ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាលបាន និងកំពុងបន្តព្យាយាមគ្រប់យន្តការទាមទារឱ្យដោះលែងពួកគេឱ្យវិល ត្រឡប់មកកម្ពុជាវិញឱ្យឆាប់រហ័សជាទីបំផុត

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​គូសបញ្ជាក់​ថា រាជរដ្ឋាភិបាល​បាន និង​កំពុង​បន្ត​ព្យាយាម​តាម​រយៈ​គ្រប់​យន្តការ ដើម្បី​ទាមទារ​ឱ្យ​មានការ​ដោះ​លែង​ពួក​គេ​ឱ្យ​វិល​ត្រឡប់​មក​កម្ពុជា​វិញ​ឱ្យ​បាន​ឆាប់រហ័ស​ជាទី​បំផុត…

រាជធានី​ភ្នំពេញ ៖ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​គូសបញ្ជាក់​ថា រាជរដ្ឋាភិបាល​បាន និង​កំពុង​បន្ត​ព្យាយាម​តាម​រយៈ​គ្រប់​យន្តការ ដើម្បី​ទាមទារ​ឱ្យ​មានការ​ដោះ​លែង​ពួក​គេ​ឱ្យ​វិល​ត្រឡប់​មក​កម្ពុជា​វិញ​ឱ្យ​បាន​ឆាប់រហ័ស​ជាទី​បំផុត ។

ការ​លើក​ឡើង​របស់​សម្តេច​បវរ​ធិ​បតី នៅ​ពេល​សម្តេច​មានការ​រំភើប​ដោយ​ក្នុង​មួយ​រយៈ​នេះ បានឃើញ​នូវ​ស្មារតី​ស្នេហា​ជាតិ សាមគ្គី​ឯកភាព​ជាតិ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ទូ​ទាំង​ពិភពលោក ដែល​បាន​រៀបចំ​ប្រមូលគ្នា សម្ដែង​មតិ​គាំទ្រ​ទៅ​ដល់​សន្តិភាព​គាំទ្រ​ដល់​កងកម្លាំង​របស់​យើង​ក្នុង​កិច្ចការ​ការពារ​បូរណភាព​ទឹកដី​ក៏​ដូច​ជា ការ​ទាមទារ​ឱ្យ​ថៃ​ដោះ​លែង​យោធិន​យើង​ចំនួន​១៨​រូប​ដែល​ស្ថិត​ក្រោម​ការ​ឃុំគ្រង​របស់​កងទ័ព​ថៃ ។

សម្តេច​បវរ​ធិ​បតី​បាន​បន្ថែម​ថា ក្នុង​នាម​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្នុង​នាមខ្លួន​ខ្ញុំ​ផ្ទាល់ ខ្ញុំ​សូម​អរគុណ​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង​ប្រទេស និង​ក្រៅប្រទេស​នូវ​ទឹកចិត្ត​ដ៏​ថ្លៃថ្លា​នេះ ។ សកម្មភាព​ទាំង​អស់នេះ គឺ​បង្ហាញ​យ៉ាង​ច្បាស់​នូវ​ស្មារតី​ស្នេហា​ជាតិ សាមគ្គី​ឯកភាព​ជាតិ ដែល​ជា​កត្តា​សំខាន់​របស់​ជាតិខ្មែរ​យើង ជា​ពិសេស គឺ​បង្ហាញ​យ៉ាង​ច្បាស់​នូវ​ស្មារតី​ស្រឡាញ់ សន្តិភាព ដើម្បី​ឈាន​ទៅ​បញ្ចប់សង្គ្រាម ។

សម្តេច​បវរ​ធិ​បតី នាយក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ថា ៖ «​រាជរដ្ឋាភិបាល​នៅ​តែ​ប្រកាន់​ជំហរ​ដាច់ខាត ក្នុង​កិច្ច​ការពារ​បូរណភាព​ភាព​ទឹកដី និង​ការ​ដោះស្រាយ​បញ្ហា​ជម្លោះ​ដោយ​សន្តិវិធី ដើម្បី​បញ្ចប់​ជម្លោះ​រវាង​កម្ពុជា និង​ថៃ​ឱ្យ​បាន​ឆាប់រហ័ស​» ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​បវរ​ធិ​បតី បាន​ឲ្យ​លើក​ឡើង​ថា ថ្ងៃ​ទី​៧ ខែសីហា​នឹង​មាន​កិច្ចប្រជុំ​ពិសេស​នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ (GBC) រវាង​កម្ពុជា និង​ថៃ នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី ដោយ​មានការ​ចូលរួម​សង្កេតការណ៍​ពី​ម៉ា​ឡេ​ស៊ី សហរដ្ឋអាមេរិក និង​ចិន ដើម្បី​ពិភាក្សា​គ្នា​អំពី​ការ​ជំរុញ​អនុ​វត្តបទ​ឈប់​បាញ់ ដែល​បាន​ឯកភាព​គ្នា​កាលពី​ថ្ងៃ​ទី​២៨ កក្កដា ២០២៥​កន្លង​ទៅ ។

សម្តេច​បវរ​ធិ​បតី បាន​សង្កត់ធ្ងន់​ថា​៖«​ទន្ទឹម​នេះ​យើង​ក៏​មិន​ភ្លេច​យោធិន​កម្ពុជា​ទាំង​១៨​រូប ដែល​ស្ថិត​ក្រោម​ការ​ឃុំគ្រង​របស់​កងទ័ព​ថៃ ដោយ​រាជរដ្ឋាភិបាល​បាន​និង​កំពុង​បន្ត​ព្យាយាម​តាម​រយៈ​គ្រប់​យន្តការ ដើម្បី​ទាមទារ​ឱ្យ​មានការ​ដោះ​លែង​ពួក​គេ​ឱ្យ​វិល​ត្រឡប់​មក​កម្ពុជា​វិញ​ឱ្យ​បាន​ឆាប់រហ័ស​ជាទី​បំផុត​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ