បុរសចិនម្នាក់ហៅកង់បីជិះច្រើនកន្លែង បែរជាមិនឱ្យលុយ និងវា.យម្ចាស់កង់បីផ្អើលផ្លូវ
- ភ្នំពេញ
បុរសជាអ្នករត់កង់បីឥណ្ឌាម្នាក់ ត្រូវភ្ញៀវជនជាតិចិនជិះមិនព្រមឱ្យលុយ ថែមទាំងវា.យទៀត
បុរសជាអ្នករត់កង់បីឥណ្ឌាម្នាក់ ត្រូវភ្ញៀវជនជាតិចិនជិះមិនព្រមឱ្យលុយ ថែមទាំងវា.យទៀត
រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា បុរសជាអ្នករត់កង់បីឥណ្ឌាម្នាក់ ត្រូវភ្ញៀវជនជាតិចិនជិះមិនព្រមឱ្យលុយ ថែមទាំងវា.យទៀត បណ្ដាលឱ្យរងរបួសបែកបបូរមាត់ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង២៥នាទីយប់ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចបុរីញ៉ូថោន ស្ថិតក្នុងភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

យោងតាមប្រភពព័ត៌មានបញ្ជាក់ពីម្ចាស់កង់បីរងគ្រោះ បានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ ជនបង្កដែលជាជនជាតិចិន បានបុ.កឃីងហៅម៉ូតូកង់បីរបស់គាត់ជិះ ដោយដឹកចេញពីទល់មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ទៅចូលកន្លែងសប្បាយៗនៅក្នុងបុរីញ៉ូថោន នៅម៉ោង៦ល្ងាច។ បន្ទាប់មក ជនជាតិចិនរូបនោះ ក៏បានអោយរូបគាត់ជាម្ចាស់ម៉ូតូកង់បី ដឹកចេញពីកន្លែងមួយចូលកន្លែងមួយទៀតជាបន្តបន្ទាប់។

ម្ចាស់កង់បីរងគ្រោះ បានប្រាប់ឱ្យដឹងបន្តថា លុះមកដល់ម៉ោងកើតហេតុ រូបគាត់ដែលជាម្ចាស់ម៉ូតូកង់បីបានទាមទារលុយថ្លៃជិះចំនួន១០០០០រៀល តែខាងជនជាតិចិនឆ្លើយថា «ចាំបន្តិចៗសិន» ដល់ពេលគាត់ទារញឹកពេក ជនជាតិចិនរូបនោះក៏ឆ្លើយទៀតថា «អត់លុយអោយទេ»។

ម្ចាស់កង់បីរងគ្រោះ បានប្រាប់ឱ្យដឹងបន្តទៀតថា ក្រោយពេលកើតរឿងបែបនេះ ក៏មានការប្រកែកយ៉ាងតឹងសរសៃ.កដាក់គ្នាទៅ ស្រាប់តែខាងបុរសជនជាតិចិនប្រើអំពើហិ.ង្សាវា.យទៅលើរូបគាត់ (ម្ចាស់កង់បី) បណ្ដាលរងរបួសបែកបបូរមាត់ចេញឈា.មតែម្ដង។ ភ្លាមៗនោះផងដែរ ត្រូវបានអ្នករត់ម៉ូតូកង់បីដូចគ្នា ឃើញក៏នាំគ្នាចូលទៅជួយឃាត់ បែរជាត្រូវបុរសជាជនជាតិចិនរូបនោះចោទប្រកាន់ថា «នាំគ្នាព្រួតវា.យខ្លួនទៅវិញ»។ បន្ទាប់មក ប្រជាពលរដ្ឋក៏បានរាយការណ៍ទាក់ទងប្ដឹងកម្លាំងអាវុធហត្ថមូលដ្ឋាន ដើម្បីចុះមកអន្តរាគមន៍ភ្លាមៗតែម្ដងទៅ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចអាវុធហត្ថមូលដ្ឋាន បានធ្វើការឃាត់ខ្លួន និងវា.យខ្នោះបុរសជនជាតិចិនខាងលើ ព្រមទាំងហៅម្ចាស់កង់បីរងគ្រោះទៅសួរនាំនៅផ្នែកជំនាញអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការទៅតាមនីតិវិធីនៃច្បាប់បន្តទៀត ៕





ចែករំលែកព័តមាននេះ