ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សារមន្ទីរតេជោសន្តិភាព ៖ កន្លែងតម្កល់ទុកនូវប្រវត្តិសាស្ត្រសង្គ្រាម និងទុក្ខវេទនារបស់ពលរដ្ឋខ្មែរ

2 ម៉ោង មុន

ខេត្តសៀមរាប ៖ វឌ្ឍនភាព​នៃ​មហា​សំណង់​ប្រវត្តិសាស្ត្រ «​សារមន្ទីរ​តេ​ជោ​សន្តិភាព​» កំពុង​ឈាន​ទៅ​រក​ការ​បញ្ចប់​ជា​ស្ថាពរ ។ លោក ហេង រតនា អគ្គនាយក​ស៊ី​ម៉ាក់…

ខេត្តសៀមរាប ៖ វឌ្ឍនភាព​នៃ​មហា​សំណង់​ប្រវត្តិសាស្ត្រ «​សារមន្ទីរ​តេ​ជោ​សន្តិភាព​» កំពុង​ឈាន​ទៅ​រក​ការ​បញ្ចប់​ជា​ស្ថាពរ ។

លោក ហេង រតនា អគ្គនាយក​ស៊ី​ម៉ាក់ បាន​ប្រកាស​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នា​រសៀល​ថ្ងៃ​ទី​០២ ខែមករា ឆ្នាំ​២០២៦​នេះ​ថា ៖ នៅ​ថ្ងៃ​ទី​០២ ខែមករា ឆ្នាំ​២០២៦​នេះ ខ្ញុំ និង​ក្រុមការងារ​បាន​ចុះ​ពិនិត្យ​វឌ្ឍនភាព​នៃ​ការ​សាងសង់​សារមន្ទីរ​តេ​ជោ​សន្តិភាព​ខេត្តសៀមរាប ។ សារមន្ទីរ​នេះ បាន​រៀបចំ​កសាង​ឡើង​ដំណាក់កាល​ទី​១ នៅ​ឆ្នាំ​២០១៥ និង​បាន​កសាង​បន្ថែម​អគារ​សំខាន់​ៗ នៅ​ដំណាក់​សាល​ទី​២ នៅ​ឆ្នាំ​២០២៣ ហើយ​គ្រោង​បញ្ចប់​កា​សាងសង់​អគារ​ថ្មី​ៗ​នៅ​ខែឧសភា ឆ្នាំ​២០២៦​នេះ ។

អគ្គនាយក​ស៊ី​ម៉ាក់ បាន​បញ្ជាក់​បន្ថែម​ថា ៖ សារមន្ទីរ​នេះ​រៀបចំ​ដាក់​តាំង​បង្ហាញ​នូវ​រាល់​រឿងរ៉ាវ​ប្រវត្តិសាស្ត្រ​សង្គ្រាម និង​ប្រវត្តិ​រង​ទុក្ខវេទនា របស់​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយសារ​សង្គ្រាម​នៅ​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ