ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាម​បង្ហោះ​ដ្រូ​នដោយ​គ្មាន​ការ​អនុញ្ញាត​ក្នុង​តំបន់​ជុំវិញ​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ

12 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ​អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វារ ​បាន​ធ្វើការ​ហាមឃាត់​ការ​បង្ហោះ​ដ្រូ​ន​បង្ហោះ​ខ្លែង បង្ហោះគោម បង្ហោះ​ប៉េងប៉ោង បាញ់​កាំជ្រួច ការ​បាញ់​ភ្លើង​ហ្វា ឬ​ភ្លើង​ឡាស៊ែរ​បញ្ចាំង​ឡើង​លើ ដោយ​គ្មាន​ការ​អនុញ្ញាត…

រាជធានី​ភ្នំពេញ ៖ ​អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វារ ​បាន​ធ្វើការ​ហាមឃាត់​ការ​បង្ហោះ​ដ្រូ​ន​បង្ហោះ​ខ្លែង បង្ហោះគោម បង្ហោះ​ប៉េងប៉ោង បាញ់​កាំជ្រួច ការ​បាញ់​ភ្លើង​ហ្វា ឬ​ភ្លើង​ឡាស៊ែរ​បញ្ចាំង​ឡើង​លើ ដោយ​គ្មាន​ការ​អនុញ្ញាត នៅ​ជុំ​ជុំវិញ​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោនៅ​ក្នុង​ការ​ប្រកួត​បាល់ទាត់​អន្តរជាតិ AFC Challenge League វគ្គ​ផ្តាច់ព្រ័ត្រ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​។

តាម​សេចក្តី​ជូនដំណឹង​របស់​រដ្ឋបាល​ខណ្ឌ​ជ្រោយចង្វារ​បាន​ជម្រាប​ជូនដំណឹង​ដល់​លោក​-​លោកស្រី បងប្អូន ប្រជាពលរដ្ឋ​ទាំងអស់​ឱ្យ​បាន​ជ្រាប​ថា​៖ នៅ​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០២៥ ខាង​មុខ​នេះ នឹង​មានការ ប្រកួត​បាល់ទាត់​អន្តរជាតិ AFC Challenge League វគ្គ​ផ្តាច់ព្រ័ត្រ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​។

ដូចនេះ​ដើម្បី​ធានា​បាន​នូវ​ការ​អនុវត្ត​ច្បាប់ និង​រក្សា​បាន​នូវ​សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ រដ្ឋបាល​ខណ្ឌ​ជ្រោយចង្វារ សូម​ជម្រាប​ជូនដំណឹង​ដល់ លោក​-​លោកស្រី បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ហាម​ដាច់ខាត​មិន​អនុញ្ញាត​ឱ្យ​មានការ​បង្ហោះ​ដ្រូ​ន បង្ហោះ​ខ្លែង បង្ហោះគោម បង្ហោះ​ប៉េងប៉ោង បាញ់​កាំជ្រួច ការ​បាញ់​ភ្លើង​ហ្វា ឬ​ភ្លើង​ឡាស៊ែរ​បញ្ចាំង​ឡើង​លើ ដោយ​គ្មាន​ការ អនុញ្ញាត​នៅ​ក្នុង​តំបន់​ជុំវិញ​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ រហូត​ដល់​កម្មវិធី​ប្រកួត​ចប់​សព្វគ្រប់​។

តាម​សេចក្តី ជូនដំណឹង​បាន​ឲ្យ​ដឹង​ទៀត​ថា​ក្នុង​ករណី មិន​គោរព​តាម​ការ​ណែនាំ រដ្ឋបាល​ខណ្ឌ នឹង​ចាត់វិធានការ​រដ្ឋបាល​ចុះ​ដកហូត​ឧបករណ៍ ឬ​សម្ភារៈ​ទាំងនោះ ដោយ​មិន​ទទួលខុសត្រូវ​ចំពោះ ការ​ខូចខាត ឬ​បាត់បង់​សម្ភារៈ និង​ផលប្រយោជន៍​របស់​លោក​-​លោកស្រី បងប្អូន​ប្រជាពលរដ្ឋ​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ