើការ​​​១.០០០នាក់ ​ហេតុ​អ្វី​ក៏បិទ​ដំណើរការ​មិនព្រម​​​ឱ្យពួក​​​គាត់ធ្វើ​ការតទៅ​ទៀត​​​។ ​សូម​បញ្ជាក់​​ថា រោង​ចក្រ​មិថុនា​មាន​​អាតូច​​មួយទៀត​ក្បែរ​អាធំ​ដែល​ឆេះ​អស់​មានកម្មករ​​​ប្រមាណ​​១.០០០​នាក់ ធ្វើការ​​​នៅ​ទីនោះ ​លុះអាធំ​​ដែលមាន​​កម្ម​ករ​​ជាង​​៤.០០០​នាក់ ឆេះអស់ទៅ ស្រាប់តែ​​អា​តូច​​នោះក៏ត្រូវ​​​ថៅកែ​បិទដំណើរការ​​ផងដែរ ​អញ្ចឹង​ហើយ​​ទើប​ពេលនេះ​​​ពួក​​​គេ​ធ្វើការ​​ឱ្យ​បើក​​វិញ ។ លោកស៊ីថា ​បានលើកឡើង​ថា សូម​ឱ្យ​ថៅកែ​រោងចក្រ​​​បើក​ប្រាក់​បំណាច់​​​ឆ្នាំ​​ឱ្យ​បាន​ត្រឹម​ត្រូវ​ដល់​កម្មករ​ ។ ​​ពួក​គេ​ទាមទារ​ប្រាក់​បំ​ណាច់​ឆ្នាំ​ ​ក្នុងម្នាក់​​​​ចំនួន​១៥០​ដុល្លារ​ បើ​មិន​​​​ដូច្នេះ​​ទេ ​ពួកគេ​ប្រមាណ​​​​២.០០០នាក់ ​នឹង​ធ្វើការ​​​ទាមទារ​​រហូត ។​​

​សូមបញ្ជាក់​ថា កន្លង​មក កម្មករ​រោងចក្រ​មិថុនាជាង​៤.០០០នាក់ ​បានប្រមូល​​ផ្តុំគ្នា​​តវ៉ា​ទៅកាន់​រោង​ចក្រ​​វ៉ាយរ៉ូឡែត ​នៅក្នុងសង្កាត់​​​អូរបែកក្អម ​ជាសាខា​របស់​រោងចក្រ​មិថុនា ​ដើម្បី​​​បង្អាក់​​​​ចង្វាក់​​ផលិត​កម្ម និង​ក្រោយ​​​មក​រោង​​ចក្រ​ដដែល​នេះ​បានទៅតវ៉ា​​ដល់​រោងចក្រ​​​មួយ​ទៀត​ជាសាខា​​របស់រោង​ចក្រ​មិថុនា​​ផងដែរ ​​ក្នុង​​​សង្កាត់​​​ចោមចៅ​​ ដើម្បី​​បង្អាក់​ចង្វាក់​ផលិត​កម្ម​​​ដែរ ប៉ុន្តែ​​មិនបានសម្រេច​ ៕​