ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេ.ងម្នាក់តែងបណ្តើរសុនខ២ក្បាលទៅរកត្រី លុះមិន​មក​ផ្ទះ ឪពុកម្តាយដើររកឃើញត្រឹមស្បែក​ជើង

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្មេង​ប្រុស​ម្នាក់​បណ្តើរ​សត្វ​​សុនខមួយគូ​ចេញពីផ្ទះ​ទៅ​ដើរ​រក​ត្រី លុះ​​មិនឃើញ​ត្រឡប់​

រាជធានីភ្នំពេញ ៖ ក្មេង​ប្រុស​ម្នាក់​បណ្តើរ​សត្វ​​សុនខមួយគូ​ចេញពីផ្ទះ​ទៅ​ដើរ​រក​ត្រី លុះ​​មិនឃើញ​ត្រឡប់​មក​វិញ ​ឪពុកម្តាយ​​ភ័.យ​ស្លន់ស្លោ​រុករក​ប្រទះ​ឃើញ​ស្បែកជើង​នៅ​មាត់ទឹក​ស្រះ​មួយ​កន្លែង​ ក៏ដាក់ការ​សង្ស័យថា ​លង់ទឹក​ស្លា.ប់បាត់ទៅហើយ ក៏នាំគ្នា​រ​ត់ទៅ​ប្ដឹង​សមត្ថកិច្ច​មូលដ្ឋាន​ភ្លាម​ៗ ​បង្ក​ការ​ភ្ញាក់ផ្អើលកើតឡើង​​កាលពីវេលា​​វេលា​ម៉ោង​៦​​យប់​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០២៣​ ស្ថិត​នៅ​ចំណុច​ភូមិ​ព្រៃ​ល្វា​កើត សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានីភ្នំពេញ ។

ក្មេង​រង​គ្រោះ​ដែល​បាត់​ខ្លួន​​ខាងលើ​ឈ្មោះ ហេង លី​ហុង ភេទ​ប្រុស អាយុ​៨​ឆ្នាំ ​ជាសិស្ស​ ប​ច្ចុ​ប្ប​រស់នៅ​ភូមិ​ទួល​ល្វា​កើត សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ មានឪពុក​ឈ្មោះ​ហេង អាយុ៣៥​ឆ្នាំ ​ធ្វើ​ការងារនៅ​ធនាគារ ​និង​ម្ដាយ​ឈ្មោះ ស្រី​នាង អាយុជាង៣០​ឆ្នាំ​ មុខរបរ​លក់ ចាប់ហួយ និង​មើល​កូន​តូច ។

យោង​តាម​ប្រភព​ព័ត៌មាន​បញ្ជាក់​ពី​អាណាព្យាបាល​ឪពុក​ម្ដាយរបស់ក្មេងរង​គ្រោះ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​ ក្មេងរងគ្រោះ​ខាងលើ​តែងតែ​ហៅ​សត្វ​​សុនខ និង​បណ្តើរ​ចេញពីផ្ទះ​ទៅ​ជាមួយ​ដើម្បី​ដើរ​រក​ត្រី​នៅ​ស្រះ​​ក្នុង​ដី​ឡូ​មួយ​កន្លែង​ខាងកើត​ភូមិ​ដូច​សព្វដង​ ។ លុះ​នៅ​វេលា​ម៉ោង​ជាង​៥កក៏​បាន​បេះ​ផ្លែ ស្រ​ឃ៊​រ យក​មកឱ្យ​​ម្ដាយ ​រួច​ក៏​ត្រឡប់​ទៅ​វិញទៀត ។ បន្ទាប់​ពី​ឪពុក​វិល​ត្រឡ​ប់​មក​ពី​ធ្វើការ​វិញ​ នៅ​វេលា​ម៉ោង​កើតហេតុ​ខាងលើ​ក៏​សួរ​ប្រពន្ធរ​កកូនទៅ​ណា​មិនឃើញ​នៅ​ផ្ទះ ពេល​នោះ​ក៏​បង្ក​ការ​ភ្ញាក់ផ្អើល​ឆោឡោ​នាំ​គ្នា​រុករក​ជា​ច្រើន​ម៉ោង​នៅ​តែ​មិនឃើញ​ លុះ​មក​ដល់​វេលា​ម៉ោង​៩​យប់​ស្រាប់​តែ​ប្រទះ​ឃើញ​ស្បែកជើង​កូន​អណ្ដែត​ទឹក​នៅ​មាត់​ស្រះ​ក្នុង​ដី​ឡូ​មួយ​កន្លែង​ដែល​មាន​របង​ព័ទ្ធ​ជុំ ក៏​សង្ស័យ​ថា​កូន​របស់​ពួកគាត់​លង់ទឹកស្លា.ប់​ ក៏បានរ​ត់ទៅ​ប្ដឹង​សមត្ថកិច្ច​មូលដ្ឋាន​អោយ​ជួយ​អន្តរាគមន៍​ភ្លាម​ៗ​ផង​ដែរ​។

ក្រោយ​ពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​ទទួល​ពាក្យបណ្ដឹង​របស់​ឪពុក​ម្ដាយ​ក្មេង​រង​គ្រោះ​ដែល​បាត់​រួច​ក៏​ប្រាប់​ថាអោយ​រង់​ចាំ​ពេល​ព្រឹក​ឡើង​នឹង​ធ្វើការ​ស្រាវជ្រាវ​រុករក​បន្ត ពីព្រោះ​​យប់​ជ្រៅទៅ​​ហើយ​ ពិបាក​ធ្វើការ​ក៏​អោយ​ឪពុកម្តាយរបស់ក្មេងប្រុសរងគ្រោះ​ត្រឡប់​ទៅ​ផ្ទះ​វិញ​សិន​ចុះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ