ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡា​ការិនី​ដា​ណឺម៉ាកវ៉ូនី​អាក​គីនិង​កីឡាករ​ស៊ែប៊ី​យ៉ូកូវិ​ចឈាន​ចូល​ជុំទី​2ការ​ប្រកួត​តឺន្នីស

14 ឆ្នាំ មុន

កីឡាការិនី​លំដាប់​ទី​១ពិភព​លោក​ការ៉ូលីន វ៉ូ​នី​អាកគី​ទទួល​​បានជោគ​ជ័យ​មួយ​ជំ​ហាន​បន្ទាប់​ពី​បាន​ឆ្លង​ផុតជុំ​ទី​ ១ប្រកួត​តឺន្នីស​ក្រប​ខណ្ឌធំ​French Openនៅទី​លាន​ដី​ក្រហម​រ៉ូឡង់ ហ្គា​រ៉ូស​ស្ថិត​ក្នុង​ទី​ក្រុង​ប៉ា​រីស ប្រទេស​បារាំង​កាល​ពី​ថ្ងៃ​ចន្ទ​ទី​២៣​ខែ​ឧសភា​កន្លង​មក​នេះ​។​
ប្រកួត​ក្នុង​ជុំ​ទី​១នេះ​​នាង​វ៉ូ​នី​អាកគី​បាន​យក​ឈ្នះ​កីឡាការិនិរបស់​ជប៉ុន​គីមីកូ

កីឡាការិនី​លំដាប់​ទី​១ពិភព​លោក​ការ៉ូលីន វ៉ូ​នី​អាកគី​ទទួល​​បានជោគ​ជ័យ​មួយ​ជំ​ហាន​បន្ទាប់​ពី​បាន​ឆ្លង​ផុតជុំ​ទី​១ប្រកួត​តឺន្នីស​ក្រប​ខណ្ឌធំ​French Openនៅទី​លាន​ដី​ក្រហម​រ៉ូឡង់  ហ្គា​រ៉ូស​ស្ថិត​ក្នុង​ទី​ក្រុង​ប៉ា​រីស ប្រទេស​បារាំង​កាល​ពី​ថ្ងៃ​ចន្ទ​ទី​២៣​ខែ​ឧសភា​កន្លង​មក​នេះ​។​
ប្រកួត​ក្នុង​ជុំ​ទី​១នេះ​​នាង​វ៉ូ​នី​អាកគី​បាន​យក​ឈ្នះ​កីឡាការិនិរបស់​ជប៉ុន​គីមីកូ ដេត​គ្រុម​​ក្នុង​លទ្ធផល​២សិត​ជាប់​ៗគ្នា​៦-០និង​៦-២ដោយ​ប្រើ​រយៈពេល​តែ​៦០នាទី​ប៉ុណ្ណោះ​។ ពេល​នេះ​កីឡាការិនី​ដាណឺម៉ាក​រូបនេះ​កំពុង​តែ​ព្យាយាម​ដើម្បី​យក​ពាន​ជើង​ឯក​ក្រប​ខណ្ឌធំ​ឲ្យ​ខាង​តែ​បាន ដ្បិត​ក្នុង​នាម​ជា​កីឡាការិនី​លំ​ដាប់​ទី​១​ពិភព​លោក​នាង​មិន​ទាន់​បាន​យក​ឈ្នះ​ពាន​ក្រប​ខណ្ឌធំ​ណា​មួយ​នៅ​ឡើយ​ទេ។ នៅជុំ​ទី​២វ៉ូ​នី​អាកគី​នឹង​ជួបប្រកួត​ជា​មួយ​កីឡាការិនី​កា​ណា​ដា​អា​ឡេក​សាន់​ដ្រា វ៉ូ​នី​អាក​  ។​
 កីឡា​ការិនី​កា​រពារ​ជើង​ឯក​ហ្វ្រង់​សេស្កា ស្គៀ​វ៉ូន​ក៏​បាន​ឡើង​ទៅ​ជុំ​បន្ត​ផងដែរ​បន្ទាប់​ពី​បាន​យក​ឈ្នះ​កីឡាការិនី​វ័យ​ក្មេង​របស់​អាមេរិក​មេឡា​នី អូ​ឌីន​ក្នុង​លទ្ធផល​៦-២និង​៦-០។ កីឡាការិនី​អុីត​ាលី​រូប​នេះ​បាន​ប្រើ​ពេល​អស់​៦២នាទី​យក​ឈ្នះ​នាង​អូ​ឌីន​ដែល​មាន​វ័យ​ទើប​១៩ឆ្នាំ​។​នៅ​ទី​នេះ​កាលពី​ឆ្នាំ​ទៅ​មិញនាង​ស្គៀ​វ៉ូន​​បាន​យក​ឈ្នះ​នាង​វ៉ូ​នី​អាកគី​ក្នុង​វគ្គ​១/៤ផ្តាច់​ព្រ័ត្រ​ ហើយ​ទី​បំ​ផុត​ក៏​បាន​យក​ឈ្នះ​ពាន​ជើង​ឯក​បន្ទាប់​ពី​បាន​ផ្តួល​កីឡាការិនី​អូស្ត្រាលី​សា​ម៉ាន់​ថា ស្តូ​សួ​។ នៅជុំ​បន្ទាប់​នាង​ស្គៀ​វ៉ូននឹង​ជួប​ប្រកួត​ជា​មួយ​កីឡាការិនី​វេសណា ដូឡុន​។ នាង​ស្គៀ​វ៉ូន​បាននិយាយ​ថា​៖«ខ្ញុំ​នៅ​តែ​មាន​ការ​ភិតភ័យខ្លះៗ​ដែរ​។ តែ​យ៉ាង​ណា​ខ្ញុំ​សប្បាយ​ចិត្ត​ខ្លាំង​ដែល​បាន​មក​ប្រកួត​នៅ​ទី​នេះ​ជា​ថ្មី​ម្តង​ទៀត​។ ទី​លាន​ប្រកួត​នៅ​ទី​នេះ​ល្អ​ខ្លាំង​ណាស់​។ វា​ហាក់​បី​ដូច​ជា​យើង​ធ្វើ​ដំណើរ​ទៅ​ដល់​ផ្ទះ​វិញ​ ហើយ​អ្វី​ៗ​ត្រូវ​បាន​អ្នក​ម្តាយ​របស់​យើង​រៀប​ចំ​ឲ្យ​យ៉ាង​ស្រួល​។ ខ្ញុំ​មាន​អារម្មណ​៍​បែបនោះ​»។
ឯ​នាង​អូ​ឌីន​វិញ​បាននិយាយ​ថា​៖«ខ្ញុំ​ទទួល​បាន​មេរៀន​ប្រកួត​នៅ​លើ​ទី​លាន​ដី​ក្រហម​យ៉ាង​ល្អ​។ ខ្ញុំ​មិន​ដែល​ធ្លាប់​បាន​ប្រកួត​ជា​មួយ​កីឡា​ការិនី​​ណា​ម្នាក់​ដែល​វាយ​កូន​បាល់​បាន​ខ្លាំង​ដូច្នេះ​ទេ។ ការ​វាយ​សឺ​វីស​របស់​នាង​ពិត​ជា​បាន​ល្អ​ខ្លាំង​ណាស់​។ ពេល​នេះ​ខ្ញុំ​អាច​ដឹង​ថា​ នាង​យក​ឈ្នះ​ពាន​ជើង​ឯក​ក្រប​ខណ្ឌធំ​មួយ​នេះ​កាល​ពីឆ្នាំ​ទៅ​មិញ​យ៉ាង​ម៉េច​ហើយ​»។ 
កីឡាការិនី​រុស្ស៊ី​វេរ៉ា ហ្សូ​ណា​រេវ៉ា​បាន​យក​ឈ្នះ​នាង​ឡូ​ដេស ដូ​មិន​ហ្គេស​ខណៈ​នាង​ប៉េត្រា​ វី​តូ​វ៉ា​បាន​យក​ឈ្នះ​នាង​ហ្គ្រេតតា អាន​។ នាង​ហ្សូ​ណា​រេវ៉ា​ដែល​បាន​បរាជ័យ​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​ទាំង​នៅ​ក្រប​ខណ្ឌធំ ​Wimbledonនិង​US.Open​កាល​ពី​ឆ្នាំ​ទៅ​មិញ​ក្នុងពេល​ប្រកួត​នៅ​ជុំ​ទី​១នេះ​បាន​ធ្វើ​ឲ្យ​មាន​កំហុស​unforced errors​២៩​ធៀប​នឹង​ដៃគូ​របស់​នាង​ដែល​មាន​តែ​១៩ ។ ចំណែក​កីឡាការិនី​វ័យ​១៩​ឆ្នាំ​របស់​ឆែក​វីតូ​វ៉ា​ដែល​ទើប​តែ​បាន​លើក​ពាន​ជើង​ឯក​កម្ម​វិធី​Madrid Mastersក្នុង​ពេល​ថ្មីៗ​បំ​បាក់​កីឡា​ការិនី​ហុង​គ្រីក្នុង​លទ្ធផល​៦-២និង​៦-១ ។​
ក្នុង​ពេល​ជា​មួយ​គ្នា​នេះ​ដែរ​នៅ​លើ​តារាង​ប្រកួត​លេខ​១៤ នាង​សា​រ៉ា អេរ៉ា​នី​បាន​យក​ឈ្នះ​កីឡាការិនី​វ័យ​១៨​ឆ្នាំ​របស់​អាមេរិក​គ្រីស្ទី​ណា ម៉ាក​ហេល​ក្នុង​លទ្ធផល​៦-៧,៦-២និង​៩-៧។ កីឡាការិនី​បារាំង​ម៉ារី​យ៉ុង បាតូ​លី​បាន​យក​ឈ្នះ​កីឡាការិនី​ហ្ស៊កហ្ស៊ី​អាណា តាស៊ី​វីលី​ក្នុង​លទ្ធ​ផល​​១-៦, ៦-២ និង​៦-១ ខណៈ​កីឡាការិនី​រុស្ស៊ី​ម៉ារី​យ៉ា គីរី​ឡឹន​កូ​បាន​យក​ឈ្នះ​កីឡាការិនី​អាមេ​រិក​កូកូ វ៉ាន់​ដឺវេច​ក្នុង​លទ្ធផល​៧-៦និង​៦-២។
កីឡាការិនី​ស៊ែប៊ី​ជែឡេណា ជែន​កូ​វិច​ក៏​បាន​ឆ្លង​ផុត​ជុំ​ទី​១ផងដែរ​បន្ទាប់​ពី​បាន​យក​ឈ្នះ​កីឡាការិនី​អ៊ុយក្រែន​អាឡូណា បុន​ដា​រិន​កូ​ក្នុង​លទ្ធផល​៦-៣និង​៦-១ ។​ នៅ​ជុំ​បន្ទាប់​ជែន​កូ​វិច​នឹង​ជួប​ប្រកួត​ជា​មួយ​កីឡាការិនី​រុ​ស្ស៊ី​វេរ៉ា ឌូ​សេវី​ណា​ដែល​បាន​យក​ឈ្នះ​កីឡាការិនី​អូស្ត្រាលី​ជេឡេ​ណា ដូ​គិច​ក្នុង​លទ្ធផល​៤-៦,៦-៣និង​៦-២។​
ចំណែក​លទ្ធផល​ការ​ប្រកួត​ឯកត្តជន​ផ្នែក​បុរស​វិញ កីឡាករ​លំ​ដាប់ទី​២ពិភពលោក​ណូ​វ៉ាក់ យ៉ូ​កូ​វិច​បាន​យក​ឈ្នះ​កីឡាករ​ហូឡង់​ធៀម៉ូ ដឺបាកគ័រក្នុង​លទ្ធផល​៦-២,៦-១និង​៦-៣។ នេះ​គឺជា​ជ័យ​ជម្នះ​លើក​ទី​៤០​របស់គេហើយ​សម្រាប់​រដូវ​កា​ល​ប្រកួត​ឆ្នាំ​២០១១នេះ​។ កីឡាកររូបន​េះ​បាន​និយាយ​ថា​៖«ខ្ញុំ​មិន​បាន​រាប់នោះ​ទេ  មិន​ដឹង​ជា​ឈ្នះ​លើក​ទី​ប៉ុន្មាន​ហើយ​ទេ។ ខ្ញុំ​មិន​គិត​អំពី​ការ​ឈ្នះ​ជា​បន្ត​បន្ទាប់​គ្នា​នោះ​ទេ​បើ​ទោះ​បី​ជា​ជ័យ​ជម្នះ​ទាំង​អស់​វាបាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​មោទនភាព​ក៏​ដោ​យចុះ»​។
អតី​ត​កីឡាករ​លំ​ដាប់​ទី​១ពិភពលោក​ឡីតុន ហេវីតបាន​ធ្វើ​ឲ្យ​បណ្តា​អ្នក​គាំ​ទ្រ​អស់​សង្ឃឹម​យ៉ាង​ខ្លាំង​បន្ទាប់​ពី​រូប​គេ​បាន​ប្រកាស​ដក​ខ្លួន​ពី​ការ​ប្រកួត​។ ក្នុង​ជុំ​ទី​១កីឡាករ​ហេវីត​តម្រូវ​ជួប​ជា​មួយ​កីឡាករ​អេស្ប៉ាញ​អាល់​បឺត ម៉ុង​តានេស។​ ការ​ដក​ខ្លួន​មិន​ប្រកួត​របស់​ហេវីត​នេះ​ត្រូវ​បាន​គេ​គិត​ថា​មក​ពី​របួស​ចាស់​​ដែល​បាន​រើ​ឡើង​វិញ​ ។​
ចំណែក​កីឡាករ​អេស្ប៉ាញ​ដេវីដ ហ្វេរ័រ​មាន​ក្តី​រីក​រាយ​ជា​ខ្លាំង​បន្ទាប់​ពី​បាន​ឆ្លង​ផុត​ជុំ​ទី​១ដោយ​ជោគជ័យ​។ ហ្វេរ័រ​បាន​យក​ឈ្នះ​កីឡាករ​ហ្វាំង​ឡង់​ហ្សាក់កូ នៀមីណិន​ក្នុង​លទ្ធផល​៦-៣,៦-៣និង​៦-១។ កីឡាករវ័យ​២៩​ឆ្នាំ​រូបនេះ​នៅ​ជុំ​ទី​២នឹង​ជួប​ប្រកួត​ជា​មួយ​បារាំង​ហ្សូ៊លី​យ៉ង់​ បង់​ណេតូ​ដែល​បាន​យក​ឈ្នះ​កីឡាករ​ព័រទុយ​ហ្គាល់​រី ម៉ា​សា​ដូ​ក្នុង​លទ្ធផល​៤-៦,៦-១,៦-២និង​៦-០។ ហ្វេរ័រ​ដែល​ធ្លាប់​ឈាន​ចូល​ដល់​វគ្គ​១/៤ផ្តាច់​ព្រ័ត្រ​នៅ​បារាំង​នេះ​ចំនួន​២លើក​បាននិយាយ​ថា​៖«ខ្ញុំ​តែង​សង្ឃឹម​ថា ការ​ប្រកួត​របស់​ខ្ញុំ​បាន​ល្អ​នៅ​ទី​ក្រុុង​ប៉ា​រីស​នេះ​» ៕