ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​​ក្រុម​ប្រឹក្សា​​​​ជំរុញ​​​ពាណិជ្ជកម្ម​​អន្តរជាតិ​​​នៃ​​សភា​ពាណិជ្ជកម្ម​​​​ចិន​​មាន​​បំណង​​ពង្រីក​​ពាណិជ្ជ​កម្ម​​​​នៅ​​កម្ពុជា​

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​លោក​អ៊ាង សុផល្លែត​ជំនួយ​ការ​សម្តេច​អគ្គ​មហា​សេនា​បតីតេជោ​ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រីនៃព្រះរាជាណាចក្រ​កម្ពុជា​ ​បាន​​ប្រាប់​ឱ្យ​ដឹងថា លោក​ WAN JIFEI ប្រធាន​ក្រុម​ប្រឹក្សា​ជំរុញ​ពាណិជ្ជកម្ម​​​​អន្តរជាតិ​​​នៃ​​សភា​ពាណិជ្ជកម្ម​ចិន​បាន​មាន​ប្រសាសន៍​ថា ដំណើរ​​​ទស្សនកិច្ច​របស់​លោក​មក​កាន់​ព្រះរាជា​ណាចក្រ​កម្ពុជា​​នៅពេល​នេះ

រាជធានីភ្នំពេញ ៖ ​លោក​អ៊ាង សុផល្លែត​ជំនួយ​ការ​សម្តេច​អគ្គ​មហា​សេនា​បតីតេជោ​ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រីនៃព្រះរាជាណាចក្រ​កម្ពុជា​ ​បាន​​ប្រាប់​ឱ្យ​ដឹងថា លោក​ WAN JIFEI ប្រធាន​ក្រុម​ប្រឹក្សា​ជំរុញ​ពាណិជ្ជកម្ម​​​​អន្តរជាតិ​​​នៃ​​សភា​ពាណិជ្ជកម្ម​ចិន​បាន​មាន​ប្រសាសន៍​ថា ដំណើរ​​​ទស្សនកិច្ច​របស់​លោក​មក​កាន់​ព្រះរាជា​ណាចក្រ​កម្ពុជា​​នៅពេល​នេះ គឺដើម្បី​​​ជួបពិភាក្សា​​​ជាមួយ​លោក​ទេសរដ្ឋ​មន្ត្រី​ ចម ប្រសិទ្ធ ក៏ដូច​ជា​​សមាគម​ពាណិជ្ជកម្ម​កម្ពុជា​ដើម្បី​​ពង្រីក​ពាណិជ្ជកម្ម​​និង​វិនិយោគ​​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ ។​

លោកអ៊ាង សុផល្លែត​ បាន​ប្រាប់​ឱ្យ​ដឹង​បែបនេះ នាព្រឹក​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ២០១១ ​នៅ​វិមាន​សន្តិភាព​​នៃទីស្តីការ​​នាយករដ្ឋ​មន្ត្រី​ ក្នុង​ឱកាស​​​ដែល​លោក​ WAN JIFEI  ចូលជួប​​សម្តែង​​ការគួរសម​និងពិភាក្សា​​ការងារ​​ជាមួយ​សម្តេច​តេជោ​នាយករដ្ឋ​មន្ត្រី​ ខណៈ​​ពេល​ដែល​​​លោក​មកបំពេញ​ទស្សនកិច្ច​នៅព្រះរាជាណា​ចក្រ​​កម្ពុជា​ គោល​បំណង​​​ពង្រីក​ពាណិជ្ជ​កម្ម​​និង​វិនិយោគ​ ។

លោក​ WAN JIFEI មាន​ប្រសាសន៍​​ថា ក្នុង​ដំណើរ​ទស្សកិច្ច​​នេះ​​លោក​បាន​នាំមក​​ជាមួយ​នូវ​អ្នក​វិនិយោគ​​ក្រុម​ហ៊ុន​សហគ្រាស​ធំៗ​​ចិន​​​យ៉ាង​ច្រើន​​ដែរ ដើម្បី​ស្វែង​យល់​​ការវិនិយោគ​​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​នេះ ។ ជាង​នេះ​ទៅទៀត​​ ​លោក​ក៏​បាន​​ជម្រាប​​​សម្តេច​​តេជោ​​​នាយក​រដ្ឋ​មន្ត្រី​​ផងដែរថា លោក​ទើបតែ​​​ត្រឡប់​ម​កពី​​​ប្រទេស​ជប៉ុន​ ក្នុង​នោះគឺ​ពិភាក្សា​​​លើបញ្ហា​តំបន់​​ពាណិជ្ជកម្ម​ពិសេស​រវាង​ចិន-ជប៉ុន​-កូរ៉េ​ និងក៏​បាន​​ពិភាក្សា​លើ​តំបន់​​ពាណិជ្ជកម្ម​ពិសេស​​ចិន អាស៊ាន​ដែរ ។ ព័ត៌មាន​លម្អិត​នឹងផ្សាយជូននៅពេលក្រោយ និង​នៅ​លើទំព័រ​កាសែត​កោះសន្តិភាព​.