ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

១ក្រុម កា.ត់​ជញ្ជាំង​ស័ង្កសី​ឃ្លាំង ​លួ.ច​យក​ស្រា​បៀ​រ​​ជាង១០កេស ត្រូវអស់លក្ខណ៍

9 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន​៣ នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ ស្រាវជ្រាវ​របស់​ខ្លួន​បន្ទាប់​ពី​ធ្វើ​សកម្មភាព​លួច​កាត់​ជញ្ជាំង​ស័ង្កសី​ឃ្លាំង​ចូល​ទៅ​លួច​យក​ស្រា​បៀរ​ហនុមាន​ចំនួន​១២​កេស​។ ជនសង្ស័យ ដែល​ត្រូវ​ឃាត់ខ្លួន​១-​ឈ្មោះ ប្រុស វណ្ណៈ ភេទ​ប្រុស…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន​៣ នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ ស្រាវជ្រាវ​របស់​ខ្លួន​បន្ទាប់​ពី​ធ្វើ​សកម្មភាព​លួច​កាត់​ជញ្ជាំង​ស័ង្កសី​ឃ្លាំង​ចូល​ទៅ​លួច​យក​ស្រា​បៀរ​ហនុមាន​ចំនួន​១២​កេស​។

ជនសង្ស័យ ដែល​ត្រូវ​ឃាត់ខ្លួន​១-​ឈ្មោះ ប្រុស វណ្ណៈ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ស្នាក់​នៅ​បន្ទប់​ជួល ផ្លូ​វ​បេតុង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​(​មាន​សារធាតុ​ញៀន​), ២-​ឈ្មោះ សួន សីហា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ​ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូ​បេតុង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​(​មាន​សារធាតុ​ញៀន​)​ និង​៣-​ឈ្មោះ នាង ភារៈ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ស្នាក់​នៅ​បន្ទប់​ជួល ផ្លូវ​បេតុង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​(​មាន​សារធាតុ​ញៀន​) ។

តាម​នគ​បាល​ខណ្ឌ​សែន​តុ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​បី​នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ស្រាវជ្រាវ​ឃាត់ខ្លួន​នៅ​ថ្ងែ​ទី​១០​ខែឧសភា​ឆ្នាំ​២០២៥ វេលា​ម៉ោង​១៦​និង​៣០​នាទី​បន្ទាប់​ពី​ធ្វើ​សកម្មភាព​លួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយ​កាប់​គាស់​ទម្លុះទម្លាយ​(​កាច់​ជញ្ជាំង​ស័ង្កសី​ឃ្លាំង​ចំហៀង​លួច​យក​ស្រា​បៀ​រហ​នុ​ម៉ា​ន ចំនួន ១២​កេស​) កាលពី​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ ២០២៥ វ​លា​ម៉ោង​ប្រហែល ០១ និង​៣០​នាទី រំលង​អា​ធ្រា​ត នៅ​ចំណុច​ឃ្លាំង​ស្តុក​ស្រា​បៀរ មួយ​កន្លែង តាម​ផ្លូវ​បេតុង ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ដែល​មាន​ម្ចាស់ ឈ្មោះ សួន វុ​ទ្ធី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​លក់ដូរ ស្នាក់​នៅផ្ទះ​លេខ​២៣៨ ផ្លូវ​៣៥ សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។

បច្ចុប្បន្ន​ ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​អនុវត្ត​តាម​និ​តិ​វិធី​ច្បាប់ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ