ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភូមិ​ចំនួន​៣​ក្នុង​ឃុំ​បិត​ត្រាំ​ង ត្រូវ​បាន​ប្រកាស​ជា​តំបន់​វិនិច្ឆ័យ​ការ​ចុះបញ្ជី​ដីធ្លី​លក្ខណៈជាប្រព័ន្ធ​

1 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ភូមិ​ចំនួន​៣​ក្នុង​ឃុំ​បិត​ត្រាំ​ង ត្រូវ​បាន​ប្រកាស​តំបន់​វិនិច្ឆ័យ​ការ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ ហើយ​ក៏​ជា​ភូមិ​ចុង​ក្រោយ​សម្រាប់​ខេត្ត​ព្រះ​សីហ​នុ ។ នេះ​ជា​ការ​លើក​ឡើង​របស់​ឯកឧត្តម គួ​ច ចំរើន អភិបាល​នៃ​គណ​:​អភិបាលខេត្ត​ព្រះ​សីហ​នុ…


ខេត្ត​ព្រះ​សីហ​នុ ៖ ភូមិ​ចំនួន​៣​ក្នុង​ឃុំ​បិត​ត្រាំ​ង ត្រូវ​បាន​ប្រកាស​តំបន់​វិនិច្ឆ័យ​ការ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ ហើយ​ក៏​ជា​ភូមិ​ចុង​ក្រោយ​សម្រាប់​ខេត្ត​ព្រះ​សីហ​នុ ។ នេះ​ជា​ការ​លើក​ឡើង​របស់​ឯកឧត្តម គួ​ច ចំរើន អភិបាល​នៃ​គណ​:​អភិបាលខេត្ត​ព្រះ​សីហ​នុ មាន​ប្រសាសន៍​បើក​កិច្ចប្រជុំ កាលពី​ព្រឹក​ព្រឹក​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០២៣ ដោយ​មានការ​ចូលរួម​ពី​ឯកឧត្តម វង្ស ផា​ណាត ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ព្រះ​សីហ​នុ បាន​អញ្ជើញ​ចូលរួម និង​មានការ​ចូលរួម​ពី​ឯកឧត្តម លោក​ជំទាវ ជា​សមាជិក​ក្រុម ប្រឹក្សា​ខេត្ត លោក​អភិបាលរង​ខេត្ត លោក​អភិបាលក្រុង ស្រុក មន្ត្រីរាជការ​កង​កម្លាំង​ប្រដាប់អាវុធ និង​បងប្អូន​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ក្បាលដី មក​ពី​ភូមិ​គគីរ និង​ភូមិ​ពូ​ធឿ​ង ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ បាន​មក​ចូលរួម​យ៉ាង​កុះករ​។

ឯកឧត្តម គួ​ច ចំរើន អភិបាលខេត្ត​ព្រះ​សីហ​នុ មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា តាង​នាម​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ ខ្ញុំ​ពិតជា​មាន​សេចក្តី​សោមនស្ស​រីករាយ​ដែល​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​ស្តី​ពី​ការ​ប្រកាស​កំណត់​តំបន់​ធ្វើការ​វិនិច្ឆ័យ​ការ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​នៅ​ភូមិ​ចំណោត​រាម ភូមិ​គគីរ និង​ភូមិ​ពូ​ធឿ​ង ឃុំ​បិតត្រាំ​ង ស្រុក​ព្រៃ​នប់ ដែល​ជា​ភូមិ​ចុង​ក្រោយ នៃ​ការ​ប្រកាស​កំណត់​តំបន់​ធ្វើការ​វិនិច្ឆ័យ​ការ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​នៅ​ខេត្ត​ព្រះ​សីហ​នុ ។

ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​រាជរដ្ឋាភិបាល និង​ក្រសួង​ដែនដី ហើយ​កិច្ចការ​នេះ​យើង​ប្រកាស​ឈាន​បញ្ចប់​ភូមិ​ចុង​ក្រោយ​នៅ​ទី​នេះ ក្នុង​ចំណោម​ភូមិ​ទាំង​១១១ ក្នុង​ខេត្ត​ព្រះ​សីហ​នុ យើង​សម្រេច​ប្រកាស​បាន​ភូមិ​ចំនួន ៨៧​ភូមិ​រួច​ហើយ និង​ចែក​ប័ណ្ណ​ជូន​ប្រជាពលរដ្ឋ ហើយ​នៅ​សល់​ភូមិ​១២​ទៀត បាន​ចុះ​វាស់វែង​តំណាក់កាល​ទី​៤ ហើយ​ការ​ប្រកាស​ចុះ​វាស់វែង​កំណត់​តំបន់​វិនិច្ឆ័យ​ដីធ្លី​លក្ខណ​ជា​ប្រព័ន្ធ 0៣​ភូមិ មាន​ភូមិ​ចំណោត​រាម ភូមិ​គគីរ និង​ភូមិ​ពូ​ធឿ​ង ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃ​នប់ ដែល​មាន​មន្ត្រី​របស់​យើង​នឹង​ធ្វើការ​ចុះ​វាស់វែង​ថ្ងៃនេះ ព្រោះ​មន្ត្រី​របស់​យើង​បាន​ខិតខំ​ប្រឹងប្រែង​ចុះ​វាស់វែង​ក្បាលដី​បាន​ជាង ១៣​ម៉ឺន​ក្បាលដី និង​បាន​ផ្តល់​ប័ណ្ណ​កម្ម​សិទ្ធ​ករ​បាន​ជាង ៧៧ ០០០​ប័ណ្ណ និង​ប័ណ្ណ​ដែល​បាន​ផលិត​រួច​ចំនួន​១ ៨៨៧​ប័ណ្ណ ដែល​បងប្អូន​មិន​ទាន់​មក​ទទួលយក​ប័ណ្ណ​ទៅ​ប្រើប្រាស់ ទាក់ទង​នឹង​ឯកសារ សូម​បងប្អូន​ប្រជា​ពល​ល​រដ្ឋ​ក្នុងភូមិ​ទាំង​0៣ នៃ​ឃុំ​បិត​ត្រាំ​ង ត្រូវ​រៀបចំ​ឯកសារ​មាន​ដូច​ជា សុំ​បុត្រ​អា​ពា​ពិពាហ៍ អត្តសញ្ញាណប័ណ្ណ សំបុត្រ​កំណើត ដើម្បី​ឱ្យ​មន្ត្រី​របស់​យើង​ចុះ​ធ្វើការ​វាស់វែង​ឪ្យ​បាន​លឿន​ឆាប់ ។

ក្នុង​នាម​ក្រុមប្រឹក្សា គណ​:​អភិបាល សូម​ស្នើរ​សុំ​ប្រជាពលរដ្ឋ​ត្រូវ​ត្រៀម​ឯកសារ និង​បញ្ជាក់​ឯក​សារ​នៅ​តាម​សាលាឃុំ សង្កាត់​ឪ្យ​បាន​ត្រឹមត្រូវ​យក​មក​ប្រើប្រាស់ នៃ​ការ​ចុះ​ប​ញ្ចី​ដីធ្លី​ជា​លក្ខណ​ប្រព័ន្ធ ឆ្លើយ​តប​តាម​តម្រូវការ​របស់​បងប្អូន​ប្រជាពលរដ្ឋ ដូច្នេះ​យើង​ត្រូវ​មានការ​ចូលរួម​ទាំងអស់​គ្នា ដើម្បី​ឪ្យ​ការ​ចុះបញ្ជី​ដីធ្លី​លក្ខណ​ជា​ប្រព័ន្ធ​បាន​លឿន ទន្ទឹម​នោះ​មន្ត្រី​របស់​យើង​ត្រូវ​រក្សា​ឯកសារ​ពី​ប្រជាពលរដ្ឋ​ឪ្យ​បាន​ល្អ ទាក់ទង​នឹង​បង្គោលព្រំ បងប្អូន​ត្រូវ​បោះបង្គោល​ព្រំ​ដី​របស់​ខ្លួន​ឪ្យ​បាន​ហើយ​រួចរាល់ ដើម្បី​ឪ្យ​ក្រុមការងារ​ងាយស្រួល​ធ្វើការ​វាស់វែង​បាន​លឿន និង​សុំ​ជួយ​ទំនាក់ទំនង​ជាមួយ​ម្ចាស់​ក្បាលដី ដើម្បី​ឪ្យ​គាត់​មក​បំពេញ​ទិន្នន័យ​ឪ្យ​បាន​ពេញលេញ​បាន​លឿន​និង​ឆាប់​និង​ទទួល​បាន​ប័ណ្ណ​កម្ម​សិទ្ធ​យក​ទៅ​ប្រើប្រាស់ ។

ឯកឧត្តម អភិបាលខេត្ត​ព្រះ​សីហ​នុ បាន​ធ្វើការ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក នៃ​មន្ទីរ​រ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់ និង​សុរិយោដី​ខេត្ត​ព្រះ​សីហ​នុ ដែល​បាន​ខិតខំ​យក​អស់កម្លាំង​កាយ​ចិត្ត​ប្រាជ្ញា​ស្មារតី មិន​ខ្លាច​ភាព​នឿយហត់ មិន​គីត​ថ្ងៃ​ឈប់​សំរាក​ប្រឹងប្រែង​ធ្វើការ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណ​:​ជា​ប្រព័ន្ធ​នៅ​ទូ​ទាំង​ខេត្ត​ព្រះ​សីហ​នុ ទទួល​បាន​នូវ​លទ្ធផល​គួរ​ជាទី​មោ​ទក​។ ទាំង​អស់នេះ គឺ​ពិតជា​បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ជាមួយ​រាជរដ្ឋា​ភិបាល ក្រសួង និង​រដ្ឋបាល​ខេត្ត ក្នុង​ការ​លើកកម្ពស់​សុវត្ថិភាព​ការ​កាន់កាប់​ដីធ្លី ដែល​ជា​បច្ច័យ​ជួយ​ជំរុញ​កំណើនសេដ្ឋកិច្ច​សង្គម ប្រកបដោយ​និរន្តរ៍ភាព និង​សុខ ដុម​នី​យ​កម្ម ជា​ពិសេស​ស្រប​តាម​គោលនយោបាយ​ដីធ្លី​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។ ទ​ន្តឹ​ម​នោះ យើង​ត្រូវ​ធ្វើការ​ចុះបញ្ជី​ដី​រដ្ឋ​សម្រាប់​ការ​គ្រប់គ្រង​ឪ្យ​បាន​ត្រឹមត្រូវ ។

ហើយ​សម្រាប់​ភូមិ​ទាំង​១១១ យើង​បាន​ប្រកាស​ជា​តំបន់​វិនិច្ឆ័យ​រួចរាល់​អស់ហើយ រាល់​ឯកសារ​កាន់កាប់​ដីធ្លី​ទាំងឡាយ​ណា ត្រូវ​ទុកជា​មោឃ​:​ទាំងអស់ ព្រោះ​ការ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណ​បច្ចេកទេស​ត្រឹមត្រូវ​តាម​ផ្លូវច្បាប់ រាល់​គ្រប់​ឯកសារ​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ មិន​មាន​សុពលភាព​បាន​ទៀត​នោះ​ទេ ត្រូវ​បាន​រំលាយ​ចោល​ក្នុង​ការ​ប្រកាស​តំបន់​វិនិច្ឆ័យ​ដីធ្លី​លក្ខណ​ជា​ប្រព័ន្ធ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ