ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ី​ស្រា​អែ​ល​វា.យប្រហារ​សម្លា.ប់​ចំណាប់ខ្មាំ.ង​ដែល​គ្រវី​ទង់​ស

4 ខែ មុន

សង្គ្រាម​អ៊ី​ស្រា​អែ​ល​និង​ហា​ម៉ាស់ ៖ លទ្ធផល​ដំបូង​ៗ​នៃ​ការ​ស៊ើប​អង្កេត​បាន​ចេញ​ហើយ​។ មុន​នេះ​

សង្គ្រាម​អ៊ី​ស្រា​អែ​ល​និង​ហា​ម៉ាស់ ៖ លទ្ធផល​ដំបូង​ៗ​នៃ​ការ​ស៊ើប​អង្កេត​បាន​ចេញ​ហើយ​។ មុន​នេះ​កងទ័ព​អ៊ី​​ស្រា​អែ​ល​ប្រកាស​ថា បណ្ដា​ចំណាប់ខ្មាំង​បាន​ត្រូវ​សម្លា.ប់ ដោយ​កង​ទាហាន​របស់​ខ្លួន​នៅ​ជ្រោយ​ហ្គា​ហ្សា​។

កាលពី​ថ្ងៃ​ទី​១៦​ ធ្នូ​ កងទ័ព​អ៊ី​​ស្រា​អែ​ល​បញ្ជាក់​ថា បណ្ដា​ចំណាប់ខ្មាំង​បាន​លើក​ទង់​ស​និង​ស្រែក​ជា​ភាសា​អ៊ី​ស្រា​អែ​ល​រក​ជំនួយ​។ ចំណាប់ខ្មាំង​៣​នាក់​មាន​អាយុ​ពី​២៥​ទៅ​២៨​ឆ្នាំ បាន​គ្រវី​ទង់​ស ត្រង់​កន្លែង​មួយ​ស្ថិត​នៅ​ចម្ងាយ​ត្រឹម​ប៉ុន្មាន​សិប​ម៉ែត្រ ពី​ទីតាំង​មួយ​ក្នុង​ចំណោម​ទីតាំង​របស់​ខ្លួន នៅ​ក្នុង​សង្កាត់​សូ​ហ្សា​អ៊ី​យ៉ា​ក្នុង​ទីក្រុង​ហ្គា​ហ្សា​។ នេះ​ជា​ការ​អះអាង​របស់​អ្នក​ទទួលខុសត្រូវ​យោធា​ជាន់ខ្ពស់​អ៊ី​​ស្រា​អែ​ល​ម្នាក់​ប្រាប់​ដល់​បណ្ដា​អ្នកកាសែត​។ ។ បណ្ដា​ទាហាន​អ៊ី​ស្រា​អែ​ល​ក៏​ឮ​សម្រែក​ពួក​គេ​ជា​ភាសា​អ៊ី​ស្រា​អែ​ល​ឲ្យ​ជួយ តែ​ពួក​ទាហាន​ក៏​បាញ់ប្រហារ​។

កងទ័ព​អ៊ី​​ស្រា​អែ​ល​ចាត់​ទុក​ព្រឹត្តិការណ៍​នោះ​ថា ប្រកបដោយ​សោកនាដកម្ម ដែល​កើត​មាន​ក្នុង​តំបន់​មួយ​នៃ​ជ្រោយ​ហ្គា​ហ្សា កន្លែង​ដែល​អ៊ី​​ស្រា​អែ​ល​កំពុង​ជួប​ប្រទះ​ការ​គាបសង្កត់​កាន់តែ​ខ្លាំង ហើយ​កំពុង​បង្កើន​ការ​វាយប្រហារ​រួច​ជួប​ប្រទះ​ការ​ពួនស្ទាក់​វាយប្រហារ​តបត​វិញ ពី​សំណាក់​យុទ្ធ​ជន​ក្រុម​ហា​ម៉ាស់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ