ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា កំពុងចាត់​វិធានការផ្លូវច្បាប់ លើក្រុមហ៊ុន​ នៅរដ្ឋកាលីហ្វ័រញ៉ា ដែល​ប្រើប្រាស់​ស្លាកសញ្ញា​ប្រាសាទ​បាយ័ន លើសំបក​វេចខ្ចប់​សរសៃ​បា.ញ់​កាញ់ក្រៀម​

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ រាជរដ្ឋាភិបាល តាមរយៈ​ក្រសួង​ពាណិជ្ជ​កម្ម​ បាន និងកំពុងសហការ​ជាមួយ​ក្រសួង និងស្ថាប័ន​មានសមត្ថកិច្ច ដើម្បីមានវិធានការផ្លូវច្បាប់ លើក្រុមហ៊ុន SENG CHEANG…

ភ្នំពេញ៖ រាជរដ្ឋាភិបាល តាមរយៈ​ក្រសួង​ពាណិជ្ជ​កម្ម​ បាន និងកំពុងសហការ​ជាមួយ​ក្រសួង និងស្ថាប័ន​មានសមត្ថកិច្ច ដើម្បីមានវិធានការផ្លូវច្បាប់ លើក្រុមហ៊ុន SENG CHEANG MONG FOOD CORP ដែលមានទី​តាំងនៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ដែលកំពុង​​ប្រើប្រាស់​ស្លាកសញ្ញា​ប្រាសាទ​បាយ័ន លើសំបក​វេចខ្ចប់​សរសៃបាញ់កាញ់ក្រៀម​ ដាក់លក់​លើទីផ្សារផ្ទាល់ និងទីផ្សារ​អនឡាញ ក្នុងរដ្ឋកាលីហ្វ័រញ៉ា និងរដ្ឋផ្លរីដា នៃ​សហរដ្ឋអាមេរិក និងក្រុមហ៊ុនដទៃទៀត​ផងដែរ​។ នេះបើតាម​សេចក្តីប្រកាសរបស់ក្រសួងពាណិជ្ជកម្ម​។

សេចក្តីប្រកាស បានលើកឡើងពីការប្រើប្រាស់​សញ្ញាជាតិ និងនិមិត្តរូបជាតិ នៅលើសំបក​វេចខ្ចប់ផលិតផល ដែលដាក់លក់​លើទីផ្សារ​អន្តរជាតិ ដោយគ្មានការអនុញ្ញាត​។ សញ្ញាជាតិ រូបទង់ជាតិ និងនិមិត្តរូបជាតិកម្ពុជា ដែលហាមឃាត់ មិនឱ្យប្រើប្រាស់នៅលើសំបក​វេចខ្ចប់​នៃផលិតផល ក៏ត្រូវបានរាប់បញ្ចូលទាំង​រូបភាព​ ប្រាសាទបាយ័ន និងប្រាសាទអង្គរវត្ត ផងដែរ​។

ក្រសួង​ពាណិជ្ជកម្ម ក៏បានប្រកាសពីការសង្កេតឃើញថា នៅពេលថ្មីៗនេះ នៅមានការប្រើប្រាស់​ស្លាកសញ្ញាពាណិជ្ជកម្ម លើសំបក​វេចខ្ចប់​ផលិតផល ជារូបភាព ប្រាសាទបាយ័ន និងប្រាសាទអង្គរវត្ត នៅលើសំបក​វេចខ្ចប់​ផលិតផលសរសៃគុយទាវបាញ់កាញ់ក្រៀម និងមុខទំនិញខ្លះទៀត ដែលបានដាក់លក់លើទីផ្សារនានា តាមហាងលក់​ទំនិញ និងតាមទីផ្សារអនឡាញ នៅរដ្ឋកាលីហ្វ័រញ៉ា និងនៅរដ្ឋដទៃទៀត ក្នុងសហរដ្ឋអាម៉េរិក​ ដោយពុំមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច​របស់​កម្ពុជា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ