អាជីវករខ្មែរខាតបង់ខ្ទង់លានបាត ក្រោយភ្លៀងជន់លិចផ្សាររុងក្លឿ ប្រទេសថៃ
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ ទឹកភ្លៀងជន់លិចផ្សាររូងក្លឿប្រទេសថៃបណ្តាលលិចតូបអាជីវករខ្មែររងការខូចខាតទំនិញរាប់រយតូបនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ស្រុកអារ័ញ្ញ ខេត្តស្រៈកែវ។ អាជីវករបានប្រាប់ថា៖ក្រោយមានភ្លៀងធា្លក់មួយមេធំជាប្រវត្តិសាស្គ្រហើយដែលមានធ្លាប់បណ្តាលជនលិចផ្សារទាំងផ្សារចាស់និងផ្សារថ្មីដែលរងការខូចខាតស្ទើរទាំងស្រុងដែលមានរាប់រយតូបដែលមានប្រមាណជា៨០ភាគរយជាអាជីវករខ្មែរហើយមានទំនិញគ្រប់ប្រភេទមានថ្មីនិងជជុះគ្រឿងក្រអូបដែលក្នុង១តូបជាមធ្យមតំលៃមិនតិចជាង៣ទៅ៤លានបាត។ អាជីវករខ្មែរបានបញ្ជាក់ថា៖ភ្លៀងមួយរយៈពេល៤ម៉ោងចាប់ពីម៉ោង២ដល់ម៉ោង៥ទើបរាំងភ្លៀងដែលបណ្តាលលិចផ្សាររូងក្លឿងប្រទេសថៃដអស់ស្ទើទាំងស្រុងមានផ្សារចាស់និងផ្សារថ្មីដែលមានជម្រៅកន្លែងខ្លៈជាង១ម៉ែត្របណ្តាលលិចតូបនិងទំនិញភាគច្រើនជាខោអាវថ្មីនិងជជុះហើយមានគ្រឿងក្រអូបនិងទំនិញផ្សេងៗនិងរថយន្តម៉ូតូលិចដល់កែប។ អាជីវករបានបញ្ជាក់ថា ទំនិញដែលប្រឈមខូចខាតដោយសារជំនន់ទឹកភ្លៀងលិចតូបមានដូចជាគ្រឿងក្រអូបចូលទឹកហើយខូចនិងកាបូបទ្រនាប់ជើងស្បែកបើខោអាវអាចកែឆ្នៃយកទៅកំដៅរឺហាលអាចយកលក់បានខ្លៈបើហាលមិនទាន់អាចដុះផ្សិតខូចខាតលក់មិនបានទំនិញដែលលិចទឹកអាចសង្ឃឹមលក់បានតិចណាស់ប្រឈមការខូចខាតច្រើនផ្សាររូងក្លឿងលិចទឹកភ្លៀងលើកនេះអាជីវករខ្មែរអាចខាតបង់ច្រើនអាជីវករខ្មែរពោលពាក្យថាអស់ពីភ្លើងឆេះតូបទឹកលិចតូបខូចខាតទំនិញ…
ចែករំលែកព័តមាននេះ