ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លង​ច​រន្ធ​អគ្គិសនី ឆេះ​កន្លែង​ដាក់​ម៉ាស៊ីន បោកគក់​មួយកន្លែងនៅ​សង្កាត់​អូរ​បែក​ក្អម

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ផ្ទះ​មួយ​កន្លែង​នៅ​ក្នុងភូមិ​ត្រពាំង​ឈូក សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​បណ្តាល​អោយ​ម៉ាស៊ីនបោកខោអាវ​និង​សម្ភា​រះ​មួយ​បាន​រង​ការ​ខូចខាត​ដោយ ពុំ​បណ្តាល​អោយ​ឆេះ​រាលដាល​ធ្ងន់ធ្ងរ​ឡើយ​។ ហេតុការណ៍​អគ្គិភ័យ​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង ១​និង​១៥​នាទី​រសៀល ថ្ងៃ​ទី​២៤…

រាជធានី​ភ្នំពេញ ៖ ផ្ទះ​មួយ​កន្លែង​នៅ​ក្នុងភូមិ​ត្រពាំង​ឈូក សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​បណ្តាល​អោយ​ម៉ាស៊ីនបោកខោអាវ​និង​សម្ភា​រះ​មួយ​បាន​រង​ការ​ខូចខាត​ដោយ ពុំ​បណ្តាល​អោយ​ឆេះ​រាលដាល​ធ្ងន់ធ្ងរ​ឡើយ​។

ហេតុការណ៍​អគ្គិភ័យ​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង ១​និង​១៥​នាទី​រសៀល ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០២៥​។​ភ្លាម​ៗ​រថយន្ត​ពន្លត់អគ្គីភ័យ​ជា​ច្រើន​គ្រឿង​បាន​ទៅ​អន្តរាគមន៍​បាញ់​ពន្លត់​។

តាម​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​ភ្លើង​បាន​ឆាប់ឆេះ​ចេញ​មក​ពី​កន្លែង​ដាក់​ម៉ាស៊ីន​បោកគក់​នៅ​ជាន់​ក្រោម​ផ្នែក​ខាងក្រោយ​និង​មាន​អណ្ដាតភ្លើង​យ៉ាង​សន្ធោសន្ធៅ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ជិតខាង​នាំ​គ្នា​យក​បំពង់​ពន្លត់អគ្គីភ័យ​បាញ់​ពន្លត់​និង​ទាក់ទង​ហៅ​រថយន្ត​ពន្លត់អគ្គីភ័យ​ទៅ​អន្តរាគមន៍​បាញ់​ពន្លត់​។

តាម​នគរបាល​ការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ​និង​សង្គ្រោះ​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​កើត​មាន​អគ្គី​ភ័យ​សមត្ថកិច្ច​ជំនាញ​បាន​ចេញ​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន ៤​គ្រឿង​បាន​ទៅ​អន្តរាគមន៍​បាញ់​ពន្លត់​ហើយ​ភ្លើង​បាន​រលត់​ទៅ​វិញ​ពុំ​បណ្ដាល​ឱ្យ​ឆេះ​រាលដាល​ឡើយ​។

តាម​នគរបាល​បាន​ឲ្យ​ដឹង​ទៀត​ថា​អគ្គិភ័យ​នេះ​បណ្ដាល​ឲ្យ​ម៉ាស៊ីន​បោកគក់​បោ​អាវ ព្រមទាំង​សម្ភារៈ​មួយ​ចំនួន​បាន​រង​ការ​ខូចខាត​។​មូលហេតុ​ដែល​កើត​មាន​អគ្គិភ័យ បណ្ដា​មក​ពេញ​ឆ្លង​ចរន្តអគ្គិសនី​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ