ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដូវធ្វើប្រហុកផ្អកមកដល់ហើយ! រដ្ឋបាលជលផលខេត្តកំពង់ស្ពឺប្រកាសថ្ងៃត្រីត្រូវ ចាប់ពីថ្ងៃទី២៥ ដល់៣១ ធ្នូនេះ

2 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ រដ្ឋបាល​ខេត្តកំពង់ស្ពឺ​បាន​ធ្វើការ​អំពាវនាវ និង​ចេញ​សេចក្តីជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ខេត្តកំពង់ស្ពឺ ដល់រដូវ​កាល​ធ្វើ​ផ្អក និង​ប្រហុក​មក​ដល់​ហើយ​។ នេះ​បើ​យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​ជលផល អំពី​រដូវ​ត្រី​ត្រូវ ចាប់ពី​ថ្ងៃ​ទី​២៥ ដល់​ថ្ងៃ​ទី​៣១ ខែធ្នូ…

ខេត្តកំពង់ស្ពឺ​៖ រដ្ឋបាល​ខេត្តកំពង់ស្ពឺ​បាន​ធ្វើការ​អំពាវនាវ និង​ចេញ​សេចក្តីជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ខេត្តកំពង់ស្ពឺ ដល់រដូវ​កាល​ធ្វើ​ផ្អក និង​ប្រហុក​មក​ដល់​ហើយ​។ នេះ​បើ​យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​ជលផល អំពី​រដូវ​ត្រី​ត្រូវ ចាប់ពី​ថ្ងៃ​ទី​២៥ ដល់​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០២៥​។

នៅ​ក្នុង​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​ជលផល នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ មាន​កិត្តិយស​សូម​ជូនដំណឹង​ដល់ សាធារណជន​ឱ្យ​បាន​ជ្រាប​ថា ក្នុង​រដូវ​នេសាទ​ឆ្នាំ​២០២៥~២០២៦ តាម​ការ​សង្កេត ត្រី​ចាប់ផ្តើម​បន្លាស់​ទី​ចេញពី បឹង​ទន្លេសាប បឹង ស្ទឹង និង​ព្រែក​នានា ចូល​ទន្លេសាប ទន្លេមេគង្គ និង​ទន្លេបាសាក់ ដែល​អំណោយផល​ដល់​ការ​ធ្វើ នេសាទ​បាន​ត្រី​ច្រើន ជា​ពិសេស​គន្លង​ដោយ​ត្រី​តាម​ដង​ទន្លេសាប នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្តកណ្តាល​និង​រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃ​ព្រហស្បតិ៍ ៦​កើត ដល់​ថ្ងៃ​ពុធ ១២​កើត ខែបុស្ស ត្រូវ​នឹង​ថ្ងៃ​ទី​២៥ ដល់​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០២៥ ក្នុង ករណី​មេឃ​ស្រឡះ​ល្អ គ្មាន​ភ្លៀង​កក់ខែ ឬ​មិន​ទទួល​រង​ឥទ្ធិពល​ព្យុះ​ភ្លៀង​។

អាស្រ័យ​ដូច​បាន​ជម្រាប​ជូន​ខាងលើ សូម​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មាន​បំណង​ធ្វើ​ប្រហុក ផ្អក ត្រីឆ្អើរ ឬ​ទឹកត្រី សូម​រួសរាន់​អញ្ជើញ​មក​ទិញ​ត្រី តាម​ពេលវេលា​និង​ទីកន្លែង​ដូច​មាន​ក្នុង​សេចក្តីជូនដំណឹង​នេះ​។

ទន្ទឹម​នេះ រដ្ឋបាល​ជលផល​សំណូមពរ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ មេត្តា​ជួយ​សម្រួល​ជូន ដល់​បងប្អូន​ប្រជាពលរដ្ឋ​បាន​ធ្វើ​ដំណើរ ស្នាក់​នៅ និង​ដឹក​ជញ្ជូន​ផល ផលិតផល​ត្រី ដោយ​រលូន​តាម​ការ​គួរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

WP Twitter Auto Publish Powered By : XYZScripts.com