ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ចាប់ខ្លួន​បុគ្គល​ម្នាក់​តាម​អំណាច​ដីកា​តុលាការ

4 ខែ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ បាន​ធ្វើការ​ចាប់ខ្លួន​បុគ្គល​ម្នាក់​បញ្ជូន​ទៅ​ពន្ធ​នាគារ​ខេត្តស្ទឹងត្រែង កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ ធ្នូ ២០២៣ តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​របស់​តុលា​ការ ។ តាម​ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា…

ខេត្តស្ទឹងត្រែង ៖ កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ បាន​ធ្វើការ​ចាប់ខ្លួន​បុគ្គល​ម្នាក់​បញ្ជូន​ទៅ​ពន្ធ​នាគារ​ខេត្តស្ទឹងត្រែង កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ ធ្នូ ២០២៣ តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​របស់​តុលា​ការ ។

តាម​ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា កម្លាំង​កងរាជអាវុធហត្ថ​បាន​ចាប់ខ្លួន​បុគ្គល​ម្នាក់ ឈ្មោះ​គឹ​ម ដែន ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ បច្ចុប្បន្ន រស់នៅ​ភូមិ​ណា​អូ​ង ឃុំ​ស្រែ​សំបូរ ស្រុក​សៀម​ប៉ា​ង ដោយ​បាន​ចោទ​ប្រកាន់​​ពី​​បទ កាប់​រាន​ព្រៃ​ឈូស​ឆាយដី​ព្រៃ ហ៊ុម​ព័ទ្ធ​កាន់កាប់​ដី​ព្រៃ ប្រព្រឹត្ត​នៅ​ភូមិ​ណា​អួ​ង (​វាល​ប៉ា​រ៉ា​) ឃុំ​ស្រែ​សំបូរ ស្រុក​សៀម​ប៉ា​ង ខេត្តស្ទឹងត្រែង កាលពី​ថ្ងៃ ទី​២៩ ខែមេសា ឆ្នាំ​២០១៥ កន្លង​មក បទល្មើស​ព្រហ្មទណ្ឌ​ដែល​មាន​ចែង និង​ឱ្យ​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា​៩៧​កថាខណ្ឌ​១ ចំណុច​​៦ នៃ​ច្បាប់​ស្តី​ពី​ព្រៃឈើ ។

តុលាការ​បាន​ស​ម្រ​ច​ដាក់ទោស​អោយ​ជាប់​ពន្ធនាគារ​កំណត់​០៥ (​ប្រាំ​)​ឆ្នាំ គិត​ចាប់ពី​សាលក្រម​ចូល​ស្ថាពរ រឹបអូស​ជា​សម្បត្តិ​រដ្ឋ​នូវ​ដី​ដែល​មាន​ទំហំ​៣២២៩​ម៉ែត្រការ៉េ ព្រមទាំង​រោង​ទំហំ​៣​ម​X៣​ម​ចំនួន​០១​ខ្នង ត្រង់​ចំណុច​និយាម​ការ​UTM(624245-1539797) ក្នុងភូមិ​ណា​អួ​ង​(​វាល​ប៉ា​រាំ​) ឃុំ​ស្រែ​សំបូរ ស្រុក​សៀម​ប៉ា​ង ខេត្តស្ទឹងត្រែង ។

បុគ្គល​ឈ្មោះ គឹ ដែន នេះ ក៏​ជា​អ្នក​សារព័ត៌មាន​អន​ឡាញ​ម្នាក់​ប្រចាំ​ខេត្តស្ទឹងត្រែង តែងតែ​មមារ​ញឹក​ក្នុង​ការ​ឡាយ​ព័ត៌មាន​បង្ក​ឲ្យ​មាន​ភាព​ស្មុគស្មាញ​ដល់​អាជ្ញាធរ និង​ប្រជាពលរដ្ឋ​ស្រុកស្រែ​ចម្ការ​ផង​ដែរ ។

ក្រោយ​អនុវត្ត​ដីការ​បង្គាប់​អោយ​ចាប់ខ្លួន​កម្លាំង​កងរាជអាវុធហត្ថ​ក៏​បាន​បញ្ជូន​ទៅ​ពន្ធនាគារ​តែ​
ម្ដង​៕

អត្ថបទសរសេរ ដោយ