ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​១​ក្រុម​គ្នា​ជាង​១០​នាក់ ដេញ​វា​.​យ និង​កា​.​ប់​យុវជន​ម្នាក់​ផ្អើល​បរិវេណ​សួន​កា​ណា​ឌី​យ៉ា

2 ឆ្នាំ មុន
  • ភ្នំពេញ

យុវជន​មួយ​ក្រុម​មាន​គ្នា​ជាង​១០​នាក់ បាន​នាំ​គ្នា​ធ្វើ​សកម្មភាព​វា​.​យ និង​កា​.​ប់​ទៅ​លើ​យុវជន​ម្នាក់ បណ្ដាល​អោយ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា យុវជន​មួយ​ក្រុម​មាន​គ្នា​ជាង​១០​នាក់ បាន​នាំ​គ្នា​ធ្វើ​សកម្មភាព​វា​.​យ និង​កា​.​ប់​ទៅ​លើ​យុវជន​ម្នាក់ បណ្ដាល​អោយរ​ងរ​បួស​ហូរ​ឈា​.​ម​ស្រោ​.​ច​ពេញ​ខ្លួន បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​និង​១០​នាទី​យប់ ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០២៣ នៅ​ចំណុច​ក្នុង​បរិវេណ​សួន​កា​ណា​ឌី​យ៉ា ផ្លូវ​វេ​ង​ស្រេង ស្ថិត​ក្នុង​សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

តាម​ប្រភព​ព័ត៌មាន​ពី​បងប្រុស​របស់​ជន​រង​គ្រោះ បាន​ប្រាប់​អោយ​ដឹង​ថា មុន​ពេល​កើតហេតុ គឺ​ប្អូន​របស់​គាត់​កំពុង​តែ​លេង​ឈូស​ស្បែកជើង ដោយ​មាន​គ្នា​៣​នាក់​នៅ​ម្តុំ​ផ្ទះ​ជួល ស្ថិត​ក្នុងភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ខណៈ​ពេល​កំពុង​តែ​លេង​សុខ​ៗ ក៏​ស្រាប់តែ​យុវជន​មួយ​ក្រុម​ជិះ​ម៉ូតូ​មក​ដល់ ហើយ​ក៏​ស៊ី​ផ្លេ​ដាក់​ដើម្បី​អោយ​ចៀស​ផ្លូវ ប៉ុន្តែ​ដោយ​មិនដឹង​ថា តើ​មានរឿង​អ្វី​បន្ត​ទៀត0x017d7 ក៏​ស្រាប់តែ​ក្រុម​យុវជន​ទាំងនោះ ក៏​ធ្វើ​សកម្មភាព​យក​ដុំ​ថ្ម និង​មួក​សុវត្ថិភាព មក​វា​.​យ​ប្អូន​របស់​គាត់​តែ​ម្ដង​ទៅ​។

ប្រភព​ដដែល​បន្ត​ទៀត​ថា បន្ទាប់​ពី​វា​.​យ​ហើយ ប្អូន​របស់​គាត់​ជា​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​កង់​បី ក្នុង​គោលបំណង​មក​ប្រាប់​អោយ​បង​ជួយ​មើល​ថា ហេតុ​អ្វី​បានជា​មាន​អ្នក​មក​ព្រួ​.​តវា​.​យ0x017d7​។ ប៉ុន្តែ​ពេល​ជិះ​មក​ដល់​ម្តុំ​ផ្សារ​ខេ​ម៉​ល ផ្លូវ​វេ​ង​ស្រេង ក៏​ស្រាប់តែ​ក្រុម​យុវជន​ទាំងនោះ​នាំ​គ្នា​ជិះ​ម៉ូតូ​ដេញ​តាម​ពីក្រោយ ហើយ​មិនដឹង​ពី​ពេល​ណា ក៏​ធ្វើ​សកម្មភាព​ដេញ​កា​.​ប់ ប្រដាប់​ដោយ​ដាវ និង​កាំ​បិ​.​ត​បុ័​.​ង​តោ ធ្វើ​អោយ​ពួក​គាត់​ទាំង​២​នាក់​បងប្អូន​ភ័យ ក៏​ជិះ​ម៉ូតូ​កង់​បី​ឥណ្ឌា​ដឹក​ប្អូន​រត់គេច​ចូល​ទៅ​ក្នុង​សួន​កា​ណា​ឌី​យ៉ា ដើម្បី​អោយ​សន្តិសុខ​នៅ​ទីនោះ​ជួយ​។ តែ​ពេល​ទៅ​ដល់ ក្រុម​យុវជន​ទាំងនោះ ក៏​ជិះ​ម៉ូតូ​តាម​ដេញ​កា​.​ប់​ប្អូន​របស់​គាត់​ដល់​ក្នុង​ប៉ុស្តិ៍​យាម​សន្តិសុខ​ថែម​ទៀត ជា​ហេតុ​ធ្វើ​អោយ​ប្អូន​របស់​គាត់​រង​របួស​បែកក្បាល និង​ដាច់​សរសៃ​.​កដៃ​ខាងឆ្វេង បណ្ដាល​ឱ្យ​ហូរ​ឈា​.​ម​ស្រោច​ពេញ​ខ្លួន​តែ​ម្តង​ទៅ​។

ពាក់ព័ន្ធ​ក្នុង​ករណី​ខាងលើ​នេះ​ដែរ សមត្ថកិច្ច​បាន​ចុះ​ទៅ​អន្តរាគមន៍​ភ្លាម​ៗ ដោយ​ឃាត់ខ្លួន​មនុស្ស​៣​នាក់ សង្ស័យ​ថា ជា​បក្សពួក​ក្រុម​បង្ក រួម​ទាំង​កាំ​បិ​.​ត​១​ដើម យក​ទៅ​សួរនាំ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ​ទី​១ ។ ដោយឡែក​ជន​រង​គ្រោះ​វិញ ត្រូវ​បាន​ដឹក​តាម​ម៉ូតូ​កង់​បី​ឥណ្ឌា បន្ត​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​រុ​ស្ស៊ី ដើម្បី​រង់ចាំ​សមត្ថកិច្ច​សួរនាំ និង​ដាក់​ពាក្យបណ្ដឹង​តាម​ក្រោយ​ជា​បន្ត​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ