ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បុគ្គលិក​វាយកូនគោល​ម្នាក់ ​ជិះ​ម៉ូតូ​ទៅ​ធ្វើការ​ទាក់​​ខ្សែភ្លើង​ដួល​បោក​យ៉ាងរន្ធ.ត់

4 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ នា​រី​ជា​បុគ្គលិក​វាយកូនគោល​ហ្គ្រេ​ន​ភ្នំពេញ​ម្នាក់​បានជិះ​ម៉ូតូ​ទៅ​ធ្វើការ​ ហើយ​ទាក់​

រាជធានី​ភ្នំពេញ​ ៖ នា​រី​ជា​បុគ្គលិក​វាយកូនគោល​ហ្គ្រេ​ន​ភ្នំពេញ​ម្នាក់​បានជិះ​ម៉ូតូ​ទៅ​ធ្វើការ​ ហើយ​ទាក់​ខ្សែភ្លើង​ដែល​ដាច់​ធា្ល​ក់កាត់​ទទឹង​ផ្លូវ​កាលពី​យប់ បណ្តាល​ឲ្យ​ដួល​បោក​បា.ក់ក​ស្លា.ប់​បាត់បង់​ជីវិត​ហើយ​ម៉ូតូ​បាន​អូស​ប្រមាណ​៥០​ម៉ែត្រ បោក​ផ្ទប់​នឹង​ស្លាក​យីហោ លក់​គ្រឿងសំណង់​របស់​ចិន រង​ការ​ខូចខាត ។

ហេតុការណ៍​គ្រោះថ្នាក់​ខាងលើ​នេះ​បាន​កើតឡើង​កាល​វេលា​ម៉ោង​៥​និង​៣០​នាទី​ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ​២០២៣ នៅ​តាម​បណ្តោយ​មហាវិថី​ហាណូយ ខាងជើង​ស្តុ​ប​ឱកាស​ខ្ញុំ​ក្នុងភូមិ​ឃ្មួ​ញ សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

នារី​រង​គ្រោះ ត្រូវ​ក្រុម​គ្រួសារ​អោយ​ដឹង​ថា ឈ្មោះ​រស់ សុខ​កញ្ញា អាយុ​៣០​ឆ្នាំ មុខរបរ បុ​គ្គិ​លិ​ក វាយកូនគោល​ហ្គ្រេ​ន​ភ្នំពេញ ស្នាក់​នៅ ក្បែរ​កន្លែង​កើតហេតុ​ខាងលើ និង​មាន​លំនៅ​ផ្ទះ​លេខ​៥៥ ភូមិ​គ្រួ​ស សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ ។

តាម​ព័ត៌មាន​បានអោយ​ដឹង​ថា នៅ​វេលា​ម៉ោង​ប្រមាណ​១២​យប់​រំលង​អា​ធ្រា​ត្រ​ថ្ងៃ​ទី​២១ ​ខែធ្នូ ​ឆ្នាំ ២០២៣​មាន​រថយន្ត​កុងតឺន័រ​១​គ្រឿង​បាន​បើក​ទាក់​ខ្សែភ្លើង ដាច់​ធ្លាក់​ពេញ​ផ្លូវ​ក៍បាន​បើក​ទៅ​បាត់​។ ​ក្រោយមក បង្ក​អោយ​អ្នកដំណើរ​ដួល​ជា​បន្តបន្ទាប់​។​លុះ​នៅ​វេលា​ម៉ោង​ប្រមាណ​៥​និង​៣០​នាក់​ព្រឹក​ស្ត្រី​រង​គ្រោះ​បាន​ជិះ​ម៉ូតូ ម៉ាក វី​វ៉ា ពណ៌​ខ្មៅ ពាក់​ស្លាក​ភ្នំពេញ​1AK-8487 ធ្វើ​ដំណើរ​តាម​បណ្ដោយ​មហាវិថី​ហាណូយ​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​លឿន ក៍បាន​ទាក់​ខ្សែភ្លើង​ធ្លាក់​ត្រឹម​ដើមទ្រូង វ៉ា​ត់​ត្រូវ​ករ ដួល​របូត​មួក​ការពារ​បោក បាក់​ករ​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ​។

តាម​ព័ត៌មាន​អោយ​ដឹង​ទៀត​ថា ដោយសារ​តែ​ល្បឿន​លឿន​ម៉ូតូ​អូស​ប្រមាណ​៥០​ម៉ែត្រ​ទៅ​បោក​ផ្ទប់​និង​ស្លាក​យីហោ​លក់​គ្រឿងសំណង់​របស់​ចិន ជាប់​ទៅ​មុខ​លែង​រួច​ ។ ​បន្ទាប់​ពី​កើត​មាន​គ្រោះថ្នាក់ សមត្ថកិច្ច និង​ក្រុម​គ្រួសារ​ក៍បាន​ចុះ​ទៅ​កន្លែង​កើតហេតុ នាំ​យក​សព​នារី​រង​គ្រោះ​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ