ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវតី​៣​នាក់​ដែល​បាត់​ដំណឹង​ពី​ផ្ទះ​ត្រូវ​កម្លាំង​អាវុធ​ហត្ថ​ស្ទឹង​ត្រែង​រក​ឃើញ និង​ប្រគល់​ជូន​អាណាព្យាបាល​វិញ​ហើយ

3 ម៉ោង មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ យុវតី​ជា​សិស្សសាលា​ចំនួន​០៣​នាក់ ដែល​ត្រូវ​បាន​ក្រុម​គ្រួសារ​ដាក់​ពាក្យ​ប្តឹង​បាត់​ដំណឹង​កាលពី​ចុងខែ​ធ្នូ ឆ្នាំ​២០២៥ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង រក​ឃើញ​កាលពី​ល្ងាច​ថ្ងៃ​ទី​០១ ខែមករា ឆ្នាំ​២០២៦ នៅ​ឯ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់…

ខេត្តស្ទឹងត្រែង ៖ យុវតី​ជា​សិស្សសាលា​ចំនួន​០៣​នាក់ ដែល​ត្រូវ​បាន​ក្រុម​គ្រួសារ​ដាក់​ពាក្យ​ប្តឹង​បាត់​ដំណឹង​កាលពី​ចុងខែ​ធ្នូ ឆ្នាំ​២០២៥ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង រក​ឃើញ​កាលពី​ល្ងាច​ថ្ងៃ​ទី​០១ ខែមករា ឆ្នាំ​២០២៦ នៅ​ឯ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ។ ក្រោយ​រក​ឃើញ ពួក​គេ​ត្រូវ​បាន​នាំ​យក​មក​អប់រំ និង​ប្រគល់​ជូន​អាណាព្យាបាល ដើម្បី​នាំ​ត្រឡប់​ទៅ​ផ្ទះ​វិញ ។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ក្រុម​គ្រួសារ​នៃ​យុវតី​ទាំង​៣​នាក់ បាន​សម្រេចចិត្ត​ដាក់​ពាក្យ​ប្តឹង​ទៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង បន្ទាប់​ពី​កូនស្រី​របស់​ពួក​គេ​បាន​បាត់​ដំណឹង​ពី​ផ្ទះ តាំងពី​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០២៥ ។ ការ​បាត់​ខ្លួន​នេះ ត្រូវ​បាន​គេ​សង្ស័យ​ថា កើតឡើង​ក្រោយ​ពេល​ឪពុក​ម្តាយ​បាន​ស្តីបន្ទោស និង​ណែនាំ​ពួក​គេ បន្ទាប់​ពី​ទទួល​បាន​របាយការណ៍​ពី​គណៈ​គ្រប់គ្រង​សាលា​ថា យុវតី​ទាំងនោះ​បាន​គេចវេះ​មិន​ចូល​រៀន ។

ក្រោយ​ទទួល​បាន​ពាក្យបណ្តឹង និង​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ពី​លោក​ឧត្តមសេនីយ៍ត្រី សេង សុភាព មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង លោក​វរសេនីយ៍ទោ ហ៊ាន សុ​វ​ណ្ណា រិ​ទ្ធ ប្រធាន​មន្ទីរ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​បាន​ដឹកនាំ​កម្លាំង​ចុះ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​តាម​រក​យុវតី​ទាំង​៣​នាក់​នេះ ។ នៅ​ពេល​ដែល​កម្លាំង​កងរាជអាវុធហត្ថ​ចុះ​ទៅដល់ទី​តាំង​រក​ឃើញ​ក្នុងស្រុក​ថា​ឡា​បរិ​វ៉ា​ត់ គេ​សង្កេត​ឃើញ​ក្រុម​យុវតី​ទាំងនោះ​បាន​ប្រមូលផ្តុំ​គ្នា ជក់​វ៉ែ​ប (​បារី​អេ​ឡិច​ត្រូ​និ​ច​) ផង​ដែរ​។

ក្រោយ​ការ​រក​ឃើញ កម្លាំង​ជំនាញ​បាន​នាំ​យុវតី​ទាំង​បី​នាក់ មក​កាន់​បញ្ជាការដ្ឋាន​កង​រាជអា​វុធហត្ថ​ខេត្ត ដើម្បី​ធ្វើការ​អប់រំ​ណែនាំ និង​ធ្វើ​កិច្ចសន្យា មុន​នឹង​ប្រគល់​ពួក​គេ​ជូន​ទៅ​អា​ណាព្យាបាល​រៀង​ៗ​ខ្លួន ដើម្បី​បន្ត​ការ​អប់រំ និង​មើលថែ​នៅ​តាម​ផ្ទះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ