ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម១ថ្ងៃ! ពលរដ្ឋ​ខ្មែរ​​វិល​​ចូល​ស្រុក​​ជិត៧០០​នាក់​​ រីឯ​ពលរដ្ឋ​ថៃ​ចាកចេញ​ពីកម្ពុជាជិត១០០​នាក់ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត​

6 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖​ ពលរដ្ឋ​កម្ពុជា​វិល​ត្រឡប់​ចូល​ស្រុក​វិញ​១​ថ្ងៃ​មាន​៦៧២​នាក់​និង​ពលរដ្ឋ​ថៃ​ចាក់ចេញ​មាន​៨៨​នាក់​ពេល​នេះ​សិស្ស​ឈប់​ឃើញ​មានការ​ចេញ​.​ចូល​រហូត​ដល់​នៅ​ថ្ងៃ​ទី​០៦ ខែសីហា ឆ្នាំ​២០២៥​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​។ លោក វ៉ា​ន់ ដា​រ៉ា​ន់ ប្រធាន​ស្នាក់​ការ​ត្រួតពិនិត្យ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​ថា​៖​រយៈពេល​១​ថ្ងៃ​ពលរដ្ឋ​កម្ពុជា​បាន​វិល​ត្រឡប់​ចូល​មក​កម្ពុជា​មាន​ចំនួន​៦៧២​នាក់​ស្រី​៣០៦​នាក់ និង​ពលរដ្ឋ​ថៃ​ចាក់​ចេញពី​កម្ពុជា​ទៅ​ថៃ​មាន​ចំនួន​៨៨​នាក់​ស្រី​៤៥​នាក់…

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖​ ពលរដ្ឋ​កម្ពុជា​វិល​ត្រឡប់​ចូល​ស្រុក​វិញ​១​ថ្ងៃ​មាន​៦៧២​នាក់​និង​ពលរដ្ឋ​ថៃ​ចាក់ចេញ​មាន​៨៨​នាក់​ពេល​នេះ​សិស្ស​ឈប់​ឃើញ​មានការ​ចេញ​.​ចូល​រហូត​ដល់​នៅ​ថ្ងៃ​ទី​០៦ ខែសីហា ឆ្នាំ​២០២៥​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​។

លោក វ៉ា​ន់ ដា​រ៉ា​ន់ ប្រធាន​ស្នាក់​ការ​ត្រួតពិនិត្យ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​ថា​៖​រយៈពេល​១​ថ្ងៃ​ពលរដ្ឋ​កម្ពុជា​បាន​វិល​ត្រឡប់​ចូល​មក​កម្ពុជា​មាន​ចំនួន​៦៧២​នាក់​ស្រី​៣០៦​នាក់ និង​ពលរដ្ឋ​ថៃ​ចាក់​ចេញពី​កម្ពុជា​ទៅ​ថៃ​មាន​ចំនួន​៨៨​នាក់​ស្រី​៤៥​នាក់ បើ​ប្រៀបធៀប​កាលពី​ម្សិលមិញ​១​ថ្ងៃ​ពលរដ្ឋ​កម្ពុជា​វិល​ត្រឡប់​មក​កម្ពុជា​វិញ​មាន​ចំនួន​៥០៣​នាក់​ស្រី​២២០​នាក់ និង​ពលរដ្ឋ​ថៃ​ចាក់​ចេញពី​កម្ពុជា​ទៅ​ថៃ​មាន​ចំនួន​៧៥​នាក់​ស្រី​៣៦​នាក់​។

លោក​បាន​បញ្ជាក់​ថា​៖​ភាគី​ទាហាន​ឈុត​ខ្មៅ​ថៃ​បាន​សម្រួល​ពេលវេលា​បើក​ច្រក​ទ្វារ​ខ្លោង​លឹ​ក​ប្រទេស​ថៃ​ដែល​ឈម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​បើក​ចេញ​ចេញ​.​ចូល​នៅ​ម៉ោង​១​រសៀល​ហើយ​បិត​ទៅ​វិញ​នៅ​ម៉ោង​៤​ល្ងាច​គឺ​បិត​បើក​ច្រក​ទ្វារ​ព្រំដែន​កម្ពុជា​.​ថៃ​១​ថ្ងៃ​បាន​តែ​៣​ម៉ោង​គឺ​បើក​សម្រាប់​អោយ​ពលរដ្ឋ​កម្ពុជា​វិល​ចូល​ប្រទេស​កម្ពុជា​និង​ពលរដ្ឋ​ថៃ​វិល​ចូល​ប្រទេស​ថៃ​វិញ​។

លោក វ៉ា​ន់ ដា​រ៉ា​ន់ បាន​បញ្ជាក់​ថា​៖​ក្រោយ​ស្ថានភាព​ព្រំដែន​កម្ពុជា​.​ថៃ​មាន​ភាព​តានតឹង​ក្រោយ​មានការ​ផ្ទុះអាវុធ​ក្នុងភូមិ​សា​ស្គ្រ​ខេត្តឧត្តរមានជ័យ​និង​ខេត្ត​ព្រៈ​វិ​ហ៊ា​រ គេ​សង្កេត​ឃើញ​សិស្ស​ដែល​ទៅ​ស្នាក់​នៅ​ជាមួយ​ឪពុក​ម្តាយ​នៅ​ផ្សារ​រ៉ូង​ក្លឿ​ប្រទេស​ថៃ​ត្រូវ​បាន​វិល​ចូល​កម្ពុជា​វិញ​ឈប់​ចេញ​.​ចូល​នៅ​តែ​អាជីវករ​និង​ពលករ​បន្ត​ចូល​រាល់ថ្ងៃ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ