ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា ពិនិត្យការខូចខាតនៅទីតាំងតាមព្រំដែន និងជនភៀសសឹកបង្កឡើងដោយទាហានថៃ

3 ម៉ោង មុន

អនុព័ន្ធយោធា​បរទេស​ប្រចាំ​កម្ពុជា ចុះ​ពិនិត្យ​ស្ថានភាព​ខូចខាត​នៅ​ទីតាំង​ជាក់ស្ដែង​តាម​ព្រំដែន និង​ជនភៀសសឹក​បង្ក​ឡើង​បង្ក​ដោយ​ទាហាន​ឈ្លានពាន​ថៃ ក្រោយ​កម្ពុជា​អនុវត្ត​យ៉ាង​ពេញលេញ​លើ​បទ​ឈប់​បាញ់ ក្រុម​អនុព័ន្ធយោធា​បរទេស​ប្រចាំ​កម្ពុជា មក​ពី​៩​ប្រទេស រួម​មាន ៖ អូស្ត្រាលី អង់គ្លេស…

អនុព័ន្ធយោធា​បរទេស​ប្រចាំ​កម្ពុជា ចុះ​ពិនិត្យ​ស្ថានភាព​ខូចខាត​នៅ​ទីតាំង​ជាក់ស្ដែង​តាម​ព្រំដែន និង​ជនភៀសសឹក​បង្ក​ឡើង​បង្ក​ដោយ​ទាហាន​ឈ្លានពាន​ថៃ ក្រោយ​កម្ពុជា​អនុវត្ត​យ៉ាង​ពេញលេញ​លើ​បទ​ឈប់​បាញ់

ក្រុម​អនុព័ន្ធយោធា​បរទេស​ប្រចាំ​កម្ពុជា មក​ពី​៩​ប្រទេស រួម​មាន ៖ អូស្ត្រាលី អង់គ្លេស កា​ណា​ដា ចិន បារាំង ជប៉ុន កូរ៉េ​ខាងត្បូង ឡាវ វៀតណាម នៅ​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០២៥ បាន​ចុះ​ទៅ​កាន់​ស្រុក​បន្ទាយ​អំបិល ខេត្តឧត្តរមានជ័យ ដើម្បី​ពិនិត្យ​ស្ថានភាព​ជាក់ស្តែង​ពី​វិនាសកម្ម​បំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​វត្ត​អារាម​សាលារៀន​មន្ទីរពេទ្យ និង​លំនៅ​ដ្ឋា​ន​របស់​ប្រជាពលរដ្ឋ​ដែល​រង​ការ​បំផ្លិចបំផ្លាញ​ដោយ​គ្រាប់​ផ្លោង គ្រាប់​ទម្លាក់​ពី​យន្តហោះ f16 របស់​ទាហាន​ឈ្លានពាន​ថៃ នៅ​តាម​ព្រំដែន និង​ជនភៀសសឹក ក្រោយ​កម្ពុជា​អនុវត្ត​យ៉ាង​ពេញលេញ​លើ​បទ​ឈប់​បាញ់ ។

ក្នុង​ឱកាស​អញ្ជើញ​ចុះ​ពិនិត្យ​នេះ អនុព័ន្ធយោធា​តាម​បណ្ដា​ប្រទេស​នៅ​ក្នុង​អាស៊ាន​ប្រចាំ​កម្ពុជា​បាន​បង្ហាញ​ទឹកមុខ​សោកស្ដាយ​ពី​ការ​ខូចខាត​ដែល​បង្ក​ឡើង​ដោយ​ទាហាន​ឈ្លានពាន​ថៃ​នេះ ។

ឯកឧត្ដម មាន ចាន់​យ៉ា​ដា អភិបាលខេត្ត​ឧត្ដរមានជ័យ បាន​ជូន​ដំណើរ​តំណាង​អនុព័ន្ធយោធា​បរទេស​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ចុះ​ពិនិត្យ​ស្ថានភាព​ខូចខាត​នានា​នៅ​តាម​ទីតាំង​ជាក់ស្ដែង​នៃ​ព្រំដែន និង​តាម​ជំរំ​ជន ភៀស​សឹក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ