ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចាប់ខ្លួន​ជនសង្ស័យ​០៣​នាក់ជា​អ្នក​ជួញដូរ​គ្រឿ.ង.ញៀ.ន (​ម៉ា​ទឹកកក​)

11 ម៉ោង មុន
  • កណ្តាល

ខេត្តកណ្តាល ៖ សមត្ថកិច្ច​ស្រាវជ្រាវ​ឃាត់ខ្លួន ជនសង្ស័យ​ជា​អ្នកលក់​ម៉ា​ទឹកកក ចំនួន​០៣​នាក់​ជា​បន្តបន្ទាប់ ដកហូត​ថ្នាំ​ចំនួន ១៥​កញ្ចប់​តូច នឹង​វត្ថុ​តាង​មួយ​ចំនួន ។ ប្រតិបត្តិ​ការណ៍​បង្ក្រាប​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង…

ខេត្តកណ្តាល ៖ សមត្ថកិច្ច​ស្រាវជ្រាវ​ឃាត់ខ្លួន ជនសង្ស័យ​ជា​អ្នកលក់​ម៉ា​ទឹកកក ចំនួន​០៣​នាក់​ជា​បន្តបន្ទាប់ ដកហូត​ថ្នាំ​ចំនួន ១៥​កញ្ចប់​តូច នឹង​វត្ថុ​តាង​មួយ​ចំនួន ។

ប្រតិបត្តិ​ការណ៍​បង្ក្រាប​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង ០២ នឹង ១០​នាទី​រសៀល​ថ្ងៃ​ទី​០៨ ខែឧសភា ឆ្នាំ​២០២៥ នៅ​ចំណុច​ខ្នង​ប្រឡាយ​ស្ពាន​ត្នោត ស្ថិត​នៅ​ក្នុងភូមិ​អន្លង់​រមៀត​ខាងត្បូង ឃុំ​អន្លង់​រមៀត ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ។

ជនសង្ស័យ​មានឈ្មោះ ថា វណ្ណ​ធូ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ភូមិ​អន្លង់​រមៀត​ខាងត្បូង ឃុំ​អន្លង់​រមៀត ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ( ធ្លាប់​ជាប់ពន្ធ​ធនាគារ​ខេត្តកណ្តាល​រយៈពេល​០១​ឆ្នាំ ពី​បទ​ហិង្សា​ដោយ​ចេតនា ) , ឈ្មោះ យឿ​ន ជេ​ស្តា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​អន្លង់​រមៀត​ខាងជើង ឃុំ​អន្លង់​រមៀត ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល , ឈ្មោះ អ៊ុំ ឆ​វ័​ន្ត ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ស្រែ​គោក ឃុំ​អន្លង់​រមៀត ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ។

បើ​តាម​ការ​បញ្ជាក់​ពី​លោក វរសេនីយ៍ត្រី ព្រាប សា​ខន មេបញ្ជាការ​ស្រុក បានអោយ​ដឹង​ថា មុន​ពេល​បង្ក្រាប ដោយ​មានការ​រាយការណ៍​ពី​ប្រជាពលរដ្ឋ​ល្អ ថា​នៅ​ចំណុច​ខាងលើ​មាន​ករណី ជួញដូរ​គ្រឿងញៀន កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ចំនួន​០៦​នាក់ បាន​បញ្ចេញ មធ្យោបាយ​រថយន្ត​ចំនួន​០១​គ្រឿង នឹង ម៉ូតូ​ចំនួន​០៣​គ្រឿង ចុះ​ទៅ​ដល់​ចំណុច​ខាងលើ ក៏​បាន​ប្រទះ​ឃើញ​ជនសង្ស័យ​ជា​អ្នកលក់​ថ្នាំ កំពុង​ឈរ​អែប​របង​ផ្ទះ ។ ភ្លាម​ៗ ជំនាញ​បាន​ហៅ​សួរនាំ និង​ឆែកឆេរ​លើ​ដងខ្លួន ប្រទះ​ឃើញ ក្រាម​ស​ថ្លា សង្ស័យ​សារធាតុ​ញៀន​ចំនួន​១៥​កញ្ចប់ នៅ​ក្នុង​ហោប៉ៅ​ខោ​ខាងស្តាំ និង​ជនសង្ស័យ​ម្នាក់​ទៀត កំពុង​ប្រើប្រាស់​ថ្នាំ​ញៀន​នៅ​ក្នុងផ្ទះ​របស់​ឈ្មោះ ថា វណ្ណ​ធូ ទើប​សមត្ថកិច្ច បាន​ចាប់ខ្លួន​ទាំង​០២​នាក់ យក មក​សួរនាំ ។

ក្រោយ​ពេល​សាកសួរ​រួច ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា កាលពី​វេលា​ម៉ោង ០១​រសៀល​ថ្ងៃ​ទី​ថ្ងៃ​ទី​០៨ ខែឧសភា ឆ្នាំ​២០២៥ ឈ្មោះ វ័​ន្ត និង​ឈ្មោះ រ៉ុ​ង ហើយ​អ្នក​ទាំង​០២​នាក់​នេះ មាន​ទីលំនៅ​ភូមិ​ស្រែ​គោក ឃុំ​អន្លង់​រមៀត ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល បាន​ជិះ​ម៉ូតូ​ចំនួន​០១​គ្រឿង និ​ច ព​ណ៍​ក្រហម មិន​ចាំ​ស្លាក​លេខ បាន​យក​ម្សៅ​ក្រាម ស ថ្លា សង្ស័យ​សារធាតុ​ញៀន ចំនួន​១៥​កញ្ចប់​នេះ​មក អោយ​ខ្ញុំ ដើម្បី​លក់​អោយ​គេ​បន្ត ។ លុះដល់​ម៉ោង ០៥​ល្ងាច​ថ្ងៃ​ដដែល សមត្ថកិច្ច​បាន​ចុះ​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ អ៊ុំ ឆ​វ័​ន្ត នៅ​ចំណុច​ភូមិ​ស្រែ​គោក ឃុំ​អន្លង់​រមៀត ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ។

ក្រោយ​ពី​សាកសួរ​ឈ្មោះ អ៊ុំ ឆ​វ័​ន្ត បាន​សារភាព​ថា : កាលពី​វេលា​ម៉ោង​០១​រសៀល ថ្ងៃ​ទី​០៨ ខែឧសភា​ឆ្នាំ​២០២៥ ឈ្មោះ សុខ ប៊ុ​ន​រ៉ុ​ង បាន​ឌុ​ប​ខ្លួន​ទៅ​ទិញ​ថ្នាំ​ញៀន នៅ​ចំណុច​ភូមិ​ក្រាំង​ស្វាយ សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ប៉ុន្តែ​ឈ្មោះ សុខ ប៊ុ​ន​រ៉ុ​ង មិន​អោយ​ខ្លួន​ចូល​ទៅ​ទិញ​ដល់​ផ្ទះ​គេ ដោយ​អោយ​ខ្លួន​នៅ​ចាំ​នៅ​តាម​ផ្លូវ​ក្នុងភូមិ មួយសន្ទុះ​ក្រោយមក​ឈ្មោះ​សុខ ប៊ុ​ន​រ៉ុ​ង បាន​ជិះ​ម៉ូតូ​មក​វិញ ឌុ​ប​ទៅ​ផ្ទះ​ឈ្មោះ ថា វណ្ណ​ធូ បន្ទាប់​មក​ឈ្មោះ សុខ ប៊ុ​ន​រ៉ុ​ង បាន​យក​ថ្នាំ​ញៀន​ចំនួន​០១​កញ្ចប់​ទំហំ មធ្យម ធ្វើការ​រំលែក​បាន​ចំនួន​១៥​កញ្ចប់​តូច ដើម្បី​លក់​បន្ត ចំណែក​ថ្នាំ​ញៀន​នៅ​សេសសល់ គឺ​ទុក​ប្រើប្រាស់​រួម​គ្នា ។

ក្នុង​វ​ង្វ​ង់​ប្រតិបត្តិ​ការណ៍​នេះ នគរបាល​ដកហូត​វត្ថុ​តាង​រួម​មាន , ម្សៅ​ក្រាម ព​ណ៍​ស ថ្លា សង្ស័យ​សារធាតុ​ញៀន (​ម៉ា​ទឹកកក​) ចំនួន​១៥​កញ្ចប់ , សម្ភារៈ​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន , ទូរស័ព្ទ​ដៃ ចំនួន​០២ គ្រឿង , ប្រាក់​រៀល ចំនួន ៥០០០០​រៀល (​ប្រាំ​ម៉ឺន​រៀល​) ។

បច្ចុប្បន្ន ជនសង្ស័យ​០៣​នាក់​ខាងលើ កម្លាំង​បាន​បញ្ជូន​ទៅ​កាន់​តុលាការ បន្ត​តាម​នីតិវិធី ។ ចំណែក​ឬ​ស​គល់ នៃ​ការ​ចែកចាយ​គ្រឿងញៀន សមត្ថកិច្ច​នឹង​ធ្វើការ​ស្រាវជ្រាវ យក​មក​ដាក់ទោស​អោយ​ខាន​តែ​បាន ៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ