ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​១​មេ​ធំ​ មិនធ្លាប់មាននៅក្រុងប៉ោយប៉ែត ជ.ន់លិចផ្លូវ និងផ្ទះ

1 នាទី មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​ភ្លៀង​មួយ​មេ​ធំ​បណ្តាល​ជន​លិច​ផ្លូវ​និង​ប៉ៈ​ពាល់​ផ្ទៈ​សម្បែង​ប្រជាពលរដ្ឋ​ត្រូវ​អាជ្ញាធរ​បិតផ្លូវ​មួយ​ចំនួន​និង​បណ្តាញអគ្គីសនី​ការពារ​សុវត្ថិភាព​នៅ​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០២៥​ក្រុង​ប៉ោយ​ប៉ែ​ត​។ ប្រជាពលរដ្ឋ​ប្រាប់​ថា​៖​ភ្លៀង​មួយ​មេ​ធំ​ដែល​មិន​ធ្លាប់​មាននៅ​ក្រុង​ប៉ោយ​ប៉ែ​ត​រយៈពេល​ជាង​៣​ម៉ោង​ចាប់ពី​ម៉ោង​១​រហូត​ដល់​ម៉ោង​៣​ជាង​រសៀល​បណ្តាល​ជន់​លិច​ផ្លូវជាតិ​លេខ​៥ ​និង​តាម​ផ្លូវ​មួយ​ចំនួន​ក្នុងភូមិ​សា​ស្គ្រ​សង្កាត់​អូរ​ជ្រៅ និង​សង្កាត់​ប៉ោយ​ប៉ែ​ត សង្កាត់​ផ្សារ​កណ្តាល​បណ្តាល​ជន់​លិច​ផ្លូវ​និង​ប៉ៈ​ពាល់​ផ្ទៈ​សម្បែង​ប្រជាពលរដ្ឋ​និង​សម្ភារៈ​មួយ​ចំនួន​ត្រូវ​ខូចខាត​ដោយ​ទឹក​លិច​តែ​ក្រុង​ប៉ោយ​ប៉ែ​តវា​ជា​ទំលាប់​ទៅ​ហើយ​ទឹក​លិច​រាល់​ឆ្នាំ​នៅ​ពេល​មាន​ភ្លៀង​ធា្ល​ក់​ខ្លាំង​ព្រោះតែ​ប្រព័ន្ធ​លូ​ហូរ​មិន​ទាន់​។ អាជ្ញាធរ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​បញ្ជាក់​ថា​៖​ក្រោយ​ភ្លៀង​ធ្លាក់​ជន​លិច​ផ្លូវ​មួយ​ចំនួន​និង​ប៉ៈ​ពាល់​ផ្ទៈ​សម្បែង​ប្រជាពលរដ្ឋ​ដែល​ស្ថានភាព​លិចលង់​ខ្លាំង​នៅ​ភូមិ​សា​ស្គ្រ​សង្កាត់​អូរ​ជ្រៅ…

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​ភ្លៀង​មួយ​មេ​ធំ​បណ្តាល​ជន​លិច​ផ្លូវ​និង​ប៉ៈ​ពាល់​ផ្ទៈ​សម្បែង​ប្រជាពលរដ្ឋ​ត្រូវ​អាជ្ញាធរ​បិតផ្លូវ​មួយ​ចំនួន​និង​បណ្តាញអគ្គីសនី​ការពារ​សុវត្ថិភាព​នៅ​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០២៥​ក្រុង​ប៉ោយ​ប៉ែ​ត​។

ប្រជាពលរដ្ឋ​ប្រាប់​ថា​៖​ភ្លៀង​មួយ​មេ​ធំ​ដែល​មិន​ធ្លាប់​មាននៅ​ក្រុង​ប៉ោយ​ប៉ែ​ត​រយៈពេល​ជាង​៣​ម៉ោង​ចាប់ពី​ម៉ោង​១​រហូត​ដល់​ម៉ោង​៣​ជាង​រសៀល​បណ្តាល​ជន់​លិច​ផ្លូវជាតិ​លេខ​៥ ​និង​តាម​ផ្លូវ​មួយ​ចំនួន​ក្នុងភូមិ​សា​ស្គ្រ​សង្កាត់​អូរ​ជ្រៅ និង​សង្កាត់​ប៉ោយ​ប៉ែ​ត សង្កាត់​ផ្សារ​កណ្តាល​បណ្តាល​ជន់​លិច​ផ្លូវ​និង​ប៉ៈ​ពាល់​ផ្ទៈ​សម្បែង​ប្រជាពលរដ្ឋ​និង​សម្ភារៈ​មួយ​ចំនួន​ត្រូវ​ខូចខាត​ដោយ​ទឹក​លិច​តែ​ក្រុង​ប៉ោយ​ប៉ែ​តវា​ជា​ទំលាប់​ទៅ​ហើយ​ទឹក​លិច​រាល់​ឆ្នាំ​នៅ​ពេល​មាន​ភ្លៀង​ធា្ល​ក់​ខ្លាំង​ព្រោះតែ​ប្រព័ន្ធ​លូ​ហូរ​មិន​ទាន់​។

អាជ្ញាធរ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​បញ្ជាក់​ថា​៖​ក្រោយ​ភ្លៀង​ធ្លាក់​ជន​លិច​ផ្លូវ​មួយ​ចំនួន​និង​ប៉ៈ​ពាល់​ផ្ទៈ​សម្បែង​ប្រជាពលរដ្ឋ​ដែល​ស្ថានភាព​លិចលង់​ខ្លាំង​នៅ​ភូមិ​សា​ស្គ្រ​សង្កាត់​អូរ​ជ្រៅ និង​សង្កាត់​ប៉ោយ​ប៉ែ​ត​នៅ​ផ្នែក​ខាងលិច​ផ្សារ​ត្រី​និង​ខាងកើត​ផ្សារ​អគ្គ​ដែល​ទឹក​លិច​ចូល​ដល់​ផ្ទៈ​សម្បែង​ជា​ការ​ណែនាំ​ពី​ឯកឧត្តម ប៉ាន់​ខែ​ម ប៊ុ​ន​ថន នាយ​រង​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី​និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​ជួល​មូលដ្ឋាន​ក្រុង​ប៉ោយ​ប៉ែ​ត បានអោយ​អាជ្ញាធរ​បិតផ្លូវ​មួយ​ចំនួន​ដែល​ទឹក​លិច​ខ្លាំង​ការពារ​រថយន្ត​ឆ្លងកាត់​ទឹក​រលក​ចូល​ផ្ទៈ​ប្រជាពលរដ្ឋ​ប៉ៈ​ពាល់​ដល់​សម្ភារៈ​ហើយ​មន្ត្រី​រដ្ឋបាល​ក្រុង​ប៉ោយ​ប៉ែ​ត​និង​កងកម្លាំង​កំពុង​ចុះ​អន្តរាគមន៍​បើសិន​ប្រជាពលរដ្ឋ​រង​ផល​ប៉ៈ​ពាល់​ខ្លាំង​។

ឯកឧត្តម ប៉ាន់​ខែ​ម ប៊ុ​ន​ថន បាន​បញ្ជាក់​ថា​៖​ក្រោយ​ទទួល​ព័ត៌មាន​ដឹង​ថា​ប្រជាពលរដ្ឋ​មួយ​កំពុង​ប្រឈម​ប៉ៈ​ពាល់​ដោយ​ជំនន់​ទឹកភ្លៀង​មួយ​មេ​ដែល​បង្ក​លិច​ផ្លូវ​មួយ​ចំនួន​ក្នុង​ទីប្រជុំជន​ក្រុង​ប៉ោយ​ប៉ែ​ត​លោក​បានអោយ​អា​ជ្គា​ធរ​ត្រូវ​ចុះ​ពិនិត្យ​ស្ថានភាព​ផ្ទាល់​និង​ត្រូវ​អោយ​បិតផ្លូវ​មួយ​ចំនួន​ការពារ​រថយន្ត​បើ​ករលក់ទឹក​ចូល​ផ្ទៈ​ប្រជាពលរដ្ឋ និង​សុំ​អោយ​ខាង​អគ្គី​ស​នី​បិត​បណ្តាញ​មួយ​ចំនួន​ការពារ​សុវត្ថិភាព​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​ក្រុង​.​សង្កាត់​កងកម្លាំង​ត្រូវ​ចុះ​ពិនិត្យ​មើល​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​ប៉ៈ​ពាល់​សម្ភារៈ​ត្រូវ​ជួយ​ជញ្ជូន​ទុកដាក់​អោយ​ផុត​ទឹក​បើ​មាន​លិចលង់​ត្រូវ​ជម្លៀស​រក​ទីទួល សុំ​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​ការពារ​សត្វ​សេ​ពឹ​ស​នៅ​ពេល​ទឹក​លិច​វា​រក​ទីទួល​ហើយ​ជំនន់​ទឹកភ្លៀង​នេះ​បើ​គ្មាន​ភ្លៀង​ធ្លាក់​បន្ត​អាច​ស្រក​ឆាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ