ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡិច​ស៊ី​ស​ RX330​ មួយគ្រឿង ឆ្លង​ចរន្ដ​ ឆេះ​​លើ​ផ្លូវ​ល្បឿន​លឿន

3 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​ ៖ រថយន្ត​ឡិច​ស៊ី​ស​RX330 ត្រូវ​បាន​ឆេះ​អស់​ឡាំង​ស្រុក ខណៈ​ដែល​ម្ចាស់​កំពុង​តែបើ​កប​រលើ​ផ្លូវ​ល្បឿន​លឿន​ហើយ​បាន​ឆ្លង​ចរន្ត​ភ្លើង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​កណ្តាលថ្ងៃត្រង់ ដល់​អ្នក​ធ្វើ​ដំណើរ និង​សមត្ថកិច្ច​។ ហេតុការណ៍​ឆេះ​រថយន្ដ​ស៊េរី​ទំនើប​ឡិច​ស៊ី​ស​RX330 លេ​ី​ផ្លូវ​ល្បឿន​លឿន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ថ្ងៃ​ទី​០២…

ខេត្តកំពង់ស្ពឺ​ ៖ រថយន្ត​ឡិច​ស៊ី​ស​RX330 ត្រូវ​បាន​ឆេះ​អស់​ឡាំង​ស្រុក ខណៈ​ដែល​ម្ចាស់​កំពុង​តែបើ​កប​រលើ​ផ្លូវ​ល្បឿន​លឿន​ហើយ​បាន​ឆ្លង​ចរន្ត​ភ្លើង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​កណ្តាលថ្ងៃត្រង់ ដល់​អ្នក​ធ្វើ​ដំណើរ និង​សមត្ថកិច្ច​។

ហេតុការណ៍​ឆេះ​រថយន្ដ​ស៊េរី​ទំនើប​ឡិច​ស៊ី​ស​RX330 លេ​ី​ផ្លូវ​ល្បឿន​លឿន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ថ្ងៃ​ទី​០២ ខែមករា ឆ្នាំ​២០២៦ ចំណុច​បង្គោលគីឡូម៉ែត្រ​លេខ​៧៧ ទិស​ដៅ​ពី​ភ្នំពេញ​-​ព្រះ​សីហ​នុ ចំណុច​ភូមិ​ទី​៤ ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។

សមត្ថកិច្ច​ស្រុក​ភ្នំស្រួច​បានឱ្យ​ដឹង​ថា រថយន្ត​ដែល​ឆេះ​នោះ​ម៉ាក​ឡិច​ស៊ី​ស​RX330(Lexus RX330 )​ពណ៌​ស ពាក់​ផ្លា​ក​លេខ​ភ្នំពេញ 2AI-0897 អ្នកបើកបរ​មានឈ្មោះ ធាន វុ​ទ្ធី ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ រស់នៅ​ក្នុងភូមិ​ទី​១ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ និង​អ្នក​រួម​ដំណើរ​ជាមួយ​ចំនួន​០៣​នាក់​ជា​ក្រុម​គ្រួសារ​។

សមត្ថកិច្ច​ស្រុក​ភ្នំស្រួច​បាន​និយាយ​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ រថយន្ត​ខាងលើ​បាន​បើកបរ​តាម​បណ្តោយ​ផ្លូវ​ល្បឿន​លឿន ទិស​ដៅ​ពី​ទិស​ខាងកើត​ទៅ​ទិស​ខាងលិច​(​ភ្នំពេញ​-​ព្រះ​សីហ​នុ​) លុះ​ពេល​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ក្នុងភូមិ​សាស្ដ្រ​ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ស្រាប់តែ​ឆ្លង​ចរន្ត​អគ្គី​ស​នី​បណ្ដាល​ឲ្យ​រថយន្ដ​ឆេះ​អស់ទាំង​ស្រុង​តែ​ម្តង​។ ចំពោះ​អ្នកបើកបរ​និង​អ្នក​រួម​ដំណើរ​ក្នុង​រថយន្ដ​ខាងលើ​មិន​មាន​រង​របួស និង​គ្រោះថ្នាក់​អី​នោះ​ទេ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ