ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អណ្ដាតភ្លើង​ឆាបឆេះ​រោងចក្រ​ផលិត​ខ្សែភ្លើង​យ៉ាង​សន្ធោសន្ធៅ

2 ឆ្នាំ មុន
  • ភ្នំពេញ

រោងចក្រ​ផលិត​ខ្សែភ្លើង​មានឈ្មោះ​ថា «​ជ័រ​ធី​ប្រាយ​ធី​ង​» មួយ​កន្លែង ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​អស់​មួយ​អគារ និង​បណ្ដាល​ឱ្យ​រង​ការ​ខូចខាត

រាជធានី​ភ្នំពេញ ៖ រោងចក្រ​ផលិត​ខ្សែភ្លើង​មានឈ្មោះ​ថា «​ជ័រ​ធី​ប្រាយ​ធី​ង​» មួយ​កន្លែង ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​អស់​មួយ​អគារ និង​បណ្ដាល​ឱ្យ​រង​ការ​ខូចខាត​សម្ភារៈ​នៅ​ខាងក្នុង​នោះ​អស់ទាំង​ស្រុង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦​និង​២០​នាទី​យប់ ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០២៣ ស្ថិត​នៅ​ក្នុងភូមិ​កប់​គង សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

បើ​តាម​ការ​ឲ្យ​ដឹង​ពី​បុរស​ជា​សន្តិសុខ​ប្រចាំការ​នៅ​ទីតាំង​រោងចក្រ​កើតហេតុ​ខាងលើ បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​កើតហេតុ រូប​គាត់​ឃើញ​អណ្តាតភ្លើង​លាយឡំ​ជាមួយនឹង​ផ្សែង​យ៉ាង​ខ្មួលខ្មាញ់​បាន​ឆាបឆេះ​ចេញពី​អគារ​កើតហេតុ​យ៉ាង​សន្ធោសន្ធៅ ដោយ​ពុំ​ដឹង​ថា តើ​មក​ពី​បញ្ហា​អ្វី​នោះ​ទេ?​។

បុរស​ជា​សន្តិសុខ បន្ត​ថា ខណៈ​ពេល​នោះ​ដែរ រូប​គាត់​ក៏​ប្រញាប់ប្រញាល់​ទាក់ទង​ទៅ​ខាង​ម្ចាស់​រោងចក្រ និង​សមត្ថកិច្ច​មូលដ្ឋាន ដើម្បី​សុំ​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​ជួយ​អន្តរាគមន៍​បា​.​ញ់​ទឹក​ពន្លត់​ជា​បន្ទាន់​។ បន្ទាប់​មក ក៏​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ក្រុម​ស​ង្គោះ​៧១១ មក​ដល់​ជា​ច្រើន​គ្រឿង ជួយ​បា​.​ញ់​ទឹក​ពន្លត់​ទប់ស្កាត់ និង​មាន​រថយន្ត​ខាង​កម្លាំង​សមត្ថកិច្ច​ជំនាញ​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ក៏​បាន​ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​ទៅ​ជួយ​អន្តរា​គមន៍​ជា​បន្តបន្ទាប់​ផង​ដែរ​។

ក្រោយ​ពី​រថយន្ត​ពន្លត់​អគ្គិភ័យ​ខាង​កម្លាំង​សង្គ្រោះ​៧១១ និង​រថយន្ត​ខាង​កម្លាំង​សមត្ថកិច្ច​ជំនាញ​បង្ការ​ពន្លត់​អគ្គិភ័យ ព្រមទាំង​សង្គ្រោះ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ចេញ​មក​ដល់ ក៏​បា​.​ញ់​ឲ្យ​រលត់​ទៅ​វិញ​នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ដដែល​។

គួរ​បញ្ជាក់​ផង​ដែ​ថា ពាក់ព័ន្ធ​ក្នុង​ករណី​អគ្គិភ័យ​ឆាបឆេះ​រោងចក្រ​យីហោ​ឈ្មោះ «​ជ​រ័​ធី​ប្រាយ​ធី​ង​» ខាងលើ​នេះ បណ្ដាល​ឱ្យ​ឆេះ​ខូចខាត​អគារ​រោងចក្រ​ចំនួន​១​អគារ ដែល​មាន​ទំហំ​(20×30) តែ​មិន​បង្ក​ឲ្យ​មាន​អ្នក​រង​របួស​នោះ​ទេ​។

ចំណែក​សមត្ថកិច្ច​នគរបាល បាន​បញ្ជាក់​ប្រាប់​ដែរ​ថា រថយន្ត​ជំនួយ​អន្តរាគមន៍​ពន្លត់ រួម​មាន រថយន្ត​​ការិយាល័យ​អគ្គិភ័យ​របស់​ស្នងការ​រាជធានី​ភ្នំពេញ ចំនួន​១៩​គ្រឿង​, រថយន្ត​អគ្គិភ័យ​របស់​កម្លាំង​កងពលតូច​លេខ​៧០ ចំនួន​៤​គ្រឿង ព្រមទាំង​រថយន្ត​អគ្គិភ័យ​របស់​ទីក្រុង​ជ្រោយចង្វារ​ចំនួន​៥​គ្រឿង និង​រថយន្ត​អគ្គិភ័យ​កា​ណា​ឌី​យ៉ា​១​គ្រឿង​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ