ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មី​ស៊ីល​រំលង​ទ្វីប​ថ្មី​ដែល​កូរ៉េ​ខាងជើង​ទើប​បា.ញ់​សាក​ជា​មី​ស៊ី​ល​ខ្លាំង​បំផុត

4 ខែ មុន

ប្រទេស​កូរ៉េ​ខាងជើង ៖ មេដឹកនាំ​កូរ៉េ​ខាងជើង​លោក​គី​ម​ជុង​អ៊ុ​ន​សច្ចា​ជម្រុញ​ការ​អភិវឌ្ឍ​អាវុធ​

ប្រទេស​កូរ៉េ​ខាងជើង ៖ មេដឹកនាំ​កូរ៉េ​ខាងជើង​លោក​គី​ម​ជុង​អ៊ុ​ន​សច្ចា​ជម្រុញ​ការ​អភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ​របស់​ប្រទេស​លោក និង​ព្រមាន​អា​មេ​រិ​ក​ចំពោះ​រាល់​ការ​សម្រេចចិត្ត​អាក្រក់​របស់​ខ្លួន​។

លោក​ថ្លែង​បែប​នេះ​បន្ទាប់​ពី​លោក​ត្រួតពិនិត្យ​មើល​ការ​បាញ់​សាក​មី​ស៊ីល​បាលី​ស្ទិ​ក​ដែល​ខ្លាំង​បំផុត​របស់​ប្រទេស​។ នេះ​បើ​តាម​សេចក្ដីរាយការណ៍​នា​ថ្ងៃ​ទី​១៩​ធ្នូ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងជើង​KCNA ។

ក្រុង​ព្យុ​ង​យ៉ាង​បាន​បាញ់​សាកល្បង​កាលពី​ថ្ងៃ​ទី​១៨​ធ្នូ​មី​ស៊ី​ល​បាលី​ស្ទិ​ក​HWASONG-18 ជា​មី​សី​ុ​ល​បាលី​ស្ទិ​ក​រំលង​ទ្វីប​ICBM​ថ្មី ដែល​ខ្លួន​បាញ់​សាក​ជា​លើក​ទី​៣​។ ការ​បាញ់​មី​ស៊ី​ល​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ការ​មក​ដល់​កូរ៉េ​ខាងត្បូង​នៃ​នាវាមុជទឹក​អា​មេ​រិ​ក​USS MISSOURI​និង​បន្ទាប់​ពី​ការ​ព្រមាន​របស់​អា​មេ​រិ​ក​និង​កូរ៉េ​ខាងត្បូង​ដែល​ថា រាល់​ការ​វាយប្រហារ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង នឹង​នាំ​ទៅ​ដល់ទី​បញ្ចប់់​នៃ​របប​ក្រុង​ព្យុ​ង​យ៉ាង​។

លោក​គី​ម​ ជុង​អ៊ុ​ន​ ថ្លែង​ថា ការ​បាញ់​សាក​មី​ស៊ី​ល​កាលពី​ថ្ងៃ​ទី​១៨​ធ្នូ ជា​ការ​បញ្ជូន​សញ្ញា​ច្បាស់​មួយ​ដល់​កងកម្លាំង​ប្រទូស្ត​រ៉ា​យ ហើយ​កំណត់​ពី​ភារកិច្ច​សំខាន់​ថ្មី​ៗ សម្រាប់​អភិវឌ្ឍ​កងកម្លាំង​នុយក្លេអ៊ែរ​យុទ្ធសាស្ត្រ​របស់​កូរ៉េ​ខាងជើង​។ ពេល​ទៅ​ពិនិត្យ​មើល​ការ​បាញ់​សាក​មី​ស៊ី​ល​ HWASONG-18 គេ​ឃើញ​មេ​ដឹក​នាំំ​កូរ៉េ​ខាងជើង​អមដំណើរ​ដោយ​កូនស្រី​លោក​។

ក្រសួង​ការពារ​ប្រទេស​ជប៉ុន​ថ្លែង​ថា​មី​ស៊ី​ល​HWASONG-18 អាច​បាញ់​បាន​ចម្ងាយ​ដល់​ទៅ​១៥.០០០​គីឡូម៉ែត្រ​គឺ​អាច​វាយប្រហារ​ដល់​ដែនដី​អា​មេ​រិ​ក​ទាំងមូល​។ មី​សី​ុ​ល​នោះ​ពេល​បាញ់​សាក​បាន​ហោះហើរ​ក្នុង​ចម្ងាយ​ជាង​១០០០​គីឡូ​ម៉ែ​ត​មុន​ពេល​ធ្លាក់​ចូល​សមុទ្រ​និង​ហោះ​ដល់​កម្ពស់​ប្រមា​ន​ជា​៦០០០​គីឡូ​ម៉ែត្រ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ