ផ្ទះពលរដ្ឋ៤ឃុំក្នុងស្រុកព្រៃនប់រងគ្រោះដោយសារខ្យល់កន្ត្រាក់
- ព្រះសីហនុ
ស្រុកព្រៃនប់ ៖ ស្ថានភាពធ្លាក់ខ្យល់កន្ទ្រាក់រដូវរំហើយ ពីភ្នំកំចាយមកលើកឃុំចំនួន៤ ក្នុងស្រុកព្រៃនប់ ចូលដល់ថ្ងៃទី២៣ ធ្នូ ២០២៣ នេះ ។…
ស្រុកព្រៃនប់ ៖ ស្ថានភាពធ្លាក់ខ្យល់កន្ទ្រាក់រដូវរំហើយ ពីភ្នំកំចាយមកលើកឃុំចំនួន៤ ក្នុងស្រុកព្រៃនប់ ចូលដល់ថ្ងៃទី២៣ ធ្នូ ២០២៣ នេះ ។…
ស្រុកព្រៃនប់ ៖ ស្ថានភាពធ្លាក់ខ្យល់កន្ទ្រាក់រដូវរំហើយ ពីភ្នំកំចាយមកលើកឃុំចំនួន៤ ក្នុងស្រុកព្រៃនប់ ចូលដល់ថ្ងៃទី២៣ ធ្នូ ២០២៣ នេះ ។
តាមរបាយការណ៍របស់រដ្ឋបាលស្រុកឱ្យដឹងថា ប្រជាពលរដ្ឋរស់នៅតាមបណ្ដាឃុំចំនួន៤ ក្នុងស្រុកព្រៃនប់ បានទទួលរងគ្រោះធម្មជាតិដោយសារខ្យល់កន្ត្រាក់ គិតត្រឹមម៉ោង៥.០០នាទីល្ងាចបណ្ដាលឱ្យរលំផ្ទះចំនួនមួយខ្នង របើកដំបូលផ្ទះចំនួន៨១០ខ្នងផ្ទះ ស្មើនឹងស័ង្កសីចំនួន៣.២៤៤សន្លឹក វិទ្យាល័យទួលកែវ របើកក្បឿង៥០សន្លឹក និងប៉ុស្តិ៍រដ្ឋបាលឃុំទឹកល្អករបើកក្បឿង៦០
សន្លឹក ។
ក្នុងនោះមាន៖
-ឃុំទឹកថ្លា បះពាល់ ចំនួន៥៨៥ខ្នងផ្ទះ ស្មើ៥៨៥គ្រួសារ ស័ង្កសីចំនួន២.១៣៧សន្លឹក ។
-ឃុំទឹកល្អក បះពាល់ចំនួន៧៥ខ្នងផ្ទះ ស្មើ៧៥គ្រួសារ ប៉ើងស័ង្កសីចំនួន៣៤៩សន្លឹក។
-ឃុំសាមគ្គី បះពាល់ ចំនួន១៣៣ខ្នងផ្ទះ ដួលរលំ១ខ្នងផ្ទះ ស្មើនឹង១៣៤គ្រួសារ ស័ង្កសីចំនួន៦៧២សន្លឹក ។
-ឃុំសំរុង បះពាល់៤៦ខ្នងផ្ទះ ស្មើនឹង៤៦គ្រួសារ ស័ង្កសីចំនួន២៧៦សន្លឹក ។
សរុបរួម របើកដំបូលចំនួន៨៣៩ខ្នងផ្ទះ ស្មើ៨៤០គ្រួសារ ដួលរលំ១ខ្នងផ្ទះ ស័ង្កសីចំនួន៣,៤៣៤សន្លឹក ។
របាយការណ៍ដដែលបានបន្ថែមទៀតថា នៅក្នុងប្រតិបត្តិការនេះ គណបញ្ជាការឯកភាពរដ្ឋបាលស្រុកបានប្រើប្រាស់កម្លាំងសរុប១៦២នាក់ សម្រាប់ជួយសង្គ្រោះ និងជម្លៀសសប្រជាពលរដ្ឋពីទីតាំងរងហានិភ័យប្រឈមនឹងគ្រោះថ្នាក់មកកាន់ទីកន្លែងដែលមានសុវត្ថិភាពនិងបានជួយសម្រួលចរាចរណ៍តាមបណ្ដោយផ្លូវជាតិលេខ៣ផងដែរ ។
ចែករំលែកព័តមាននេះ