ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នងការនគរបាលខេត្តសៀមរាបបំភ្លឺជុំវិញករណី​ប្រទះឃើញស.ពស្ត្រីជនជាតិបារាំង​ក្នុងប្រឡាយ​អម​ផ្លូវ៦០ម៉ែត្រ នៅ​ក្រុងសៀមរាប

6 ម៉ោង មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ ស្នងការដ្ឋាននគរបាល​ខេត្តសៀមរាប បានចេញសេចក្តីបំភ្លឺនៅថ្ងៃទី៦ សីហា ឆ្នាំ២០២៥ ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មជ្ឈដ្ឋានជាតិ-អន្តរជាតិមួយចំនួនមានការចាប់អារម្មណ៍ទៅលើការស្លាប់ស្ត្រីជនជាតិបារាំងម្នាក់ឈ្មោះ GIRARD…

ខេត្ត​សៀម​រា​ប ៖ ស្នងការដ្ឋាននគរបាល​ខេត្តសៀមរាប បានចេញសេចក្តីបំភ្លឺនៅថ្ងៃទី៦ សីហា ឆ្នាំ២០២៥ ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មជ្ឈដ្ឋានជាតិ-អន្តរជាតិមួយចំនួនមានការចាប់អារម្មណ៍ទៅលើការស្លាប់ស្ត្រីជនជាតិបារាំងម្នាក់ឈ្មោះ GIRARD FABRE LISA CELINE VERONICA នៅក្នុងប្រឡាយអមផ្លូវ៦០ម៉ែត្រ ត្រង់ចំណុចក្បែរអាហារដ្ឋានមាន់ស្រែ​ស្ថិតនៅភូមិអារក្សស្វាយ សង្កាត់នគរធំ ខេត្តសៀមរាប ។ ពាក់ព័ន្ធនឹងករណីនេះ ក្រុមការងារប្រតិកម្មរហ័ស និងជាអ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តសៀមរាប សូមធ្វើការបំភ្លឺជូនសាធារណជនឱ្យបានជ្រាបដូចតទៅ ៖

​នៅថ្ងៃទី២ សីហា ឆ្នាំ២០២៥ សមត្ថកិច្ចនគរបាលយើងបានទទួលព័ត៌មានពីតំណាងស្ថានកុងស៊ុលកិត្តិយសបារាំងប្រចាំខេត្តសៀមរាប និងបុគ្គលិកអង្គការ PSE ពាក់ព័ន្ធនឹងករណីបាត់ដំណឹងស្ត្រីជនជាតិបារាំងម្នាក់ នៅម្តុំប្រាសាទតាសោម អំឡុងពេលរត់សាកល្បងកម្មវិធីម៉ារ៉ាតុន ជាមួយមិត្តភក្តិ ។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម កម្លាំង​សមត្ថកិច្ច​យើង បាន​ប្រើប្រាស់ កម្លាំង និង ម​ធ្យោ បាយ ដើម្បី​ចាត់វិធានការ ខាង កម្លាំង​ជំនាញ របស់​ស្នង ការ​នគរបាល​ខេត្តសៀមរាប ,​កម្លាំង​អធិការ​នគរ បាល​ក្រុង ស្រុក និង នគរបាល​ប៉ុស្តិ៍ សហការ​ជាមួយ​សមត្ថ កិច្ច​ពាក់ព័ន្ធ ដូច​ជាះ ( អង្គភាព​នគរបាល​ការពារ​បេ​តិក ភណ្ឌ , អង្គភាព នគរបាល​ទេសចរណ៍ ) ដើម្បី​ចុះ​ស្រាវ ជ្រាវ ដល់ទី​តាំង​ដែល​បាត់​ដំណឹង​ចុង​ក្រោយ ពី​ចំណុច​ប្រាសាទតាសោម រួច​បន្តម​កតាម​ព្រៃ​ឧទ្យាន​អង្គរ ដល់ក​ស្សិណ​អង្គរ ខាងលិច​កែង​ផ្លូវ​៦០​ម៉ែត្រ ចាប់ពី​ថ្ងៃ​ទី ២ រហូត​ដល់​ថ្ងៃ​ទី​៤ ខែសីហា ឆ្នាំ​២០២៥ ពុំ​ឃើញ មាន​តម្រុយ ពាក់ព័ន្ធ​នឹង​ដំណើរ​របស់​ស្ត្រី​ជនជាតិ​បារាំង​នោះ​ឡើយ​។

លុះដល់​ម៉ោង ១០ និង ០៥ នាទី ថ្ងៃ​ទី​៤ ខែ សីហា ឆ្នាំ​២០២៥ សមត្ថកិច្ច យើង​ទទួល​សេចក្តី​រាយ ការណ៍​ពី​ប្រជាពលរដ្ឋ ដែល​ប្រទះ​ឃើញ នៅ​ជម្រាល​ប្រឡាយ​អម​ផ្លូវ​៦០ ម៉ែត្រ ត្រង់​ចំណុច​មុខ​ចំហៀង​ខាង ត្បូង​អាហារ​ដ្ឋា​ន មាន់​ស្រែ​កម្លាំង​យើង ចុះ​ទៅ​ដល់​ឃើញ​មាន​សត្វ​រុយ​កំពុង​រោម​អ្វីមួយ ប៉ុន្តែ​មិនដឹង ជា​អ្វី​នោះ​ទេ ក៏​មានការ​សង្ស័យ​ក៏​ចុះ​ទៅ​ពិ​ពិ​ត្យ ជាក់ស្តែង​ដល់​កន្លែង​កើតហេតុ ទើប​កម្លាំង​យើង​ដឹង​ថា “​ពិតជា​សព​របស់ ស្ត្រី ជនជាតិ​បារាំង ដែល​បាន​បាត់​ខ្លួន នោះ​មែន​។

យោង​តាម​ការ​ស្រាវជ្រាវ និង​ធ្វើ​កោសល្យវិច័យ របស់​សមត្ថកិច្ច​ជំនាញ ជាមួយ ក្រុម​គ្រូពេទ្យ អម​សាលាដំបូង​ខេត្ត​សៀម​រាប ព្រមទាំង​មានការ​ចូលរួម ដោយ​តំណាង​ស្ថានទូត​កុង​ស៊ូ​ល កិត្តិយស បារាំង ប្រចាំ​ខេត្តសៀមរាប បាន​សន្និដ្ឋាន​ថា ស្ត្រី ជន​រង​គ្រោះ ស្លាប់​ដោយសារ​ធ្លាក់​ពីលើ​ចិញ្ចើម​ផ្លូវ ( អាច​បណ្តាល​មក​ពី​គាំងបេះដូង ) ។

បច្ចុប្បន្ន សាកសព​ស្ត្រី​ជន​រង​គ្រោះ​ជា​ជនជាតិ​បារាំង​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ រៀបចំ​បញ្ជូន​ទៅ​តម្កល់​ទុក​នៅ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ-សូ​វៀត នៃ​រាជធានី​ភ្នំពេញ រង​ចាំ​ការ​សម្រេច​ពី​ក្រុម​គ្រួសារ និង​ស្ថានទូត​បារាំង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ