ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាងបើកសាកឡាន​ភ្ញៀវ​ ស្រាប់តែធុំក្លិនឈ្ងៀម លុះមួយសន្ទុះផ្អើល​ជិតទីលានវាយកូនហ្គោល

1 ឆ្នាំ មុន
  • ភ្នំពេញ

ជាងបើកសាករថយន្តភ្ញៀវ​ ស្រាប់តែធុំក្លិនឈ្ងៀម

រាជធានី​ភ្នំពេញ ៖ រថយន្ត​ស៊េរីទំនើប​មួយ​គ្រឿងត្រូវអគ្គិភ័យឆាបឆេះ​ ក្នុង​បឹង​កក់​ បង្កការ​ភ្ញាក់​ផ្អើល​ដល់​សន្តិសុខ និង​សមត្ថកិច្ច ជួយអន្តរាគមន៍ពន្លត់​កាលពីវេលា​ម៉ោង៤និង៣០​នាទី​​រសៀល​​ថ្ងៃ​ទី ២០ ខែធ្នូ ឆ្នាំ​២០២៣ នៅ​ចំណុច​ជិត​និង​ទីលាន​វាយ​កូន​ហ្គោ​ល ស្ថិត​នៅ​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

តាម​ប្រភព​ព័​ត៏​មានបាន​អោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ បុរស​២​នាក់​ជា​ជាង​ជួសជុល បាន​បើករថយន្ត Range Rover ព​ណ៏ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AN-3688 (បើកសាក​​រថយន្ត​ភ្ញៀវ) ខណៈនោះ បុរស​ជា​អ្នក​បើកបរ​​ធុំក្លិន​ឈ្ងៀម​ចេញពី​ខាង​មុខ​រថយន្ត ។ លុះ​មួយសន្ទុះ​ក្រោយមក​ ស្រាប់តែ​កើត​ជា​អណ្តាតភ្លើង​រួម​នឹង​ផ្សែង​ខ្មៅ ។ ភ្លាម​ៗ សន្តិសុខ​នៅ​ក្នុង​បឹង​កក់ បាន​ជួយ​យក​រថយន្ត​មក​ជួយ​បាញ់​ពន្លត់ និង​បាន​បន្ត​ទាក់ទង​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​អោយ​ជួយ​មក​អន្តរា​គម​ន៏ ។

ក្នុង​ប្រតិបត្តិការ​ណ៏​នេះ​ដែរ បាន​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គិភ័យ ដោយបាញ់ទឹក​​អស់​ចំនួន​២​គ្រឿង មាន​រថយន្ត​ស្នងកា​ដ្ឋា​ន​នគរបាល​រដ្ឋបាល​រាជធានី​ភ្នំពេញ១​គ្រឿង និងរថយន្ត​ស្រោច​ផ្ការ​របស់​ទីលាន​វ៉ៃ​កូន​ហ្គោ​លចំនួន១​គ្រឿង បាញ់​រលត់​ជា​ស្ថាពរនៅ​វេលា​ម៉ោង៥​ល្ងាចថ្ងៃដដែល​ ។ ចំពោះ​មូលហេតុ សមត្ថកិច្ច​សន្និដ្ឋាន​ថា គឺ​មក​ឆ្លង​ចរន្ត​អគ្គ​ស​នី ៕ (ដោយ ៖ រ​ដ្ឋា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ