ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​កម្ពុជា​ដល់​ពេល​ឈប់​បបួល​គ្នា «ផឹក​ដា.ច់​ៗ»​ហើយ ព្រោះ​វា​អាច​ធ្វើ​ឱ្យកើត​មហារី.ក​ច្រើន​ណាស់

1 ថ្ងៃ មុន

នៅ​ពេល​ដែល​បុរស​ៗ​កម្ពុជា​ជួប​គ្នា​ផឹក គេ​ច្រើន​បបួល​គ្នា “​ផឹក​ដាច់​ៗ”​អស់ពី​កែវ​ដើម្បី​អួត​ថា​នរណា​ខ្លាំង​ផឹក​។ ប៉ុន្តែ​ការ​ផឹក​គ្រឿង​ស្រវឹង​ច្រើន​ជោគ​ជាំ​គឺជា​កត្តា​ហានិភ័យ​មួយ​នៃ​ការ​កើត​មហារីក​ថ្លើម​ក្នុង​ចំណោម​បុរស​ៗ​។ ប្រុស​ៗ​កម្ពុជា​ជាង​៧០​ភាគរយ​ត្រូវ​បាន​រក​ឃើញ​ថា​ប្រើ​គ្រឿង​ស្រវឹង ដោយ​ក្នុង​នោះ ប្រមាណ​៥០​ភាគរយ​គឺ​ផឹក​យ៉ាង​ជោគ​ជាំ ខណ​:​ដែល​ការ​សិក្សា​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា​គ្រឿង​ស្រវឹង​មាន​សារធាតុ​ដែល​អាច​បង្ក​ជា​ជំងឺមហារីក ពិសេស​មហារីក​ថ្លើម​។ នេះ​បើ​តាម​ផែនការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺមហារីក​ឆ្នាំ​២០២៥-២០៣០…

នៅ​ពេល​ដែល​បុរស​ៗ​កម្ពុជា​ជួប​គ្នា​ផឹក គេ​ច្រើន​បបួល​គ្នា “​ផឹក​ដាច់​ៗ”​អស់ពី​កែវ​ដើម្បី​អួត​ថា​នរណា​ខ្លាំង​ផឹក​។ ប៉ុន្តែ​ការ​ផឹក​គ្រឿង​ស្រវឹង​ច្រើន​ជោគ​ជាំ​គឺជា​កត្តា​ហានិភ័យ​មួយ​នៃ​ការ​កើត​មហារីក​ថ្លើម​ក្នុង​ចំណោម​បុរស​ៗ​។

ប្រុស​ៗ​កម្ពុជា​ជាង​៧០​ភាគរយ​ត្រូវ​បាន​រក​ឃើញ​ថា​ប្រើ​គ្រឿង​ស្រវឹង ដោយ​ក្នុង​នោះ ប្រមាណ​៥០​ភាគរយ​គឺ​ផឹក​យ៉ាង​ជោគ​ជាំ ខណ​:​ដែល​ការ​សិក្សា​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា​គ្រឿង​ស្រវឹង​មាន​សារធាតុ​ដែល​អាច​បង្ក​ជា​ជំងឺមហារីក ពិសេស​មហារីក​ថ្លើម​។

នេះ​បើ​តាម​ផែនការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺមហារីក​ឆ្នាំ​២០២៥-២០៣០ ដែល​កោះសន្តិភាព​ទទួល​បាន​នៅ​ថ្ងៃ​សៅរ៍​ទី​១០ ខែ ឧសភា នេះ​។

ឯកសារ​នេះ​បាន​និយាយ​ថា ពាក់កណ្តាល​នៃ​មនុស្ស​អាយុ​ពី​១៨​ឆ្នាំ​ដល់​៦៩​ឆ្នាំ​ចំនួន​កំពុង​សេព​គ្រឿង​ស្រវឹង ដោយ​ក្នុង​នោះ បុរស​មាន​ជាង ៧០​ភាគរយ ហើយ ស្ត្រី​មាន​ជាង ២៧ ភាគរយ ចំណែក ៤៩,៥ ភាគរយ​នៃ​បុរស​សេព​គ្រឿង​ស្រវឹង​គឺ​សេព​គ្រឿង​ស្រវឹង​យ៉ាង​ជោគ​ជាំ​។

ការ​សិក្សា​ស្រាវជ្រាវ​ជា​ច្រើន​ក៏​បាន​រក​ឃើញ​ថា​ការ​សេព​គ្រឿង​ស្រវឹង​គឺ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​កើត​ជំងឺមហារីក ខណ​:​ដែល​គេ​រក​ឃើញ​ថា​នៅ​ក្នុង​សារធាតុ​គ្រឿង​ស្រវឹង​មាន​សារធាតុ​ដែល​អាច​នាំ​ដល់​ការ​កើត​ជំងឺមហារីក​។

គួរ​បញ្ជាក់​ដែរ​ថា​មហារីក​ថ្លើម​គឺ​គំរាមកំហែង​ជាងគេ​ចំពោះ​បុរស ហើយ​ការ​ផឹក​គ្រឿង​ស្រវឹង​គឺជា​កត្តា​ហានិភ័យ​មួយ​ដែល​នាំ​អោយ​បុរស​កើត​ជំងឺមហារីក​ថ្លើម​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ