ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

១​យប់១​ថ្ងៃ​ហើយ អគ្គិភ័យ​ដែល​ឆេះ​ក្បែរ​រដ្ឋ​សភា​ នៅ​មិន​ទាន់​រលត់​នៅឡើយ

4 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អគ្គិភ័យ​ដែល​ឆាបឆេះ​អគារ SKY CITY អូ​តែ​ល និង​ស្ប៉ា កាលពី​ម្សិលមិញ​មក​ទល់​នេះថ្ងៃទី២១ ធ្នូ​ សមត្ថកិច្ច​នៅ​មិន​ទាន់​អាច​បាញ់​រលត់​អស់ទាំងស្រុងបាន​…

រាជធានី​ភ្នំពេញ ៖ អគ្គិភ័យ​ដែល​ឆាបឆេះ​អគារ SKY CITY អូ​តែ​ល និង​ស្ប៉ា កាលពី​ម្សិលមិញ​មក​ទល់​នេះថ្ងៃទី២១ ធ្នូ​ សមត្ថកិច្ច​នៅ​មិន​ទាន់​អាច​បាញ់​រលត់​អស់ទាំងស្រុងបាន​ ។

សូម​​បញ្ជាក់​ថា ហេតុ​ការ​ណ៏​​​ឆេះ​បានបង្កការភ្ញាក់ផ្អើល​ កាលពី​វេលា​ម៉ោង​០៩ និង ៥០​នាទី​ព្រឹក​ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០២៣ ​ស្ថិត​​នៅ​តាម​បណ្តោយ​ផ្លូវ​រដ្ឋសភា ​​ក្នុង​សង្កាត់​ទ​ន្ល​បា​សាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។

តាម​ប្រភព​ព័​ត៌​មាន​បឋម​ពី​បុគ្គលិក​នៅ​ខាងក្នុង​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​មាន​ឮ​សំឡេង​​ផ្ទុះ រួច​ក៏​កើតជា​ផ្សែងហុយ​​ខ្លាំង​ពេញ​ក្នុង​អគារ មួយសន្ទុះ​ក្រោយមក ក៏​​កើតជា​អណ្តាត​ភ្លើង​ រួម​និង​ផ្សែង​ខ្មៅ​យ៉ាង​សន្ធោរសន្ធៅ ។ ស្រាប់តែ​ផ្អើល​​​បុគ្គលិក​ទាំងអស់​​បាន​រត់​ចេញពី​អគារ​ខាងលើ រួច​ធ្វើការ​ទាក់ទង​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​អោយ​ជួយ​មក​អន្តរា​គម​ន៍​ ។

បើ​តាម​បញ្ជាក់​ពី​លោក វរ​សេនី​យ៍​ឯក ព្រហ្ម យ៉​ន នាយការិយាល័យ​បង្ការ​ និង​ពន្លត់ នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ជា​អ្នកដឹកនាំ​ចុះ​ពន្លត់​ផ្ទាល់​បាន​ប្រាប់​អោយ​ដឹង​ថា ក្នុង​ប្រតិបត្តិ
ការ​ណ៍​​ពន្លត់​អគារ​ខាងលើ គិត​ចាប់ពី​ម្សិលមិញ​មក​ទល់​​ថ្ងៃនេះ បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អស់ ២០០​ជាង​គ្រឿង​មក​ហើយ ក្នុង​នោះ​ មាន​រថយន្ត​ស្នងកា​ដ្ឋា​ន​នគរបាល​រាជធានី​ភ្នំពេញ , រថយន្ត​របស់​អគ្គស្នងការ , រថយន្ត OCIC , រថយន្ត​ទីក្រុង​អូ​ឡាំ​ព្យា , រថយន្ត​ទីក្រុង​រណប​ជ្រោយចង្វារ , រថយន្ត​ទីក្រុង​ពេជ្រ , រថយន្ត​សាលាក្រុង និង​រថយន្ត​ទីក្រុង​កោះន​រា ។

លោក​បាន​បន្ត​បន្ថែម​ទៀត​ថា « មក​ទល់​និង​ពេល​នេះ​ ប្រហែល​២៧​ម៉ោង ហើយ​អគ្គិភ័យ​នៅ​មិន​ទាន់​រលត់​នៅឡើយ ចំពោះ​ប្រភព​នៃ​ការ​ឆេះ​សមត្ថកិច្ច​បាន​រក​ឃើញ​ហើយ ប៉ុន្តែ​មិន​អាច​ចូល​ទៅ​បាញ់​បាន​ដោយសារ​តែ​បន្ទប់​ដែល​បាន​ឆេះ​នោះ គឺ​នៅ​លើ​ខ្យល់ ហើយ​ច្រកចូល​ទៅ​បាញ់​ពន្លត់​ភ្លើង នោះ​មាន​ផ្សែង​ហុយ​ខ្លាំង រួម​និង​ក្តៅ​ថែម​ទៀត​ផង ទើប​ធ្វើ​អោយ​មានការ​លំបាក​ក្នុង​ការ​បាញ់​ពន្លត់​ចំពោះ​អគ្គិភ័យ​ខាងលើ​នេះ ។

​ប្រភព​ដដែល​បន្ត​ថា ខណៈ​ពេល​នេះ កងកម្លាំង​បាន​ទម្លុះ​តាម​ជញ្ជាំង​ខាងក្រោយ ដើម្បី​ធ្វើការ​ពន្លត់​​ម្តង ក្រែង​ទទួល​បាន​ផល​ល្អ​និង​រលត់​លឿន​ជាង​នេះ ដោយ​កំឡុង​ពេល​វាយ​ទម្លុះ​និង​បាញ់​ពន្លត់​នោះ​ កងកម្លាំង​ម្នាក់​ក៏​បាន​រង​របួស​ដោយសារ​តែ កញ្ចក់​បង្អួត​បែក​ខ្ទៀត​មក​ត្រូវ ដៃ​ផង​ដែរ និង​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ភ្លាម​ៗ ។

បច្ចុប្បន្ន សមត្ថកិច្ច​កំពុង​តែ​ព្យាយាម​បាញ់​ពន្លត់ អគ្គិភ័យ​មួយ​នេះ​អោយរ​លត់ ។ ចំពោះ​មូលហេតុ​សមត្ថកិច្ច​នូវ​មិន​ទាន់​សន្និដ្ឋាន​បាន​នូវឡើយ ព្រោះថា អគ្គិភ័យ​ខាងលើ​នេះ​នូវ​មិន​ទាន់ គ្រប់គ្រង​បាន​នូវឡើយ​ ។

មានព័ត៌មានបន្ថែម កោះសន្តិភាពផ្សាយជូនបន្ត ។ ដោយ៖ រដ្ឋា

អត្ថបទសរសេរ ដោយ