ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណុំរឿង​ចោរប្ល.ន់​ម៉ូតូ​នារី​ម្នាក់​កណ្ដាល​យប់​សមត្ថ​កិច្ច​តាម​ចាប់​បាន​ចោរ​គីឡូ​ធ្ងន់​ម្នាក់​បញ្ជូន​ទៅ​តុលាការ

4 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ លោក​ចោរ​គីឡូ​ធ្ងន់​ម្នាក់ ក្នុង​ចំណោម​បក្សពួក​០២​នាក់ ដែល​ស្ទាក់​ប្លន់​យក​ម៉ូតូ​នារី​ម្នាក់​កណ្ដាល​យប់ កាលពី​ប៉ុន្មាន​ថ្ងៃមុន ត្រូវ​បាន​កម្លាំង​អធិការ​ក្រុង​បាត់ដំបង ធ្វើការ​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​បាន និង បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី…

ខេត្តបាត់ដំបង​៖ លោក​ចោរ​គីឡូ​ធ្ងន់​ម្នាក់ ក្នុង​ចំណោម​បក្សពួក​០២​នាក់ ដែល​ស្ទាក់​ប្លន់​យក​ម៉ូតូ​នារី​ម្នាក់​កណ្ដាល​យប់ កាលពី​ប៉ុន្មាន​ថ្ងៃមុន ត្រូវ​បាន​កម្លាំង​អធិការ​ក្រុង​បាត់ដំបង ធ្វើការ​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​បាន និង បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី ១០ សីហា​។ នេះ​បើ​តាម​មន្ត្រី​អធិការ​ក្រុង​បាត់ដំបង បាន​និយាយ​។

តាម​រយៈ​របាយ​ការ​ណ៏ អធិការ​ក្រុង​បាត់ដំបង លោក ពេជ្រ សា​រ៉ែ​ន បាន​និយាយ​ថា ជន​ដៃដល់​ម្នាក់​ដែល​ត្រូវ​ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​នេះ ឈ្មោះ រិ​ទ្ធ បូ​រស្មី ប្រុស​អាយុ​២៧​ឆ្នាំ ស្នាក់​នៅ​បន្ទប់​ជួល នៅ​ភូមិ​កាប់​គោ​ថ្មី សង្កាត់​អូរ​ចា ក្រុង​បាត់ដំបង​។ ជាមួយនឹង​ការ​ឃាត់ខ្លួន​បាន មន្ត្រី​ជំនាញ​ក៏​បាន​ដកហូត​ថ្នាំ​ញៀន​បាន​០១​ថង់​ផង​ដែរ បន្ថែម​លើ​បទល្មើស​«​ប្លន់​ម៉ូតូ​» តែ​បក្សពួក​ម្នាក់​ទៀត​កំពុង​គេចខ្លួន​។

លោក​អធិការ បាន​បញ្ជាក់​ថា ជនសង្ស័យ​និង​បក្សពួក​ដែល​គេចខ្លួន ត្រូវ​កម្លាំង​ជំនាញ​របស់​លោក ធ្វើការ​ស្រាវជ្រាវ​រហូត​ឃាត់ខ្លួន​បាន កាលពី​យប់​ថ្ងៃ​ទី ០៨ សីហា បន្ទាប់​ពី​មន្ត្រី​ជំនាញ​ទ​ទូល​បាន​ពាក្យបណ្ដឹង​ពី​ជន​រង​គ្រោះ​ឈ្មោះ សល់ សុខ​គង់ ស្រី​អាយុ​២៨​ឆ្នាំ នៅ​ភូមិ​ស្លា​កែ​ត សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង​។

របាយ​ការ​ណ៏​ព្រឹត្តិ​ហេតុ បាន​ឲ្យ​ដឹង​ថា ឈ្មោះ រិ​ទ្ធ បូ​រស្មី និង បក្សពួក​ម្នាក់​ទៀត​ដែល​កំពុង​គេចខ្លួន បាន​ធ្វើ​សកម្មភាព​ជិះ​ម៉ូតូ​តាម​ស្ទាក់​វាយ​«​ប្លន់​ម៉ូតូ​» ពី​នារី​រង​គ្រោះ​ខាងលើ កាលពី​វេលា​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី ០៦ សីហា ត្រង់​ចំណុច​ភូមិ​ជ្រៃ​កោង សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង ខណៈ​ដែល​នាង​កំពុង​ជិះ​ម៉ូតូ​តាម​ដងផ្លូវ​។ កាមេ​រ៉ា​សុវត្ថិភាព ដែល​គេ​បំពាក់​ខាង​មុខ​ផ្ទះ បាន​ថត​ជាប់​ពី​សកម្មភាព​ក្រុម​ចោរប្លន់​ម្នាក់​ស្គម ម្នាក់​ធាត់ នោះ​យ៉ាង​ច្បាស់​ក្រឡែត ហើយ​ថែម​ទាំង​មាន​អ្នក​ស្គាល់​ភិនភាគ​លោក​ចោរ​ម្នាក់​យ៉ាង​ច្បាស់​ទៀត​ផង​។ ជា​ពិសេស​«​ចោរ​មាឌ​កា​ម៉ា​ប់ ដែល​ត្រូវ​សមត្ថកិច្ច​ចាប់​បាន​ខាងលើ​នេះ​»​។

នៅ​ក្នុង​ឃ្លិប​វី​ដេ​អូ គេ​ឃើញ​នារី​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ម្នាក់ឯង​កណ្ដាល​យប់​សំដៅ​ទៅ​ផ្ទះ បន្ទាប់​មក​គេ​ក៏​ឃើញ​បុរស​០២​នាក់ ជិះ​ម៉ូតូ​ប្រដេញ​ពីក្រោយ លុះដល់​ចំណូ​ច​កើតហេតុ ជន​នោះ​ក៏​ជិះ​បត់​ខាង​មុខ​ម៉ូតូ​ជន​រង​គ្រ​គោះ ហើយ​កៀរ​ឲ្យ​ឈប់​។

ជន​ម្នាក់​បាន​ចុះ​មក​ទាញ​យក​ម៉ូតូ​ពី​នាង ថែម​ទាំង​វាយ​នាង​ថែម​ទៀត ជាមួយនឹង​ការ​«​ប្លន់​យក​ម៉ូតូ លុយ​២០​ម៉ឺន​រៀល និង ទូរស័ព្ទ​០១​គ្រឿង​» រួច​ជិះ​ត្រឡប់​ក្រោយ ដោយ​សុ​វត្តិភាព​។

បើ​តាម​សមត្ថកិច្ច បាន​ប្រាប់​ថា ជន​ដៃដល់​ទាំង​០២​នាក់ ជា​មុខសញ្ញា​ប្រព្រឹត្ត​អំពើ​ចោរកម្ម​ផង និង ជា​មុខសញ្ញា​ប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន ដ៏​សកម្ម​ផង​។ ពេល​នេះ​ត្រូវ​ចាប់ខ្លួន​បាន​ម្នាក់​ឈ្មោះ រិ​ទ្ធ បូ​រស្មី នៅ​ម្នាក់​ទៀត​កំពុង​គេចខ្លួន​។

ជាមួយនឹង​ការ​ចាប់ខ្លួន​បាន លោក​ចោរ​គីឡូ​ធ្ងន់​ឈ្មោះ រិ​ទ្ធ បូ​រស្មី បាន​សារភាព​ថា ខ្លួន​និង​បក្សពួក​ម្នាក់​ទៀត ពិតជា​បាន​ធ្វើ​សកម្មភាព​«​ប្លន់​យក​ម៉ូតូ​នារី​រង​គ្រោះ​មែន​»​។ ជន​នេះ​បាន​បញ្ជាក់​ថា ម៉ូតូ​ដែល​ប្លន់​បាន​នោះ ត្រូវ​បានដៃ​គូរ​ខ្លួន​យក​ទៅ​លក់​ហើយ តែ​ខ្លួន​មិនដឹង​គេ​នៅឯណា​ទេ​។

នៅ​ក្នុង​របាយ​ការ​ណ៏​អធិការ​ក្រុង​បាត់ដំបង លោក ពេជ្រ សា​រ៉ែ​ន បាន​ប្រាប់​ថា ម៉ូតូ​របស់​ជន​រង​គ្រោះ ដែល​ត្រូវ​ពួក​ចោរប្លន់​យក​ទៅ​នោះ​ម៉ាក​ហុងដា​ស្កុប​ពី ស៊េរី​ឆ្នាំ​២០២១ ព​ណ៏​ខ្មៅ ពាក់​ស្លាក​លេខ បាត់ដំបង 1AQ-2538​។ ប៉ុន្តែ​វត្ថុ​តាង​ដែល​ក្រុម​ចោរ ប្លន់​បាន​ពី​ជន​រង​គ្រោះ​នោះ រក​មិនឃើញ​ទេ តែ​មន្ត្រី​ជំនាញ​កំពុងធ្វើការ​ស្រាវជ្រាវ​ស្វែងរក និង កំពុង​តាម​ចាប់ខ្លួន​បក្សពួក​ម្នាក់​ទៀត​។ យ៉ាងណា​ក្ដី ពេល​នេះ មន្ត្រី​ការិយាល័យ​ជំនាញ បាន​បញ្ជូន​ខ្លួន​លោក​ចោរ​គីឡូ​ធ្ងន់​ម្នាក់​នោះ​ទៅ​កាន់​សាលាដំបូង​ខេត្ត​ហើយ​ជាមួយនឹង​ថ្នាំ​ញៀន​០១​ថង់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ