ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

EPL រង​សម្ពាធ​ជា​ថ្មី ក្រោយ La Liga ប្រកាស​កិច្ចព្រមព្រៀង​ថ្មី​ពាក់ព័ន្ធ VAR

4 ខែ មុន

អន្តរជាតិ ៖ លី​គ​បាល់ទាត់​កំពូល​អង់គ្លេស Premier League (EPL) កំពុង​ប្រឈម​មុខ​នឹង​សម្ពាធ​ជា​ថ្មី

អន្តរជាតិ ៖ លី​គ​បាល់ទាត់​កំពូល​អង់គ្លេស Premier League (EPL) កំពុង​ប្រឈម​មុខ​នឹង​សម្ពាធ​ជា​ថ្មី ដោយ​កាលពី​ថ្ងៃ​ទី ១៩ ខែ ធ្នូ កន្លង​ទៅ សហព័ន្ធ​កីឡាបាល់ទាត់​អេ​ស្ប៉ា​ញ ដែល​ហៅ​កាត់​ថា RFEF និង​លី​គ​កំពូល​អេ​ស្ប៉ា​ញ La Liga ប្រកាស​អំពី​កិច្ចព្រមព្រៀង​ថ្មី ដោយ​ការ​សន្ទនា​រវាង​អាជ្ញាកណ្តាល​លើ​ទីលាន និង​មន្ត្រី​បន្ទប់​វី​ដេ​អូ VAR នឹង​ត្រូវ​បាន​បង្ហាញ​ជា​សាធារណៈ​។

ប្រភព​ពី​សារព័ត៌មាន​អង់គ្លេស The Telegraph បាន​រាយការណ៍​ថា RFEF និង La Liga បាន​យល់ព្រម​នឹង​ដំណើរការ​កិច្ចព្រមព្រៀង​ថ្មី​នេះ ចាប់ពី​ខែ​ក្រោយ​តទៅ​។ កិច្ចព្រមព្រៀង​ថ្មី​នេះ​មាន​ន័យ​ថា នៅ​ក្នុង​ឆ្នាំ​ថ្មី ២០២៤ ស្ថាប័ន​ទាំង​ពីរ​នឹង​ធ្វើការ​ថតរូប​ភាព និង​សំលេង​សន្ទនា​រវាង​មន្ត្រី​អាជ្ញាកណ្តាល​លើ​ទីលាន និង​មន្ត្រី​បន្ទប់ VAR ជុំវិញ​ការ​សម្រេចចិត្ត​ដ៏​ចម្រូងចម្រាស​នៅ​រាល់​ការ​ប្រកួត​នីមួយ​ៗ​របស់ Li Liga ។ ទោះ​យ៉ាងណា ការ​សន្ទនា​មិន​អាច​ផ្សាយ​ផ្ទាល់​ភ្លាម​ៗ​បាន​ទេ ដោយសារ​ច្បាប់​របស់​ក្រុមប្រឹក្សាភិបាល​សមាគម​បាល់ទាត់​អន្តរជាតិ ហៅ​កាត់​ថា IFAB មិន​អនុញ្ញាត​។

កិច្ចព្រមព្រៀង​នេះ គឺជា​ជំហាន​ដ៏​សំខាន់​មួយ ខណៈ​ដែល​បច្ចុប្បន្ន​ត្រូវ​បាន​ហាមឃាត់​ដោយ IFAB ដែល​ផ្តល់​អាជ្ញាប័ណ្ណ VAR សម្រាប់​ប្រើប្រាស់​នៅ​ក្នុង​ការ​ប្រកួត​នានា​។ RFEF បាន​បញ្ជាក់​ថា ការ​ផ្សាយ​រូបភាព និង​សំឡេង​សន្ទនា នឹង​កើតឡើង​នៅ​ពេល​ការ​ប្រកួត​នីមួយ​ៗ​បាន​បញ្ចប់ បទ​ពិសោធន៍​អ្នកគាំទ្រ​នឹង​ប្រសើរ​ឡើង ហើយ​ការ​យល់​ដឹង​កាន់តែ​ច្រើន​អំពី​ការ​សម្រេចចិត្ត​របស់​អាជ្ញាកណ្តាល​នឹង​ត្រូ​v​ផ្សព្វផ្សាយ ដែល​នេះ​ធ្វើ​ឱ្យ​ការ​ប្រកួត​ទាំងមូល​កាន់តែ​ប្រសើរ​ឡើង​។

យ៉ាងណាមិញ បន្ទាប់​ពី​ការ​ប្រកាស​របស់ RFEF និង La Liga សម្ពាធ​ថ្មី​មួយ ត្រូវ​បាន​មើលឃើញ​ថា ធ្លាក់​លើ​ក្រប​ខណ្ឌ Premier League ដែល​បាន​ក្លាយជា​ប្រធានបទ​ជជែក​វែកញែក​កាន់តែ​ខ្លាំង​ឡើង​។ លោក Keith Hackett អតីត​អ​ជ្ញា​កណ្តាល​បាល់ទាត់ និង​ជា​ប្រធាន PGMOL បាន​ថ្លែង​ថា «​ប្រទេស​អង់គ្លេស​ពិតជា​ត្រូវ​តែ​ធ្វើ​តាម​ការ​ដឹកនាំ​របស់​ប្រទេស​អេ​ស្ប៉ា​ញ​។ គ្មាន​សំណួរ​ដែល​ថា ពួក​គេ​ត្រូវ​មាន​តម្លាភាព​ជាង​នេះ​ទេ​»​។

ងាក​មក លោក Malcolm Clarke ប្រធាន​សមាគម​អ្នកគាំទ្រ​បាល់ទាត់ ហៅ​កាត់​ថា FSA ក៏​បាន​លើក​ឡើង​ថា «​នេះ​នឹង​ក្លាយជា​ជំហាន​តូច​មួយ​ក្នុង​ទិស​ដៅ​ដែល​យើង​គិត​ថា អ្នកគាំទ្រ​ភាគច្រើន​ចង់បាន​។ វា​ស្ទើរតែ​នឹង​លុប​កា​បំបាក់រ​រិះគន់​ទាំងស្រុង​អំពី​រយៈពេល​ដែល​ការ​សម្រេចចិត្ត​ត្រូវ​ចំណាយពេល​។ ព្រោះ​បើ​មនុស្ស​ពិតជា​កំពុង​ស្តាប់​ការ​សន្ទនា​នោះ គេ​អាច​វិនិច្ឆ័យ​ដោយ​ខ្លួនឯង​ថា ហេតុ​អ្វី​បានជា​ចំណាយពេល​យូរ​ម្ល៉េះ ហើយ​វា​ពិតជា​ធ្វើ​ឱ្យ​មានការ​ចាប់អារម្មណ៍​ខ្លាំង​ណាស់​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ