ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធុំក្លិនស្អុយពេក!​ អ្នកជិត​ខាងទ្រាំលែងបាន ក៏នាំគ្នាអើតមើល ផ្អើលបុរីម៉ន ដានី ខណ្ឌកំបូល

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​រស់នៅ​ក្នុងផ្ទះ​មួយ​តែ​ម្នាក់ឯង​ពុំ​មែន​ជា​មធ្យោបាយ​ល្អ​និង​ងាយស្រួល​នោះ​ទេ

រាជធានី​ភ្នំពេញ ៖ ការ​រស់នៅ​ក្នុងផ្ទះ​មួយ​តែ​ម្នាក់ឯង​ពុំ​មែន​ជា​មធ្យោបាយ​ល្អ​និង​ងាយស្រួល​នោះ​ទេ ព្រោះ​គ្មាន​នរណា​បានដឹង​ពី​សុខទុក្ខ​របស់​យើង​ឡើយ ។ ជាក់ស្ដែង​មាន​បុរស​ម្នាក់​រស់នៅ​ក្នុងផ្ទះ​មួយ​តែ​ម្នាក់ឯង​ចំណែក​ប្រពន្ធ​និង​កូន​រស់នៅ​ផ្ទះ​ផ្សេង​មួយទៀត ហើយ​សង្ស័យ​បុរសរងគ្រោះរូបនោះ​ខ្យល់គ ទើប​បណ្ដាល​ឲ្យ​គាត់​ស្លា.ប់​បាត់បង់​ជីវិត រហូត​ដល់​ហើម​ស្អុយ​ទៅ​ហើយ​ទើប​អ្នក​ជិតខាង​ដឹង​។

ហេតុការណ៍​ខាងលើ​នោះ​បាន​​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើលកើតឡើង​កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០២៣ ស្ថិត​នៅផ្ទះ​លេខ​D46 ផ្លូវ​លេខ​៤ បុរី​ម៉​ន ដា​នី គម្រោង​ទី​២១ ស្ថិត​នៅ​ក្នុងភូមិ​តា​អិន សង្កាត់​ស្នោរ ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ​។

តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា បុរស​រូប​នោះ​ឈ្មោះ ឡុ​ង សុ​ជាតិ អាយុ​៤៨​ឆ្នាំ មុខរបរ ជា​មន្ត្រីរាជការ ប៉ុន្តែ​អត់​ដឹង​ថា​គាត់​ធ្វើការ​នៅ​ក្នុង​ក្រសួង​ឬ​ស្ថាប័ន​ណា​ទេ គាត់​មាន​ប្រពន្ធ​និង​កូន​ដែរ តែ​គាត់​ស្នាក់​នៅ​ចាំផ្ទះ​កើតហេតុ​ខាងលើ​តែ​ម្នាក់ឯង​ប៉ុណ្ណោះ​ ។ ​ដោយឡែក​ប្រពន្ធ​និង​កូន​ៗ​របស់​គាត់​ស្នាក់​នៅផ្ទះ​មួយ​ផ្សេង​ទៀត ហើយ​យូរ​ៗ​ទើបបាន​មក​លេង​គាត់​ម្ដង​។

តាម​ប្រភព​ខាងលើ​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ពុំ​មាន​នរណា​បាន​ចាប់អារម្មណ៍​ថា​បុរស​នេះ​ខាន​ចេញពី​ក្នុងផ្ទះ​ និង​ស្លា.ប់​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​ហើយ​ទេ រហូត​ដល់​ព្រឹក​ថ្ងៃ​កើតហេតុ ក៏បានធុំក្លិនស្អុយ​ភាយ​ចេញពី​ក្នុងផ្ទះ​របស់​គាត់ ​។ ​ខណៈនោះ​ធ្វើ​ឲ្យ​មានការ​ងឿងឆ្ងល់​គ្រប់​ៗ​គ្នា ហើយដោយ​ទ្រាំ​នឹង​ក្លិនស្អុយ​លែង​បាន ពួក​គាត់​ក៏​នាំគ្នា​អើត​មើលក្នុងផ្ទះកើតហេតុ ​ស្រាប់តែ​ប្រទះ​ឃើញ​បុរសរងគ្រោះ​​រូប​នោះ​ដេក​ស្លា.ប់​ហើមស្អុយ​​បាត់​ទៅ​ហើយ ។

បន្ទាប់​មក​ក៏​បាន​រាយការណ៍​ជូន​នគរបាល​ប៉ុស្តិ៍​ស្នោរ​ឲ្យ​ចុះ​ទៅ​ពិនិត្យ​ជាក់ស្តែង ហើយ​នគរបាល​បាន​ដាក់​ការ សង្ស័យ​ជា​ជំ​ហ៊ាន​ដំបូង​ថា បុរស​នេះ​ស្លា.ប់​ដោយ​ជម្ងឺ​ខ្យល់គ រួច​រាយការណ៍​បន្ត​ទៅ​កាន់​នគរបាល​ការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ពិនិត្យ​កោសល្យវិច័យ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ