រូងក្រោមដីដ៏ធំមួយនៅហ្គាហ្សា ត្រូវកងទ័ពអ៊ីស្រាអែលទើបរកឃើញ
សង្គ្រាមអ៊ីស្រាអែលនិងហាម៉ាស់ ៖ ក្នុងការវាយលុកមួយកងទ័ពអ៊ីស្រាអែលថ្លែងថា បានរកឃើញរូង
សង្គ្រាមអ៊ីស្រាអែលនិងហាម៉ាស់ ៖ ក្នុងការវាយលុកមួយកងទ័ពអ៊ីស្រាអែលថ្លែងថា បានរកឃើញរូង
សង្គ្រាមអ៊ីស្រាអែលនិងហាម៉ាស់ ៖ ក្នុងការវាយលុកមួយកងទ័ពអ៊ីស្រាអែលថ្លែងថា បានរកឃើញរូងក្រោមដីធំមួយរបស់ក្រុមហាម៉ាស់ដែលជីកនៅជ្រោយហ្គាហ្សា។ រូងក្រោមដីនេះស្ថិតនៅចម្ងាយតែប៉ុន្មានរយម៉ែត្រប៉ុណ្ណោះពីដែនដែនខ្លួន។ នេះបើតាមសេចក្ដីរាយការណ៍របស់AFP កាលពីថ្ងៃទី១៨ធ្នូ។
រូងក្រោមដីនោះមានទំហំគ្រប់គ្រាន់អាចឲ្យរថយន្តធុនតូចបើកបរបាន។ នោះជាបណ្ដាញរូងក្រោមដីដ៏ធំមួយ ក្នុងចំណោមបណ្ដាញរូងក្រោមដីដែលពួកហាម៉ាស់បានកសាង សម្រាប់ច្បាំងជាមួយអ៊ីស្រាអែល។
រូងក្រោមដីធំនោះមានរូងជាមែកធាងជាច្រើន មានប្រវែងសរុបជាង៤គីឡូម៉ែត្រនិងស្ថិតនៅចម្ងាយត្រឹម៤០០ម៉ែត្រប៉ុណ្ណោះពីចំណុចឆ្លងកាត់ព្រំដែនEREZ រវាងអ៊ីស្រាអែលនិងភាគខាងជើងជ្រោយហ្គាហ្សា។ នេះបើតាមការអះអាងរបស់កងទ័ពអ៊ីស្រាអែលក្នុងសេចក្ដីប្រកាសមួយ។
កងទ័ពអ៊ីស្រាអែលនិយាយថា ការកសាងរូងក្រោមដីធំនោះត្រូវចំណាយប្រាក់ច្រើនលានអឺរ៉ូ ហើយត្រូវបានជីកកាលអំឡុងទសវត្សស្ថិតក្រោមការដឹកនាំរបស់លោកមហាមេដស៊ីនូអា បងប្រុសរបស់លោកយ៉ាហ៊ីយ៉ាស៊ីនូអា ប្រមុខក្រុមហាម៉ាស់ជាអ្នកដឹកនាំការវាយលុកលើអ៊ីស្រាអែលកាលពីថ្ងៃទី៧តុលា។
រូងក្រោមដីនោះបំពាក់់ដោយប្រព័ន្ធទឹកនិងអគ្គិសនីព្រមទាំងប្រព័ន្ធខ្យល់ចេញចូលនិងកង្ហា ប្រព័ន្ធលូ បណ្ដាញគមនាគមន៍និងផ្លូវដែក។ ជញ្ជាំងរូងនោះធ្វើពីបេតុងលើកលែងត្រង់ច្រកចេញ ដែលដាក់បំពង់ដែកធំដ៏ក្រាស់៕
ចែករំលែកព័តមាននេះ