ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តៃកុង​ពិតជា​ជំនាញ​មែន​ គ្មាន​អ្នក​ណា​ហ៊ានធ្វើ​ដូច​ទេ

4 ខែ មុន
  • កំពង់ស្ពឺ

ខេត្ត​កំពង់ស្ពឺ​ ៖ តាមព័តមានបឋមបានឱ្យដឹងថា មាន​រថយន្ត Prius មួយ​គ្រឿង បានបោះពួយ​យ៉ាង​លឿន​​​ឡើងលើខឿន​​ពុះ​ទ្រូងផ្លូវ ហើយសំណាងល្អហើយ ​បាន​ដើមចំប៉ី​​និង​បង្គោល​​ភ្លើ​ង​បំភ្លឺ​ផ្លូវជួយ​​ទប់​ជាប់ ។…

ខេត្ត​កំពង់ស្ពឺ​ ៖ តាមព័តមានបឋមបានឱ្យដឹងថា មាន​រថយន្ត Prius មួយ​គ្រឿង បានបោះពួយ​យ៉ាង​លឿន​​​ឡើងលើខឿន​​ពុះ​ទ្រូងផ្លូវ ហើយសំណាងល្អហើយ ​បាន​ដើមចំប៉ី​​និង​បង្គោល​​ភ្លើ​ង​បំភ្លឺ​ផ្លូវជួយ​​ទប់​ជាប់ ។

ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​ បង្ក​ឡើង​ដោយ​រថយន្ដ​មួយ​គ្រឿង ម៉ាក Prius ស្លាក​លេខ​ភ្នំពេញ 2BO-2970 ពណ៌​ស អ្នក​បើក​បរ​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ បាន​​​​បោះពួយ​យ៉ាង​លឿន​ រួច​ជ្រុល​ចង្កូត​ឡើង​​ឃឿ​ន​ពុះ​ទ្រូងផ្លូវ​លេខ​១៤០ ​នៅ​ចំណុច​ភូមិ​ទួល​គោក សង្កាត់​ស្វាយ​ក្រ​វ៉ា​ន់ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី​២១ ធ្នូ នេះ ។

គ្មាន​នរណា​ម្នាក់​អះអាង​ថា ​បណ្ដាល​មក​ពី​មូលហេតុ​អ្វី​នោះ​ទេ ​ទើប​តៃកុង​រថយន្ត​បណ្ដោយ​ឲ្យ​មាន​គ្រោះថ្នាក់​ខ្លួនឯង​បែប​នេះ​។ ក្រោយ​​កើតហេតុ​ សមត្ថកិច្ច​នគរបាល​បាន​អន្ដរាគមន៍ និង​បាន​យក​រថយន្ដ​នេះ មក​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដកំពង់ស្ពឺ ដើ​ម្បី​បន្ដ​នីតិវិធី ។

អត្ថបទសរសេរ ដោយ